លោកTrumpបានទទួលជ័យជម្នះផ្នែកច្បាប់ដ៏សំខាន់មួយ
តុលាការឧទ្ធរណ៍សហព័ន្ធអាមេរិកបានអនុម័តសំណើរបស់អតីតប្រធានាធិបតីDonald Trumpដើម្បីបញ្ឈប់បណ្ណសារជាតិជាបណ្ដោះអាសន្នពីការបញ្ជូនឯកសារទៅគណៈកម្មាធិការសភាស៊ើបអង្កេតកុប្បកម្មនៅវិមានកាពីតូល។យោងតាមកាសែតTheGuardianបណ្ណសារជាតិរបស់សហរដ្ឋអាមេរិកគ្រោងនឹងរៀបចំកំណត់ត្រារាប់ពាន់ទំព័រនិងឯកសារផ្សេងទៀតដូចជាវីដេអូសេតវិមានទៅកាន់ក្រុមអ្នកស៊ើបអង្កេតរបស់សភា ដើម្បីជួយស៊ើបអង្កេតលើកុប្បកម្មនៅទីស្នាក់ការកណ្តាលរបស់សភាក្នុងខែមករាឆ្នាំនេះ។ទោះជាយ៉ាងណាក៏ដោយនៅរសៀលថ្ងៃទី១១ខែវិច្ឆិកាតុលាការឧទ្ធរណ៍នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី បានអនុម័តដោយមិនបានរំពឹងទុកលើសំណើរបស់អតីតប្រធានាធិបតីDonaldTrumpក្នុងការរារាំងទីភ្នាក់ងារជាបណ្តោះអាសន្នមិនឱ្យផ្តល់កំណត់ត្រាទាំងនោះ។ចៅក្រមសាលាឧទ្ធរណ៍៣រូបគឺ Patricia Millett, Robert Wilkins និង Ketanji Brown Jackson ក៏បានកំណត់កាលបរិច្ឆេទនៅថ្ងៃទី៣០ខែវិច្ឆិកាសម្រាប់ទឡ្ហីករណ៍។ចៅក្រមទាំង៣រូបបានសង្កត់ធ្ងន់ថាគោលបំណងនៃដីកានេះគឺដើម្បីការពារសិទ្ធិរបស់តុលាការក្នុងការវិនិច្ឆ័យលើបណ្តឹងទាមទារសិទ្ធិប្រតិបត្តិរបស់ដើមបណ្តឹងឧទ្ធរណ៍។ចៅក្រមមុននេះបានសម្រេចថា លោក Trump មិនមានឯកសិទ្ធិក្នុងការរក្សាឯកសារសម្ងាត់របស់សេតវិមានដែលគណៈកម្មាធិការស៊ើបអង្កេតបានស្នើសុំ។លោក Trumpបានចាកចេញពីតំណែងនៅថ្ងៃទី២០ខែមករាបន្ទាប់ពីអាណត្តិ៤ឆ្នាំ។ លោកត្រូវបានគេចោទប្រកាន់ពីបទញុះញង់ឱ្យមានកុប្បកម្មនៅកាពីតូលបន្ទាប់ពីអ្នកគាំទ្ររាប់រយនាក់បានសម្រុកចូលវិមានកាពីតូលកាលពីថ្ងៃទី៦ខែមករាដើម្បីផ្តួលរំលំលទ្ធផលបោះឆ្នោត។ យ៉ាងណាក៏ដោយ លោក Trump បានបដិសេធការចោទប្រកាន់នេះ៕យោងតាមGuardian
អតីតប្រធានាធិបតីអាមេរិកDonald Trump។រូបភាពAFP