ថៃ្ងនេះឆ្លងថ្មីចំ​នួន​៦៣​នាក់ជា​សះ​ស្បើយថ្មី៦​៧នាក់និងស្លាប់​ថ្មី៦នាក់

លទ្ធផ​លកម្ពុជាថៃ្ង​នេះ​រកឃើ​ញ​ករណី​​វិជ្ជមានវីរុសកូវីដ១៩ថ្មី​ចំនួន៦៣នាក់(P​CR)ខណៈ​ឣ្នកជាសះស្បើយ​ចំនួន៦៧នាក់និងករណីស្លាប់៦នាក់(៤នាក់មិនបានចាក់វ៉ាក់សាំង)។នេះបើយោងតាមសេ​ចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជានៅរសៀល​ថ្ងៃ​សុក្រ​ទី​១២ខែវិច្ឆិកា​​​​​​ឆ្នាំ២០២១។នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​នៅថ្ងៃទី​១១ខែវិច្ឆិកា​​​​​​​ឆ្នាំ​២០២១​ រកឃើញ​អ្នកឆ្លងថ្មី៦៣នាក់ទៀតជាសះស្បើយ៦៧នាក់និងស្លាប់​ថ្មី៦នាក់។
-ករណីឆ្លងសហគមន៍ ៥៥នាក់
-អ្នកដំណើរពីបរទេស៨នាក់
គិតត្រឹមព្រឹក ថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ២០២១
-អ្នកឆ្លងសរុប=១១៩,៤២១នាក់
-អ្នកជាសះស្បើយ=១១៥,៧៩៧នាក់
-អ្នកស្លាប់=២,៨៥៦នាក់
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកទូរស័ព្ទទាន់ហេតុការណ៍ក្រសួងសុខាភិបាលលេខ១១៥