ហុងគ្រីមិនបានចូលរួមពីកា​រដាក់កម្រិតតម្លៃឧស្ម័នរប​ស់សហភា​ពអឺរ៉ុប

នាយករដ្ឋមន្ត្រីហុងគ្រីលោកOrbanបាននិយាយថាប្រទេសនេះមិនបានចូលរួមពីការដាក់កម្រិតតម្លៃឧស្ម័នដែលសហភាពអឺរ៉ុបអាចនឹងអនុម័តនាពេលអនាគត។នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានបង្ហោះនៅលើ Facebook នៅថ្ងៃនេះថា “យើងមិនបានចូលរួមពីការដាក់កម្រិតតម្លៃឧស្ម័នដើម្បីកុំឱ្យប៉ះពាល់ដល់សន្តិសុខនៃការផ្គត់ផ្គង់ឧស្ម័នរបស់ប្រទេសហុងគ្រី”ដោយនិយាយថាការសម្រេចចិត្តនេះត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប (EU) ក្នុងទីក្រុងព្រុចសែលប្រទេសបែលហ្សិក។នាយករដ្ឋមន្ត្រីហុងគ្រី បានបន្ថែមថាទោះបីជាអឺរ៉ុបចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញឧស្ម័នរួមគ្នាក៏ដោយ ក៏ប្រទេសរបស់លោកមិនតម្រូវឱ្យចូលរួមដែរ។បច្ចុប្បន្នហុងគ្រីរក្សាកិច្ចព្រមព្រៀងទិញឧស្ម័នរយៈពេល ១៥ឆ្នាំជាមួយក្រុមហ៊ុនថាមពលរុស្ស៊ី Gazprom ដែលបានចុះហត្ថលេខាក្នុងខែកញ្ញា ឆ្នាំ ២០២១។សេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីហុងគ្រីធ្វើឡើងក្នុងបរិបទរបស់មេដឹកនាំសហភាពអឺរ៉ុបនៅថ្ងៃនេះបន្តកិច្ចពិភាក្សាថ្ងៃទី២ដើម្បីពិភាក្សាអំពីបញ្ហាដំឡើងកម្រិតតម្លៃឧស្ម័នរុស្ស៊ី គាំទ្រអ៊ុយក្រែន និងទណ្ឌកម្មលើអ៊ីរ៉ង់។មុននេះនៅថ្ងៃដំបូងនៃកិច្ចពិភាក្សាបណ្តាប្រទេសសហភាពអឺរ៉ុបមិនអាចស្វែងរកសំឡេងរួមលើការអនុវត្តកម្រិតតម្លៃឧស្ម័នបានទេដោយសារមានការជំទាស់ពីប្រទេសអាល្លឺម៉ង់ដែលជាសេដ្ឋកិច្ចធំបំផុតរបស់អឺរ៉ុប។ សហភាពអឺរ៉ុបបានប្រកាសថាខ្លួននឹងបន្តពិចារណាជម្រើសបន្ថែមទៀតដើម្បីអាចកំណត់កម្រិតតម្លៃសមស្រប។អ្នកការទូតជាន់ខ្ពស់របស់សហភាពអឺរ៉ុបបាននិយាយថា រដ្ឋជាសមាជិកទាំងអស់មានអាទិភាពផ្សេងៗគ្នាលើឧស្ម័នដូចជាអាល្លឺម៉ង់ជ្រើសរើសធានាការផ្គត់ផ្គង់ ព្រោះវាអាចទិញវាបានក្នុងតម្លៃខ្ពស់ជាង។ ប៉ុន្តែប្រទេសផ្សេងទៀតមិនអាចធ្វើតាមបានទេ។ក្រុមថាមពលរុស្ស៊ីGazpromបានព្រមានកាលពីសប្តាហ៍មុនថាផែនការដាក់កម្រិតលើតម្លៃឧស្ម័នរុស្ស៊ីនឹងកាត់ផ្តាច់ការផ្គត់ផ្គង់ទាំងស្រុងដែលបណ្តាលឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់ទីផ្សារថាមពលពិភពលោក។នាយករដ្ឋមន្ត្រីហុងគ្រីគឺជាមេដឹកនាំដែលគាំទ្ររុស្ស៊ីបំផុតនៃរដ្ឋសមាជិកទាំង២៧របស់សហភាពអឺរ៉ុបដោយនិយាយម្តងហើយម្តងទៀតថាសម្ព័ន្ធភាពគឺបំផ្លាញខ្លួនឯងដោយការដាក់ទណ្ឌកម្មលើទីក្រុងម៉ូស្គូ។ លោក​បាន​ចោទ​ប្រកាន់​ទណ្ឌកម្ម​សហភាព​អឺរ៉ុប​ប្រឆាំង​នឹង​រុស្ស៊ី​ពី​ការ​ដំឡើង​ថ្លៃ​ឧស្ម័ននិង​អតិផរណា។ក្រោមកិច្ចព្រមព្រៀងរយៈពេល១៥ឆ្នាំក្រុមហ៊ុន Gazprom ផ្ទេរឧស្ម័ន៤.៥ ពាន់លានម៉ែត្រគូបទៅប្រទេសហុងគ្រីក្នុងមួយឆ្នាំ។ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjartoបាននិយាយថានៅក្នុងខែកញ្ញានិងខែតុលាបន្ថែមពីលើបរិមាណដែលបានបញ្ជាក់នៅក្នុងកិច្ចសន្យាក្រុមហ៊ុនGazpromបានបូមឧស្ម័នបន្ថែម៥.៨លានម៉ែត្រគូបក្នុងមួយថ្ងៃទៅកាន់ប្រទេសហុងគ្រី៕យោងតាមReuters

នាយករដ្ឋមន្ត្រីហុងគ្រីលោកOrban។AFP
==============================================================================================================================
ចាន់មុន្នីពៅអចលនទ្រព្យ

👉👉បងប្អូនប្រញាប់ចូលមកទិញនិងបង់រំលស់ផ្ទះនៅកោះកុងជាខេត្តដែលមានសក្តានុពលទេសចណ៍
#បង់១៥០ដុល្លារក្នុង១ខែបានទំាងដីបានទំាងផ្ទះទីតំាងខេត្តកោះកុងជិតរោងចក្រកាស៊ីណូ និងជាប់និងជាយដែនខ្មែរថៃ
#ផ្ទះលក់តម្លៃ៣៥០០០ដុល្លារមានបន្ទប់គេង១បន្ទប់ទឹកផ្ទះបាយ១កន្លែងទទួលភ្ញៀវ១ ទីតំាងខេត្តកោះកុង!
#មានតែ១០០រហូតដល់១៥០ដុល្លារក៏អាចទិញផ្ទះបានដែរទីតំាងខេត្តកោះកុងយើងហ្នឹង!
#ដីផ្ទះនៅជិតរោងចក្រកន្លែងកំសាន្តជាច្រើនបង់តែ១៥០ដុល្លារក្នុង១ខែប៉ុណ្ណោះ!
#ដីផ្ទះបង់រំលស់១ខែ១៥០ដុល្លារទីតំា​ងភូមិចំាយាមឃុំបាក់ខ្លងស្រុកមណ្ឌលសីមាខេត្តកោះកុងបើចំណាប់អារម្មណ៍ទំនាក់ទំនងពួកយើងឥឡូវនេះ☎0967155168,011705078
សូមបញ្ជាក់ថាខេត្តកោះកុងជាខេត្តដែលប្រកបដោយសក្តានុពលទេសចរណ៍ធម្មជាតិសត្វព្រៃតំបន់បូរាណដែលកំពុងទាក់ទាញអ្នកស្រឡាញ់ដំណើរកំសាន្តបែបផ្សងព្រេង។