នាយ​ករដ្ឋមន្ត្រី​ប្រតិកម្ម​ទៅ​នឹង​​អ្នករិះគន់​រឿង​ចុះ​តាម​បណ្ដា​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប​

​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​បាន​បញ្ជាក់​ថា​បេសកកម្ម​របស់​លោក​នៅ​ពេលនេះ​ ​គឺ​ចុះ​តាម​បណ្ដា​ខេត្ត​ដែល​ស្ថិត​នៅ​ជុំវិញ​បឹង​ទន្លេសាប​ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​កំពុង​រងគ្រោះ​ដោយសារ​ទឹកជំនន់​ តែ​មិនមែន​ឃោសនា​រក​សំឡេង​ឆ្នោត​តាម​អ្នករិះគន់​ថានោះ​ទេ​។​​ការ​អះអាង​ខាងលើ​នេះ​ ​ធ្វើឡើង​នៅ​ពេល​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ធ្វើដំណើរ​ទៅ​ប្ដូរ​ព័ត៌មាន​ថ្ងៃខែ​ឆ្នាំ​កំណើត​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ ​នៅ​សង្កាត់​តាខ្មៅ​ ​ក្រុង​តាខ្មៅ​ ​ខេត្ត​កណ្ដាល​ ​កាល​ពីម្សិលមិញ​។​
លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​បាន​ចោទសួរ​អ្នករិះគន់​ថា​បើពលរដ្ឋ ​កំពុង​ត្រូវការ​ជំនួយ​ ​តើ​ឱ្យ​លោក​ដេក​នៅ​ស្ងៀម​​ឬ​ខ្លាច​គេ​ចោទ​ថា​ឃោសនា​រក​សំឡេងឆ្នោត​ឬ​ទុក​ឱ្យ​ប្រជាពលរដ្ឋ​រងទុក្ខ​លំបាក​។​លោក​បញ្ជាក់​ថា​៖​ ​«​ខ្ញុំ​សួរ​ថា​ ​ប្រជាពលរដ្ឋ​កំពុង​ជួប​ការ​លំបាក​ ​តើ​ឱ្យ​នាយករដ្ឋមន្ត្រី​ដេក​ផ្ទះនៅ​ស្ងៀម​ ​ហើយ​ខ្លាច​គេ​ចោទ​ថា​ ​ឃោសនា​បោះឆ្នោត​យ៉ាង​មិច​ទៅ​កើត? ​អ៊ីចឹង​ ​នាយករដ្ឋមន្ត្រី​មិន​ចាំបាច់​ធ្វើអ្វី​ទេ​ ​បើ​ប្រជាជន​ឆ្លង​កូ​វី​ដ​ ទុក​ឱ្យ​ឆ្លង​ងាប់​ស្រឡះ​អស់​ទៅ​ ​មិន​ចាំ​បាច់​ទៅ​រក​វ៉ាក់សាំង​​ឱ្យ​វេទនា​នោះ​ទេ​ ​យើង​ទៅ​រក​វ៉ាក់សាំង​ ​តើ​នេះ​ជា​យុទ្ធនា​ការ​បោះឆ្នោត​ដែរ​ទេ​? ​វា​​ជា​កាត្វកិច្ច​ដែល​យើង​​ត្រូវធ្វើ​»​។​លោក​បន្ថែម​ថា​ ​សម្រាប់​​បេសក​កម្ម​ ​គឺ​មាន​រយៈពេល​មួយ​អាទិត្យ​ ​ដោយ​ត្រូវ​ចុះទៅ​តំបន់​រុន​តា​ឯក​ ​និង​តំបន់​ពាក់​ស្នែង​ ​ខេត្ត​សៀមរាប​ ​និង​បន្ត​ឆ្ពោះទៅ​ខេត្ត​បន្ទាយ​មានជ័យ​ ​ឧត្តរមានជ័យ​ ​បាត់​ដំបង​ ​ពោធិ៍សាត់​ ​និង​ខេត្ត​កំពង់ឆ្នាំង។​ ​លោក​បន្ត​ថា​ ​ការ​ចុះ​ជួប​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ខាងលើ​នេះ​ ​លោក​ក៏​ឆ្លៀត​ជួប​ជាមួយ​កងកម្លាំង​ប្រដាប់​អាវុធ​ ​និង​មន្ត្រី​រាជការ​ ​ដើម្បី​បញ្ជ្រាប​ពី​ការ​កំចាត់​«ក្រុម​ជ្រុល​និយម​៣ជំនាន់»ចោល​ផង​ដែរ​។​លោក​អះអាង​ថា​ ​ខេត្ត​ដែល​រងគ្រោះ​ទឹកជំនន់​ ​គឺ​មាន​រដ្ឋមន្ត្រី​ម្នាក់​ ​ទេសរដ្ឋមន្ត្រី​ម្នាក់​ ​និង​មន្ត្រី​នានា​កំពុងតែ​ចែក​ពូជ​ស្រូវ​ ​ចែក​ស្បៀង​ ​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​ដែល​ជួប​ការលំបាក​។​ ​លោក​ថ្លែង​ថា​ ​បក្ស​នយោបាយ​នានា​ ​ក៏​អា​ចចុះ​ចែក​អំណោយ​បាន​ដែរ​គឺ​មិនមែន​ជា​ភារកិច្ច​របស់​រដ្ឋាភិបាល​តែម្នាក់​នោះ​ទេ​។​ ​លោក​បញ្ជាក់​ថា​៖​ ​«​ទោះ​បក្ស​នយោបាយ​មិន​ស្ថិតនៅ​ក្នុង​អំណាច​ ​តែ​គាត់​មាន​សិទ្ធិ​ជួយ​ប្រជាពលរដ្ឋ​ទៅតាម​លទ្ធភាព​របស់​ខ្លួន​ ​ទោះ​ព្រះសង្ឃ​ក៏​អាច​ជួយ​តាម​លទ្ធភាព​ ​តើ​ទាំងនេះ​ជា​ការឃោសនា​មែនទេ​»​?
នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ ​ដើម្បី​សន្តិភាព​ ​និង​ការ​អភិវឌ្ឍ​ ​លោក​ ​យ៉ង គឹមអេង​ ​ប្រាប់​កាសែត​ខ្មែរ​ថា​ម​ស៍ ​កាល​ពីម្សិលមិញ​ថា​ ​អ្នកនយោបាយ​នៅ​ពេល​ធ្វើអ្វី​មួយ​ ​គឺ​គេ​ទាញ​ចូល​ផ្នែក​នយោបាយ​ហើយ​ ​ព្រោះ​អ្វីៗ​សុទ្ធតែ​ជា​នយោបាយ​ ​ដូច្នេះ​ ​អ្នកនយោបាយ​នៅ​ពេល​ធ្វើសកម្មភាព​អ្វីមួយ​ ​គឺ​ត្រូវ​ការប្រុងប្រយ័ត្ន​ខ្ពស់​។​ ​លោក​បន្ត​ថា​ ​នៅ​ពេល​គាត់​ធ្វើសកម្មភាព​ទៅ​ល្អ​ ​គឺ​ប្រជាពលរដ្ឋ​ឱ្យ​តម្លៃ​ ​តែ​បើ​គាត់​ធ្វើសកម្មភាព​ទៅ​មិន​ល្អ​ ​គឺ​ប្រជា​ជន​ជា​អ្នក​វាយ​តម្លៃ​តាម​​ហ្នឹង​ដែរ​។​
​លោក​បន្ថែម​ថា​៖​ ​«​ការ​ចុះ​ចែក​ស្បៀង​ ​ឬ​ផ្ដល់​ពូជស្រូវ​ ​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​ខេត្ត​មួយ​ចំនួន​របស់​គ​ណបក្សប្រជាជន​ ​ឬ​របស់​រដ្ឋាភិបាល​ ​ទោះ​ដើម្បី​រក​សំឡេងឆ្នោត​ ​ឬ​មិន​រក​សំឡេងឆ្នោត​ ​គឺ​ពិបាក​បែងចែក​ ​ប៉ុន្តែ​ក្នុងនាម​ជា​រដ្ឋាភិបាល​ ​គឺ​មាន​កាតព្វកិច្ច​ផ្ដល់​ស្បៀង​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​រងគ្រោះ​ទឹកជំនន់​»​។​លោក​ គឹម​អេង​ ​បញ្ជាក់​ថា​ ​បើ​លោក​នាយក​រដ្ឋមន្ត្រី​មិន​ចុះ​ចែក​ស្បៀង​វិញ​ ​ប្រជា​ជន​នឹង​វាយ​តម្លៃ​ ​ហើយ​អាច​មិន​បោះឆ្នោត​ឱ្យ​ផង​ដែរ​។​ ​លោក​ថ្លែង​ថា​ ​ការ​ចុះ​ជួប​ប្រជាពលរដ្ឋ​ ​ដើម្បី​រក​ការ​គាំទ្រ​ឬ​រក​ប្រជាប្រិយភាព​ពី​ប្រជាពលរដ្ឋ​ ​និង​សកម្មភាព​ផ្សេងៗ​របស់​រដ្ឋាភិបាល​ ​គឺជា​ប់​ពាក់ព័ន្ធ​​នឹង​នយោបាយ​ ។​ប៉ុន្តែ​ ​បើ​គាត់​ឱ្យ​ប្រជាពលរដ្ឋ​សន្យា​ថា​ ​ត្រូវ​បោះ​ឆ្នោត​ឱ្យ​គាត់​ ​ទើប​គាត់​ជា​អ្នក​ខុស​ប្រាសចាក​ទៅ​នឹង​តួនាទី​។​កាល​ពីម្សិលមិញ​ ​លោក​ ​គន់​ ​គីម​ ​អនុប្រធាន​ទី​១​ ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ ​និង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ ​បាន​ចុះ​ពិនិត្យ​ទីតាំង​ចែក​ស្បៀង​ ​និង​ពូជស្រូវ​ ​ដល់​ប្រជាកសិករ​នៅ​ក្នុង​ខេត្ត​បាត់​ដំបង​ ​និង​ខេត្ត​ពោធិ៍សាត់​ ​ដើម្បី​ត្រៀម​មុន​ពេល​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ទៅដល់​។​កាលពី​ថ្ងៃ​ទី​១​៨​តុលា​ ​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​បាន​បញ្ជាក់​នៅ​លើ​បណ្ដា​សង្គម​របស់​លោក​ថា​ ​បន្ទាប់ពី​ទទួល​ប្រធានាធិបតី​ទី​ម៉ឡេ​ស​ ​នៅ​ថ្ងៃ​ទី​២​០​​តុលា​ ​លោកនឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​ចំនួន​៤​ ​គឺ​ខេត្ត​សៀមរាប​ ​បន្ទាយមានជ័យ​ ​បាត់​ដំបង​ ​និង​ខេត្ត​ពោធិ៍សាត់​ ​ដោយ​ប្រើ​ពេល​៥​ថ្ងៃ​ ​៤​យប់​ ​ដើម្បី​ដោះស្រាយ​បញ្ហា​របស់​ប្រជាជន​ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹក​ភ្លៀង​។​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ ​កាលពី​ថ្ងៃអង្គារ​បាន​ឱ្យ​ដឹង​ថា​ ​គ្រោះ​ទឹកជំនន់​ឆ្នាំ​នេះ​ ​គឺ​ប៉ះពាល់​ខេត្ត​ជាច្រើន​នៅ​តាម​បណ្តោយ​ដង​ទន្លេមេគង្គ​ ​និង​ខេត្ត​នៅ​ជុំវិញ​បឹង​ទន្លេសាប​។​ ​របាយការណ៍​ថា​ ​ខេត្ត​រង​ផល​ប៉ះពាល់​ធ្ងន់ជាង​គេ​ ​គឺ​មាន​ខេត្ត​បន្ទាយ​មានជ័យ​ ​សៀមរាប​ ​បាត់​ដំបង​ ​កំពង់ធំ​ ​និង​ពោធិ៍សាត់​។​
​របាយការណ៍​ដដែល​បញ្ជាក់​​ថា​ ​ខេត្ត​បន្ទាយ​មានជ័យ​ ​ប៉ះ​ពាល់​ប្រជាពលរដ្ឋ​ប្រមាណ​ ​១​២​ ៤​៩​៧​គ្រួសារ​, ​លិច​ស្រូវ​ ​
៣​១​ ​៩​៩​៨​ហិកតា​ ​និង​លិច​ដំណាំរួមផ្សំ​ ​២​ ៩​៨​៨​ហិកតា។​ ​ខេត្ត​បាត់​ដំបង​ ​ប៉ះពាល់​ប្រជាពលរដ្ឋ​ ​១​៥​៨​១​៤​គ្រួសារ​, ​លិច​ស្រូវ​ ​១​៨​,​៥​៨​៦​ហិកតា​ ​និង​លិច​ដំណាំរួមផ្សំ​ ​២​៤​ ៥០០​ហិកតា​។​ ​ខេត្ត​កំពង់ធំ​ ​ប៉ះពាល់​ប្រជាពលរដ្ឋ​ ​១​៨​ ៥​៩​២​គ្រួសារ​, ​លិច​ស្រូវ​ ​២​៦​ ៨​៣​៥​ហិកតា​ ​និង​លិច​ដំណាំរួមផ្សំ​ ​៦​៨​៩​ហិកតា​។​ ​ខេត្ត​សៀមរាប​ ​ប៉ះពាល់​ប្រជាពលរដ្ឋ​ ​២៥០២៣​គ្រួសារ​ ​លិច​ស្រូវ​ប្រមាណ​ ​៣​៦​ ៥​៨​៦​ហិកតា​ ​និង​ខេត្ត​ពោធិ៍សាត់​ ​ប៉ះពាល់​ប្រជាពលរដ្ឋ​ ​៦​ ​៦​៧​៦​គ្រួសារ​ ​និង​លិច​ស្រូវ​ប្រមាណ​ ​១​១​ ​៣​៦​៥​ហិកតា​៕​KhmerTime

លោកនាយករដ្ឋមន្រ្តីហ៊ុនសែនអះអាងថាដំណើររបស់លោកទៅតាមបណ្តាខេត្តដើម្បីដោះស្រាយបញ្ហាទឹកជំនន់របស់ ពលរដ្ឋរងគ្រោះ មិនមែនធ្វើក្រោមហេតុផលនយោបាយទេ។
==============================================================================================================================
ចាន់មុន្នីពៅអចលនទ្រព្យ

👉👉បងប្អូនប្រញាប់ចូលមកទិញនិងបង់រំលស់ផ្ទះនៅកោះកុងជាខេត្តដែលមានសក្តានុពលទេសចណ៍
#បង់១៥០ដុល្លារក្នុង១ខែបានទំាងដីបានទំាងផ្ទះទីតំាងខេត្តកោះកុងជិតរោងចក្រកាស៊ីណូ និងជាប់និងជាយដែនខ្មែរថៃ
#ផ្ទះលក់តម្លៃ៣៥០០០ដុល្លារមានបន្ទប់គេង១បន្ទប់ទឹកផ្ទះបាយ១កន្លែងទទួលភ្ញៀវ១ ទីតំាងខេត្តកោះកុង!
#មានតែ១០០រហូតដល់១៥០ដុល្លារក៏អាចទិញផ្ទះបានដែរទីតំាងខេត្តកោះកុងយើងហ្នឹង!
#ដីផ្ទះនៅជិតរោងចក្រកន្លែងកំសាន្តជាច្រើនបង់តែ១៥០ដុល្លារក្នុង១ខែប៉ុណ្ណោះ!
#ដីផ្ទះបង់រំលស់១ខែ១៥០ដុល្លារទីតំា​ងភូមិចំាយាមឃុំបាក់ខ្លងស្រុកមណ្ឌលសីមាខេត្តកោះកុងបើចំណាប់អារម្មណ៍ទំនាក់ទំនងពួកយើងឥឡូវនេះ☎0967155168,011705078
សូមបញ្ជាក់ថាខេត្តកោះកុងជាខេត្តដែលប្រកបដោយសក្តានុពលទេសចរណ៍ធម្មជាតិសត្វព្រៃតំបន់បូរាណដែលកំពុងទាក់ទាញអ្នកស្រឡាញ់ដំណើរកំសាន្តបែបផ្សងព្រេង។