ឯក​ឧត្តម​រដ្ឋមន្រ្តីវេង​សា​​ខុន​បានទទួលជួប​​សំ​ណេះសំណា​លជាមួយព្រះតេជគុណលោកនិងលោកស្រីដែលជាកម្មសិក្សាកា​រីមន្រ្តីជា​ន់ខ្ពស់នៃ​សា​​លាភូមិន្ទរដ្ឋបា​លចំ​នួន​១១អង្គ/នា​ក់

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង ២:០០ រសៀលថ្ងៃព្រហស្បតិ៍ ៧កើត ខែកត្តិកឆ្នាំឆ្លូវត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១១ខែវិឆ្ឆិកា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្រ្តីវេងសាខុន បានទទួលជួបសំណេះសំណាលជាមួយព្រះតេជគុណលោកនិងលោកស្រីដែលជាកម្មសិក្សាការីមន្រ្តីជាន់ខ្ពស់នៃសាលាភូមិន្ទរដ្ឋបាលចំនួន១១អង្គ/នាក់។ មានមតិសំណេះសំណាលនាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានចូលរួមអបអរសាទរចំពោះ កម្មសិក្សាការីមន្រ្តីជាន់ខ្ពស់ទាំងអស់ ដែលទទួលបានការបណ្តុះបណ្តាលដោយជោគជ័យហើយនឹងឈានដល់បញ្ចប់ការសិក្សាក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។ទន្ទឹមនឹងនេះឯកឧត្តមបានផ្តល់នូវបទពិសោធន៍ជាង៣៤ឆ្នាំរបស់ឯកឧត្តមក្នុងការបំពេញភារកិច្ចជាមន្ត្រីរាជការជំនាញជាថ្នាក់ដឹកនាំនៅក្នុងវិស័យកសិកម្មជាពិសេសការអនុវត្តគោលនយោបាយកំណែទម្រង់វិស័យកសិកម្ម ក្នុងរយៈពេលជាងប្រាំឆ្នាំចុងក្រោយកន្លងទៅនេះ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការដាក់ចេញឲ្យអនុវត្តន៍នូវគោលនយោបាយ និងផែនការយុទ្ធសាស្រ្តរយៈពេលមធ្យម និងផែនការមេ ក្នុងការធ្វើទំនើបកម្មកសិកម្ម ២០២១-២០៣០៕សហការី