នាយករដ្ឋមន្រ្តីព្រមានរំលា​យគណបក្សន​យោបាយដែ​លភ្ជាប់ខ្លួនជាមួយលោ​ក​សមរង្ស៊ី

ប្រ​មុខ​រដ្ឋា​ភិបាល​កម្ពុជា​នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​ព្រ​មាន​ជា​សាធារ​ណៈ​នៅ​ចំពោះ​មុខ​និស្សិត​រាប់​ពាន់​នាក់​ថា​នឹង​រំ​លាយ​ចោល​គណ​បក្ស​នយោ​បាយ​ណា​ដែល​ភ្ជាប់​ខ្លួន​ជាមួយ​នឹង​លោកសម រង្ស៊ី ​ខណៈ​លោក ហ៊ុន សែនចោទ​ថា​ជា«ពូជ​ក្បត់​ជាតិ​៣​ជំនាន់»​។​ការ​ព្រមាន​របស់​មេ​បក្ស​កាន់​អំណាច​បែប​នេះ​គឺ​ជា​ការ​ឆ្លើយ​តប​ភ្លាមៗ​ទៅ​កាន់​ប្រមុខ​អតីត​បក្ស​ប្រឆាំង​ដែល​អំពាវ​នាវ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​នៅ​ឆ្នាំ​២០២៣និង​អំពាវ​នាវ​សាជា​ថ្មី​កុំ​ឲ្យ​កង​ម្លាំង​ប្រដាប់​អាវុធ​បាញ់​សម្លាប់​​ពលរដ្ឋ​ខ្មែរ​នៅ​ពេល​លោក​ទៅ​ដល់​កម្ពុជា​នៅពេល​ខាង​មុខ​។​នៅចំពោះមុខនិស្សិត​រាប់ពាន់​ក្នុង​ពិធី​ចែកសញ្ញាបត្រ​នៅថ្ងៃទី១៧​តុលានេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសំដែងការខឹង​សម្បារ​ទៅ​នឹង​លោក សម រង្ស៊ី ចំពោះ​សេចក្តី​ការណ៍​របស់​ប្រមុខ​អតីត​បក្ស​ប្រឆាំង​នៅ​ថ្ងៃ​ទី១៦​តុលា។តាមរយៈវីដេអូប្រមាណ៥នាទីលោក សម រង្ស៊ី ដែលអះអាងថា​ឈ្នះ​ក្តី​លើ លោក ហ៊ុន សែន នៅឯតុលាការ​បារាំងបានអំពាវនាវឲ្យមានការ​ផ្លាស់ប្តូរ​មេដឹកនាំកម្ពុជានៅឆ្នាំ​២០២៣និងអំពាវនាវសាជាថ្មី​កុំ​ឲ្យ​កង​ម្លាំង​ប្រដាប់អាវុធ​បាញ់សម្លាប់​​ពលរដ្ឋខ្មែរ​នៅពេលលោក​ទៅដល់កម្ពុជានៅពេលខាងមុខ។ការអំពាវនាវបែបនេះហើយ ​ដែល​ធ្វើ​ឲ្យ​លោក ហ៊ុន សែន បានប្រតិកម្ម​ដោយប្រកាស​ដាក់​ចេញ​យុទ្ធសាស្ត្រ​«កំចាត់​ចោលមនោគមវិជ្ជា» ដែលលោក​ហៅ​«ពូជក្បត់ជាតិ៣ជំនាន់» ដែលសំដៅចំៗទៅលោក សម រង្ស៊ី។ក្រៅពីលោក សម រង្ស៊ី សម្រាប់គណបក្សនយោបាយណា​ដែល​ហ៊ាន​ភ្ជាប់​ខ្លួនជាមួយ​នឹង​លោក សម រង្ស៊ី ត្រូវបាន​លោក ហ៊ុន សែនព្រមានទុកជាមុនថានឹងត្រូវ​រំលាយចោល​ដូចគណបក្សសង្គ្រោះជាតិ​នៅឆ្នាំ​២០១៧។
ការព្រមាន​រំលាយគណបក្សនយោបាយ​ដែលមាននិន្នាការ​គាំទ្រ​លោក សម រង្ស៊ី នេះ​គឺ​ជាការ​ឆ្លើយតប​របស់លោក ហ៊ុន សែន ទៅកាន់​លោក សម រង្ស៊ី ដែលអះអាងថា លោក​នឹង​វិលទៅ​ប្រទេស​កម្ពុជា​វិញ​នៅពេល​ខាង​មុខ ហើយអំពាវនាវ​កុំ​ឲ្យ​កង​ម្លាំង​ប្រដាប់អាវុធ​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ដែល​ជាអ្នកគាំទ្រ​រូប​លោក។ប៉ុន្តែ​លោក ហ៊ុន សែន ព្រមានថា​ គុកត្រូវបានរៀបចំរួចជាស្រេចហើយ​សម្រាប់​ទទួល​មេបក្សប្រឆាំង​រូប​នេះ​នៅពេល​ឈានជើងជាន់​ទឹកកម្ពុជាភ្លាម៕RFI

លោក ហ៊ុន សែន។AKP
==============================================================================================================================
ចាន់មុន្នីពៅអចលនទ្រព្យ

👉👉បងប្អូនប្រញាប់ចូលមកទិញនិងបង់រំលស់ផ្ទះនៅកោះកុងជាខេត្តដែលមានសក្តានុពលទេសចណ៍
#បង់១៥០ដុល្លារក្នុង១ខែបានទំាងដីបានទំាងផ្ទះទីតំាងខេត្តកោះកុងជិតរោងចក្រកាស៊ីណូ និងជាប់និងជាយដែនខ្មែរថៃ
#ផ្ទះលក់តម្លៃ៣៥០០០ដុល្លារមានបន្ទប់គេង១បន្ទប់ទឹកផ្ទះបាយ១កន្លែងទទួលភ្ញៀវ១ ទីតំាងខេត្តកោះកុង!
#មានតែ១០០រហូតដល់១៥០ដុល្លារក៏អាចទិញផ្ទះបានដែរទីតំាងខេត្តកោះកុងយើងហ្នឹង!
#ដីផ្ទះនៅជិតរោងចក្រកន្លែងកំសាន្តជាច្រើនបង់តែ១៥០ដុល្លារក្នុង១ខែប៉ុណ្ណោះ!
#ដីផ្ទះបង់រំលស់១ខែ១៥០ដុល្លារទីតំា​ងភូមិចំាយាមឃុំបាក់ខ្លងស្រុកមណ្ឌលសីមាខេត្តកោះកុងបើចំណាប់អារម្មណ៍ទំនាក់ទំនងពួកយើងឥឡូវនេះ☎0967155168,011705078
សូមបញ្ជាក់ថាខេត្តកោះកុងជាខេត្តដែលប្រកបដោយសក្តានុពលទេសចរណ៍ធម្មជាតិសត្វព្រៃតំបន់បូរាណដែលកំពុងទាក់ទាញអ្នកស្រឡាញ់ដំណើរកំសាន្តបែបផ្សងព្រេង។