សម្ដេចហ៊ុ​នសែន​ដាក់ចេញគោលដៅកម្ចាត់ចោលនូវមនោគម​​ន៍វិជ្ជា​ជ្រុល​និយ​ម​រប​ស់​ត្រកូលក្បត់ជា​តិ៣ជំនា​ន់(ស​មរង្ស៊ី)

សម្ដេចហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជា​បាន​ប្រកាសដាក់ចេញនូវគោលដៅកម្ចាត់ចោលនូវមនោគមន៍វិជ្ជាជ្រុលនិយ​មរបស់​ត្រ​កូល​ក្បត់ជាតិ៣ជំនាន់​(សមរង្ស៊ី)ឱ្យដូចគោលដៅកម្ចាត់អង្គការចាត់តាំងនយោបាយនិង​យោធានៃរបបកម្ពុជាប្រជាប្រជាធិបតេយ្យ(ខ្មែរក្រហម)។ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន៦៤១១ នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «មនោគមន៍វិជ្ជានិយមជ្រុលរ​បស់​ត្រកូល​ជនក្បត់ជាតិ៣ជំនាន់នេះគឺមិ​នអាចមិនដាក់គោលដៅកម្ចាត់វាបាននោះទេ» ហើយគោល​ដៅនេះគ្រាន់តែប្រកាសជម្រាបជូនអ្នកគាំទ្រទាំឡាយ បើហ៊ានភ្ជាប់ខ្លួនជាមួយ​មនុស្សម្នាក់​ហ្នឹង គឺអ្នកហ្នឹងទទួលផលលំបាក ដែលនេះជាការព្រមានទុក។ ​សម្ដេចតេជោគូស​បញ្ជាក់​ថា៖ «ខ្ញុំត្រូវតែអនុវត្តន៍គោលនយោបាយនេះ ដែលជាការបង្ខំចិត្តត្រូវតែធ្វើ ដោយអ្នកឯង​ដាក់​ចេញគោលនយោបាយ មាន សែន អត់ ស៊ី មានស៊ី អត់ សែន រយៈពេល១៩ឆ្នាំហើយ សល់តែប៉ុន្មានខែទៀតគឺគ្រប់២០ឆ្នាំអ្នកឯងអត់ចោល»។ សម្ដេចតេជោថ្លែងទៀតថា «បើ​អ្នកឯងអត់ចោលខ្ញុំត្រូវតែដាក់ចេញគោលនយោបាយនេះ»។សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានលើកឡើងថា ខ្មែរក្រហមដាក់ចេញនូវនយោ​បាយ «ច្រេះស៊ីដែក» ហ៊ុន សែន ដាក់ចេញនូវនយោបាយឈ្នះ! ឈ្នះ!។ ដូច្នេះអ្នកឯង​ដាក់​ចេញនូវយុទ្ធសាស្ត្រកំចាត់ត្រកូល «ហ៊ុន» ខ្ញុំដាក់ចេញនូវយុទ្ធសាស្ត្រកំចាត់ចោលនូវ​មនោ​គមន៍វិជ្ជាជ្រុលនិយមត្រកូលក្បត់ជាតិ៣ជំនាន់ តាមរយៈកម្លាំងមហាសាមគ្គីរបស់​គណបក្ស​ប្រជាជនកម្ពុជាដែលមានសមាជិកប្រមាណ៦លាននាក់។គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ លោក សម រង្ស៊ី ដែលកំពុង​រស់នៅនិរទេសខ្លួនក្នុងប្រទេសបារាំង បានប្រកាសជាថ្មីអំពីផែនការផ្តួលរំលំរាជ​រដ្ឋាភិបាល​កម្ពុជា នៅក្នុងឆ្នាំ២០២៣ខាងមុខនេះ ដែលតាមរយៈបណ្តាញសង្គមហ្វេសប៊ុកនោះ បាន​អំពាវដល់ប្រជារាស្ត្រខ្មែរ និងកងកម្លាំងប្រដាប់អាវុធ ឱ្យផ្លាស់ប្តូរមេដឹកនាំកម្ពុជា នៅឆ្នាំ​ក្រោយ៕AKP

សម្ដេចហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជា។AKP

==============================================================================================================================
ចាន់មុន្នីពៅអចលនទ្រព្យ


👉👉បងប្អូនប្រញាប់ចូលមកទិញនិងបង់រំលស់ផ្ទះនៅកោះកុងជាខេត្តដែលមានសក្តានុពលទេសចណ៍
#បង់១៥០ដុល្លារក្នុង១ខែបានទំាងដីបានទំាងផ្ទះទីតំាងខេត្តកោះកុងជិតរោងចក្រកាស៊ីណូ និងជាប់និងជាយដែនខ្មែរថៃ
#ផ្ទះលក់តម្លៃ៣៥០០០ដុល្លារមានបន្ទប់គេង១បន្ទប់ទឹកផ្ទះបាយ១កន្លែងទទួលភ្ញៀវ១ ទីតំាងខេត្តកោះកុង!
#មានតែ១០០រហូតដល់១៥០ដុល្លារក៏អាចទិញផ្ទះបានដែរទីតំាងខេត្តកោះកុងយើងហ្នឹង!
#ដីផ្ទះនៅជិតរោងចក្រកន្លែងកំសាន្តជាច្រើនបង់តែ១៥០ដុល្លារក្នុង១ខែប៉ុណ្ណោះ!
#ដីផ្ទះបង់រំលស់១ខែ១៥០ដុល្លារទីតំា​ងភូមិចំាយាមឃុំបាក់ខ្លងស្រុកមណ្ឌលសីមាខេត្តកោះកុងបើចំណាប់អារម្មណ៍ទំនាក់ទំនងពួកយើងឥឡូវនេះ☎0967155168,011705078
សូមបញ្ជាក់ថាខេត្តកោះកុងជាខេត្តដែលប្រកបដោយសក្តានុពលទេសចរណ៍ធម្មជាតិសត្វព្រៃតំបន់បូរាណដែលកំពុងទាក់ទាញអ្នកស្រឡាញ់ដំណើរកំសាន្តបែបផ្សងព្រេង។