សហភា​ពអឺរ៉ុបស្វែងរកភស្តុ​​តាងនៃការចូលរួមរ​បស់​​អ៊ីរ៉ង់នៅក្នុងសង្គ្រា​មអ៊ុយ​ក្រែន

សហភាពអឺរ៉ុបកំពុងស្វែងរកការបញ្ជាក់ពីការចូលរួមរបស់អ៊ីរ៉ង់នៅក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន ខណៈដែលទីក្រុងតេអេរ៉ង់បដិសេធការផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើកដល់ទីក្រុងម៉ូស្គូ។មន្ត្រីគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប(EU)លោកJosep Borrell បានប្រាប់អ្នកយកព័ត៌មាននៅពេលមកដល់ប្រទេសលុចសំបួថា”យើងនឹងស្វែងរកភស្តុតាងជាក់ស្តែងនៃការចូលរួមរបស់អ៊ីរ៉ង់នៅក្នុងជម្លោះនៅអ៊ុយក្រែន”។ប្រភព២ដែលពាក់ព័ន្ធនឹងការរៀបចំកិច្ចប្រជុំបាននិយាយថាEUអាចនឹងដាក់ទណ្ឌកម្មបន្ថែមទៀតលើអ៊ីរ៉ង់ជុំវិញបញ្ហានេះ។ប៉ុន្តែវាទំនងជាមិនមានការសម្រេចចិត្តណាមួយត្រូវបានធ្វើឡើងនៅថ្ងៃនេះទេ។ រដ្ឋមន្ត្រីការបរទេសលុចសំបួ លោក Jean Asselborn បាននិយាយថាការដាក់ទណ្ឌកម្មបន្ថែមប្រឆាំងនឹងអ៊ីរ៉ង់ នឹងមិនត្រូវបានកំណត់ចំពោះការចុះបញ្ជីខ្មៅបុគ្គលមួយចំនួននោះទេ។ប្រសិនបើពួកគេអាចបង្ហាញថា ទីក្រុងតេអេរ៉ង់មានជាប់ពាក់ព័ន្ធក្នុងអរិភាពក្នុងប្រទេសអ៊ុយក្រែន។លោក Borrell បាននិយាយថាលោកមិនរំពឹងថានឹងមានការរីកចម្រើនក្នុងកិច្ចចរចាដើម្បីស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ជាមួយអ៊ីរ៉ង់នោះទេ ដោយបានហៅវាថាជារឿងគួរឱ្យសោកស្តាយព្រោះភាគីនានា “ជិតស្និទ្ធនឹងកិច្ចព្រមព្រៀងមួយ”។ថ្មីៗនេះ អ៊ុយក្រែនបានកត់ត្រាការវាយប្រហារជាច្រើន ដែលរុស្ស៊ីចោទប្រកាន់ថាបានប្រើប្រាស់ UAV Shahed-136 ដែលផលិតដោយអ៊ីរ៉ង់។ ការិយាល័យប្រធានាធិបតីអ៊ុយក្រែនបាននិយាយថារដ្ឋធានីគៀវត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកអត្តឃាតដែលបណ្តាលឱ្យមានការផ្ទុះជាច្រើននៅព្រឹកនេះ បន្ទាប់ពីស្ងប់ស្ងាត់ពីរបីថ្ងៃ។កាសែត Washington Post កាលពីថ្ងៃទី១៦ខែតុលា បានដកស្រង់សម្តីមន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះដែលនិយាយថាអ៊ីរ៉ង់បានឈានដល់កិច្ចព្រមព្រៀងសម្ងាត់ជាមួយរុស្ស៊ីដោយមិនត្រឹមតែផ្តល់ឱ្យទីក្រុងម៉ូស្គូនូវយន្តហោះគ្មានមនុស្សបើកវាយប្រហារប៉ុណ្ណោះទេថែមទាំងមីស៊ីលទៀតផង។ទន្ទឹម​នឹង​នេះអ៊ីរ៉ង់​បាន​បដិសេធ​ថាប្រទេស​ទាំង​២​មិន​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​លក់​អាវុធ​នោះ​ទេ។”ព័ត៌មានអំពីអ៊ីរ៉ង់ផ្គត់ផ្គង់ UAVs ដល់រុស្ស៊ីគឺមានលក្ខណៈនយោបាយ និងផ្សព្វផ្សាយពីប្រភពលោកខាងលិច។ យើងមិនផ្តល់អាវុធដល់ភាគីណាមួយដែលចូលរួមក្នុងជម្លោះនោះទេ” ។សហភាពអឺរ៉ុបត្រូវបានគេរំពឹងថានឹងដាក់បម្រាមការធ្វើដំណើរនិងការបង្កកទ្រព្យសម្បត្តិលើបុគ្គលអ៊ីរ៉ង់ប្រហែល១៥នាក់នៅថ្ងៃនេះជុំវិញការចោទប្រកាន់ថាទីក្រុងតេអេរ៉ង់បានបង្ក្រាបការតវ៉ាដែលបានផ្ទុះឡើងនៅក្នុងខែកញ្ញាបន្ទាប់ពីការស្លាប់របស់ Mahsa Amini អាយុ២២ឆ្នាំ។ Amini បានស្លាប់៣ថ្ងៃបន្ទាប់ពីត្រូវបានឃុំខ្លួនដោយប៉ូលីសនៅទីក្រុង Tehran ពីបទពាក់ hijab ដែលមិនស្របតាមច្បាប់អ៊ីស្លាម៕យោងតាមReuters

មន្ត្រីគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប(EU)លោកJosep Borrell។Reuters
==============================================================================================================================
ចាន់មុន្នីពៅអចលនទ្រព្យ


👉👉បងប្អូនប្រញាប់ចូលមកទិញនិងបង់រំលស់ផ្ទះនៅកោះកុងជាខេត្តដែលមានសក្តានុពលទេសចណ៍
#បង់១៥០ដុល្លារក្នុង១ខែបានទំាងដីបានទំាងផ្ទះទីតំាងខេត្តកោះកុងជិតរោងចក្រកាស៊ីណូ និងជាប់និងជាយដែនខ្មែរថៃ
#ផ្ទះលក់តម្លៃ៣៥០០០ដុល្លារមានបន្ទប់គេង១បន្ទប់ទឹកផ្ទះបាយ១កន្លែងទទួលភ្ញៀវ១ ទីតំាងខេត្តកោះកុង!
#មានតែ១០០រហូតដល់១៥០ដុល្លារក៏អាចទិញផ្ទះបានដែរទីតំាងខេត្តកោះកុងយើងហ្នឹង!
#ដីផ្ទះនៅជិតរោងចក្រកន្លែងកំសាន្តជាច្រើនបង់តែ១៥០ដុល្លារក្នុង១ខែប៉ុណ្ណោះ!
#ដីផ្ទះបង់រំលស់១ខែ១៥០ដុល្លារទីតំា​ងភូមិចំាយាមឃុំបាក់ខ្លងស្រុកមណ្ឌលសីមាខេត្តកោះកុងបើចំណាប់អារម្មណ៍ទំនាក់ទំនងពួកយើងឥឡូវនេះ☎0967155168,011705078
សូមបញ្ជាក់ថាខេត្តកោះកុងជាខេត្តដែលប្រកបដោយសក្តានុពលទេសចរណ៍ធម្មជាតិសត្វព្រៃតំបន់បូរាណដែលកំពុងទាក់ទាញអ្នកស្រឡាញ់ដំណើរកំសាន្តបែបផ្សងព្រេង។