
តើបានចំណូលពីណាទៅចុះបញ្ជីពាណិជ្ជកម្មនិងកិច្ចការពារម៉ាកនិងពាណិជ្ជមនាមសម្រាប់អាជ្ញាប័ណ្ណបើផ្សាយតែJoeBidenនិងXi JingPing?
អ្នកផងទាំងពួងគេដឹងហើយថាអ្នកក្រកាសែតយើងផ្សព្វផ្សាយតែលោកJoeBidenនិងលោកXi JingPingតើមានប្រភពចំណូលមកពីណាទៅចុះបញ្ជីពាណិជ្ជកម្មនិងកិច្ចការពារម៉ាកនិងពាណិជ្ជមនាមសម្រាប់អាជ្ញាប័ណ្ណជួនកាលគ្មានប្រាក់ដាក់កាតទូរស័ព្ទផលិតព័ត៌មានផងហ្នឹង!។
សារព័ត៌មានគឺជាស្ថាប័នឯករាជ្យនិងដើរតួនាទីយ៉ាងសំខាន់ធ្វើជាព្រាបនាំសារពីប្រជាពលរដ្ឋទៅរដ្ឋាភិបាល និងពីរដ្ឋាភិបាលទៅប្រជាពលរដ្ឋក្នុងការរួមចំណែកជួយដល់សង្គមជាតិ។ផ្ទុយពីពាណិជ្ជករជាម្ចាស់សហគ្រាសឬក្រុមហ៊ុនវិនិយោគដែលគេប្រកបអាជីវកម្មធ្វើកិច្ចសន្យារវាងបុគ្គល២នាក់ឬច្រើនដែលដាក់រួមគ្នានូវទ្រព្យសម្បត្តិចំណេះដឹងឬសកម្មភាពរបស់បុគ្គលទាំងនោះដើម្បីប្រកបពាណិជ្ជកិច្ចរួមគ្នាក្នុងគោលបំណងស្វែងរកប្រាក់ចំណេញ។អ្នកសារព័ត៌មានគឺជាកញ្ចក់ដែលបានឆ្លុះបញ្ចាំងនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលកំពុងអនុវត្តនូវរឿងជាក់ស្តែងផ្ទាល់តែម្តងដែលកំពុងតែកើតឡើងនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។គួររឭកឲ្យដឹងថាក្រសួងព័ត៌មាននៅព្រឹកថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០២០បានរៀបចំធ្វើសន្និសីទសារព័ត៌មានស្ដីពីការចុះបញ្ជីពាណិជ្ជកម្មនិងកិច្ចការពារម៉ាកនិងពាណិជ្ជមនាមសម្រាប់អាជ្ញាប័ណ្ណលើវិស័យព័ត៌មាននិងសោតទស្សន៍ក្រោមអធិបតីភាពលោកមាសសោភ័ណ្ឌអនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មាននិងតំណាងក្រសួងពាណិជ្ជកម្មដែលមានការចូលរួមពីបណ្ដាអង្គភាពសារព័ត៌មានគេហទំព័រអនឡាញប្រមាណជាង១០០អង្គភាព៕ពុតសាម៉ាត់