ប៉ាគីស្ថាន​ប្រឆាំង​នឹង​សេចក្តីថ្លែងការ​ណ៍​នុយក្លេ​អ៊ែរ​របស់​លោកBi​den(Reuters,Ti​mesofI​ndia)

រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានបានកោះហៅឯកអគ្គរដ្ឋទូតអាមេរិកដើម្បីប្រឆាំងនឹងការសង្ស័យរបស់លោកប្រធានាធិបតីJoe Biden អំពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងអ៊ីស្លាម៉ាបាដ។នៅពេលថ្លែងនៅក្នុងព្រឹត្តិការណ៍គណៈកម្មាធិការយុទ្ធនាការសភាប្រជាធិបតេយ្យ (DCCC) ក្នុងរដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃទី ១៣ខែតុលា លោកប្រធានាធិបតី Biden បាននិយាយថា ប៉ាគីស្ថានអាចចាត់ទុកថាជា”ប្រទេសគ្រោះថ្នាក់បំផុតមួយក្នុងពិភពលោក” ដោយសារតែប្រទេសនេះមានឃ្លាំងអាវុធនុយក្លេអ៊ែរ “វឹកវរ” ។រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Bilawal Bhutto-Zardari បានកោះហៅឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំទីក្រុង Islamabad នៅថ្ងៃនេះ ដើម្បីសម្តែងការតវ៉ាការទូត។ លោក Bilawal Bhutto-Zardari បាននិយាយថា លោកមានការភ្ញាក់ផ្អើលចំពោះការបញ្ចេញមតិរបស់មេដឹកនាំសហរដ្ឋអាមេរិក។បញ្ហា​នុយក្លេអ៊ែរ​ប៉ាគីស្ថាន​មិន​ត្រូវ​បាន​គេ​លើក​ឡើង​នៅ​ពេល​ដែល​លោក​ធ្វើ​ទស្សនកិច្ច​នៅ​ក្រុង​វ៉ាស៊ីនតោន​កាលពី​ខែ​មុន​ទេ។លោកបាននិយាយថា ការអត្ថាធិប្បាយរបស់លោកប្រធានាធិបតី Biden អាចបណ្តាលមកពីកង្វះទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពរវាងប្រទេសទាំង២ និងកង្វះការយល់ដឹងស៊ីជម្រៅអំពីសន្តិសុខនុយក្លេអ៊ែរ។រដ្ឋមន្ត្រីការបរទេស Bhutto-Zardari បាននិយាយថាការសម្រេចចិត្តកោះហៅឯកអគ្គរដ្ឋទូតអាមេរិកនឹងមិនប៉ះពាល់អវិជ្ជមានដល់ទំនាក់ទំនងប៉ាគីស្ថាន-អាមេរិកនោះទេ។ ទីក្រុង Islamabad ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ឆ្លើយ​សំណួរ​ណា​មួយ​ពី​ក្រុង​វ៉ាស៊ីនតោន​អំពី​កម្មវិធី​នុយក្លេអ៊ែរ​ជាតិ​របស់​ខ្លួន។រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានបានឆ្លើយតបថា”ចំពោះរាល់ចំណុចនៃការព្រួយបារម្ភអំពីសុវត្ថិភាព និងសន្តិសុខនុយក្លេអ៊ែររបស់ប្រទេសប៉ាគីស្ថាន យើងបានបំពេញតាមស្តង់ដារអន្តរជាតិទាំងអស់ ដូចដែលបានកំណត់ដោយអង្គការថាមពលអាតូមិកអន្តរជាតិ (IAEA)” ។លោក Biden បានធ្វើអត្ថាធិប្បាយលើឧស្សាហកម្មនុយក្លេអ៊ែរប៉ាគីស្ថានដោយលើកឡើងពីកង្វល់សន្តិសុខជាតិមួយចំនួន រួមទាំងបញ្ហាប្រឈមពីរុស្ស៊ី និងចិនផងដែរ។ ២ថ្ងៃ​មុន​នេះ អាមេរិក​បាន​ចេញ​ផ្សាយ​យុទ្ធសាស្ត្រ​សន្តិសុខ​ជាតិ៤៨ ទំព័រ ដែល​មិន​បាន​និយាយ​អំពី​ប៉ាគីស្ថាន។ទំនាក់ទំនងអាមេរិក-ប៉ាគីស្ថានបង្ហាញសញ្ញានៃភាពប្រសើរឡើងក្រោមការកាន់តំណែងរបស់នាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif ។ ទីក្រុងវ៉ាស៊ីនតោនទើបតែបានភ្លើងខៀវក្នុងការលក់យន្តហោះចម្បាំង F-16 ចំនួន៤៥០លានដុល្លារទៅឱ្យទីក្រុងអ៊ីស្លាម៉ាបាដ ដោយផ្លាស់ប្តូរការសម្រេចចិត្តកាលពីឆ្នាំ២០១៨របស់អតីតប្រធានាធិបតី Donald Trump ។ឧបសគ្គ​រវាង​ក្រុង​វ៉ាស៊ីនតោននិង​ក្រុង​អ៊ីស្លាម៉ាបាដ​ជា​យូរ​មក​ហើយ​គឺ​បញ្ហា​អាហ្វហ្គានីស្ថាន។ សហគមន៍ស៊ើបការណ៍សម្ងាត់អាមេរិកបានសង្ស័យប៉ាគីស្ថានម្តងហើយម្តងទៀតថាគាំទ្រពួកតាលីបង់។ប៉ុន្តែទីក្រុងអ៊ីស្លាម៉ាបាដតែងតែបដិសេធរាល់ការចោទប្រកាន់ទាំងអស់។យោងតាមអ្នកសង្កេតការណ៍លោក Biden មានការព្រួយបារម្ភអំពីឃ្លាំងអាវុធនុយក្លេអ៊ែរ “ដ៏ច្របូកច្របល់”របស់ប៉ាគីស្ថានដែលប្រហែលជាមួយផ្នែកនៃចលាចលនយោបាយនាពេលបច្ចុប្បន្ននៅក្នុងប្រទេសអាស៊ីខាងត្បូងនេះ។ អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan ត្រូវបានចេញដីកាចាប់ខ្លួនកាលពីចុងខែមុនពីបទគំរាមកំហែងចៅក្រមក្នុងអំឡុងពេលកាន់អំណាចរបស់លោក។អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shahid Khaqan Abbasi បានបញ្ជាក់នៅឆ្នាំ២០១៧ ថាប្រទេសនេះមានលទ្ធភាពទទួលបានអាវុធនុយក្លេអ៊ែរនៅដើមទសវត្សរ៍ឆ្នាំ១៩៦០និងជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេនៅអាស៊ីដែលបង្កើតកម្មវិធីនុយក្លេអ៊ែរ។បិតានៃកម្មវិធីនុយក្លេអ៊ែររបស់ប៉ាគីស្ថានគឺអ្នកវិទ្យាសាស្ត្រ Qadeer Khan ។ លោកត្រូវបានគេចោទប្រកាន់ថាបានលួចបច្ចេកវិទ្យានុយក្លេអ៊ែរពីប្រទេសហូឡង់ ដោយនាំយកមកផ្ទះវិញនៅឆ្នាំ១៩៧៦។ ២ឆ្នាំក្រោយមក ក្រុមរបស់លោក Khan បានចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដោយជោគជ័យហើយនៅឆ្នាំ១៩៨៤បានបញ្ចប់ការផលិតអាវុធនៃបច្ចេកវិទ្យានុយក្លេអ៊ែរ។ ប្រទេសប៉ាគីស្ថានបានប្រកាសខ្លួនជាមហាអំណាចនុយក្លេអ៊ែរ បន្ទាប់ពីបានសាកល្បងគ្រាប់បែកនុយក្លេអ៊ែរនៅឆ្នាំ១៩៩៨។យោងតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាព Stockholm (SIPR) នៅប្រទេសស៊ុយអែត ប៉ាគីស្ថានមានអាវុធនុយក្លេអ៊ែរចន្លោះពី១០០ទៅ១២០។ សមាគមគ្រប់គ្រងអាវុធ (ACA) នៅសហរដ្ឋអាមេរិក ជឿជាក់ថា ប៉ាគីស្ថាន មានមីស៊ីលផ្លោងរយៈចម្ងាយខ្លីនិងមធ្យម ដែលមានសមត្ថភាពអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ។ ប្រទេស​នេះ​អាច​នឹង​កំពុង​អភិវឌ្ឍ​កាំជ្រួច​ផ្លោង​អន្តរទ្វីប (ICBM) ដែល​មាន​រយៈ​ចម្ងាយ ៧.០០០ គីឡូម៉ែត្រ៕

ប្រធានាធិបតីJoe Biden ។Washington-Post
==============================================================================================================================
ចាន់មុន្នីពៅអចលនទ្រព្យ

👉👉បងប្អូនប្រញាប់ចូលមកទិញនិងបង់រំលស់ផ្ទះនៅកោះកុងជាខេត្តដែលមានសក្តានុពលទេសចណ៍
#បង់១៥០ដុល្លារក្នុង១ខែបានទំាងដីបានទំាងផ្ទះទីតំាងខេត្តកោះកុងជិតរោងចក្រកាស៊ីណូ និងជាប់និងជាយដែនខ្មែរថៃ
#ផ្ទះលក់តម្លៃ៣៥០០០ដុល្លារមានបន្ទប់គេង១បន្ទប់ទឹកផ្ទះបាយ១កន្លែងទទួលភ្ញៀវ១ ទីតំាងខេត្តកោះកុង!
#មានតែ១០០រហូតដល់១៥០ដុល្លារក៏អាចទិញផ្ទះបានដែរទីតំាងខេត្តកោះកុងយើងហ្នឹង!
#ដីផ្ទះនៅជិតរោងចក្រកន្លែងកំសាន្តជាច្រើនបង់តែ១៥០ដុល្លារក្នុង១ខែប៉ុណ្ណោះ!
#ដីផ្ទះបង់រំលស់១ខែ១៥០ដុល្លារទីតំា​ងភូមិចំាយាមឃុំបាក់ខ្លងស្រុកមណ្ឌលសីមាខេត្តកោះកុងបើចំណាប់អារម្មណ៍ទំនាក់ទំនងពួកយើងឥឡូវនេះ☎0967155168,011705078
សូមបញ្ជាក់ថាខេត្តកោះកុងជាខេត្តដែលប្រកបដោយសក្តានុពលទេសចរណ៍ធម្មជាតិសត្វព្រៃតំបន់បូរាណដែលកំពុងទាក់ទាញអ្នកស្រឡាញ់ដំណើរកំសាន្តបែបផ្សងព្រេង។