សម្ដេចហ៊ុន សែ​នប្រកាសកម្ចាត់ចោលនយោបាយមានឯង​អត់អញ

សម្តេចហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា​បានថ្លែងបញ្ជាក់ទៅកាន់លោកសម រង្ស៊ីឱ្យដឹងថា បើសិនបើមិន​ប្រកាសរំសាយចោល​នូវនយោ​បាយមានឯងអត់អញនិងសុំទោសប្រជាពលរដ្ឋទេ សម្តេច​ប្តេជ្ញាកម្ចាត់ចោល​ឱ្យបានជាដាច់ខាត។ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាច្រើនគ្រួសារបន្ថែមទៀត ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំ បន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា មករស់នៅតំបន់អភិវឌ្ឍន៍ថ្មី រុនតាឯក នាព្រឹកថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២២ នៅស្រុកបន្ទាយស្រី ខេត្ដសៀមរាប សម្តេចតេជោ ហ៊ុន សែន បានប្រកាសប្តូរផ្តាច់កម្ចាត់ចោលមនោគមន៍វិជ្ជារបស់អាមួយហ្នឹងដែលជា ជន​ក្បត់​ជាតិ៣ជំនាន់(ទណ្ឌិត សម រង្ស៊ី)ឱ្យទាល់តែបាន។ សម្តេចតេជោ​អះអាងថា៖​ «ដរាប​ណាអ្នកឯងប្រកាសរំសាយចោលនូវនយោបាយ មានឯងអត់អញ ហើយធ្វើការសុំទោស​ថ្លែងជូនប្រជាពលរដ្ឋចាប់ពីពេលនេះតទៅ ខ្ញុំនឹងបញ្ឈប់នូវនយោបាយផ្ដួលរំលំ​។​ វិធី​កម្ចាត់​គឺងាយនោះទេ បានសេចក្តីថាផ្តាច់ខ្លួនចេះពីអាហ្នឹងមក រាប់ទាំងអ្នកដែលទៅជាមួយ​មេ​ហ្នឹង ដូចសម័យខ្មែរក្រហមអ្នកទាំងឡាយគេចេញមកៗ មេដឹងនៅតែលតោល ទីបំផុត​មកស៊ីបាយផ្ទះហ៊ុនសែន»។សម្តេចតេជោនាយករដ្ឋមន្រ្ដីលើកឡើងថា អ្នកនៅខាងក្នុងបើហ៊ានភ្ជាប់បក្ស​នយោ​បាយហ៊ានភ្ជាប់ខ្លួននឹងត្រូវប្តឹងទៅតុលាការរំលាយចោលតែម្តង។​សម្តេចតេជោថ្លែងថា៖ «ខ្ញុំសូមបញ្ជាក់ថាអ្នកប្រជុំតាមZoom ខ្ញុំដឹងហើយកំពុងនៅក្នុងដៃខ្ញុំ ព្រោះខ្ញុំមាន​ភ្នាក់ម្នាក់​បានបញ្ជូននូវខ្សែអាត់ថតសំឡេងដែលប្រជុំនោះជូនទៅអ្នកឯងវិញ ពេលនោះអ្នកដាក់​ចេញ​សេនារីយោបើបានប៉ុន្មានកៅអី ធ្វើម៉េច បានប៉ុណ្ណេះត្រូវបែបម៉េច»។ ជាមួយគ្នា​នេះដែរ សម្តេចតេជោក៏បានបន្ថែមថា សម្តេចក៏បានដឹងពីអ្នកដែលទាក់ទងគ្នា នៅអាម៉េរិក​បើបានបញ្ជាបេក្ខជននៅរតនគិរីផងដែរ។ប៉ុន្តែចំណុចនេះនៅមិនទាន់ចំណុចត្រូវធ្វើ​នោះ​ទេ។សម្តេចតេជោនាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ទៀតថា៖ «អ្នកឯងត្រូវចាំ តើសព្វថ្ងៃ​អ្នក​​ធ្វើយ៉ាងម៉េច ទាក់ទងគ្នាយ៉ាងម៉េច សូមធ្វើការប្រុងប្រយ័ត្នមែនទែន។ ខ្ញុំសូម​និយាយ​អីចឹងបើហ៊ានងើបមួយវ៉ៃមួយ ងើបពីរវ៉ៃពីរ ដើម្បីសេចក្តីសុខ ដោយមិនទុកឱ្យមនុស្សម្នាក់​ហ្នឹងបំផ្លាញសន្តិភាពដែលយើងរកបានដោយពិបាកនោះទេ»៕AKP
==============================================================================================================================
ចាន់មុន្នីពៅអចលនទ្រព្យ

👉👉បងប្អូនប្រញាប់ចូលមកទិញនិងបង់រំលស់ផ្ទះនៅកោះកុងជាខេត្តដែលមានសក្តានុពលទេសចណ៍
#បង់១៥០ដុល្លារក្នុង១ខែបានទំាងដីបានទំាងផ្ទះទីតំាងខេត្តកោះកុងជិតរោងចក្រកាស៊ីណូ និងជាប់និងជាយដែនខ្មែរថៃ
#ផ្ទះលក់តម្លៃ៣៥០០០ដុល្លារមានបន្ទប់គេង១បន្ទប់ទឹកផ្ទះបាយ១កន្លែងទទួលភ្ញៀវ១ ទីតំាងខេត្តកោះកុង!
#មានតែ១០០រហូតដល់១៥០ដុល្លារក៏អាចទិញផ្ទះបានដែរទីតំាងខេត្តកោះកុងយើងហ្នឹង!
#ដីផ្ទះនៅជិតរោងចក្រកន្លែងកំសាន្តជាច្រើនបង់តែ១៥០ដុល្លារក្នុង១ខែប៉ុណ្ណោះ!
#ដីផ្ទះបង់រំលស់១ខែ១៥០ដុល្លារទីតំា​ងភូមិចំាយាមឃុំបាក់ខ្លងស្រុកមណ្ឌលសីមាខេត្តកោះកុងបើចំណាប់អារម្មណ៍ទំនាក់ទំនងពួកយើងឥឡូវនេះ☎0967155168,011705078
សូមបញ្ជាក់ថាខេត្តកោះកុងជាខេត្តដែលប្រកបដោយសក្តានុពលទេសចរណ៍ធម្មជាតិសត្វព្រៃតំបន់បូរាណដែលកំពុងទាក់ទាញអ្នកស្រឡាញ់ដំណើរកំសាន្តបែបផ្សងព្រេង។