សម្ដេចហ៊ុនសែ​នសូមចូលរួមរំលែក​ទុក្ខយ៉ាងក្រំបំផុតជា​មួយ​បងប្អូនក្រុ​មគ្រួសារដែ​លបាន​បា​ត់បង់កូនចៅនៅ​ក្នុងឧប្បទ្ទវហេតុ​លិចទូក​ចម្លង

សម្ដេចហ៊ុនសែនអំពានាវឱ្យបងប្អូនប្រជាពលរដ្ឋជាពិសេសដែលរស់នៅតាមមាត់ទន្លេ មានការប្រុងប្រយ័ត្ន!ខ្ពស់ក្នុងពេលដែលស្ថានភាពទឹកជំនន់កំពុងកើនឡើង។នៅលើផេកផ្លូវការថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោបានសរសេរថា សូមចូលរួមរំលែកទុក្ខយ៉ាងក្រំបំផុត ជាមួយបងប្អូនក្រុមគ្រួសារដែលបានបាត់បង់កូនៗនិងចៅៗជាទីស្រឡាញ់នៅក្នុងឧប្បទ្ទវហេតុលិចទូកចម្លងដឹកសិស្សានុសិស្សចេញពីសាលាទៅផ្ទះស្ថិតនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ដែលបានបណ្តាលឱ្យស្លាប់ជាច្រើននាក់ និងមួយចំនួនត្រូវបានជួយសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យនិងមួយចំនួនទៀតនៅកំពុងបាត់ខ្លួននៅឡើយ។សម្ដេចតេជោបានស្នើឱ្យសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធទាំងអស់ចូលរួមបន្តស្វែងរកអ្នករងគ្រោះនិងចូលរួមដោះស្រាយជួយដល់បងប្អូនក្រុមគ្រួសារនៃសពនិងជនរងគ្រោះអោយបានទាន់ពេលវេលដ៏លំបាកបំផុតនេះ។សម្ដេតេជោនាយករដ្ឋមន្ត្រីក៏សូមបងប្អូនប្រជាពលរដ្ឋជាពិសេសដែលរស់នៅតាមមាត់ទន្លេមានការប្រុងប្រយ័ត្ន!ខ្ពស់ក្នុងពេលដែលស្ថានភាពទឹកជំនន់កំពុងកើនឡើង។គួរឲ្យដឹងដែរថា កាលពីព្រលប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ មានករណីលិចទូកចម្លងនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល បានបណ្តាលឱ្យសិស្សានុសិស្ស ដែលជិះលើទូកប្រមាណ១៥នាក់ បានធ្លាក់ចូលទឹក។បើតាមរបាយការណ៍បឋមរបស់សមត្ថកិច្ច រហូតដល់ព្រឹកថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២២នេះ បានឱ្យដឹងថា សមត្ថកិច្ចបានរកឃើញសាកសពក្មេងលង់ទឹកចំនួន៧នាក់ សង្គ្រោះ៤នាក់ និងកំពុងបាត់ខ្លួន៤នាក់ផងដែរ៕សហការី

==============================================================================================================================
ចាន់មុន្នីពៅអចលនទ្រព្យ


👉👉បងប្អូនប្រញាប់ចូលមកទិញនិងបង់រំលស់ផ្ទះនៅកោះកុងជាខេត្តដែលមានសក្តានុពលទេសចណ៍
#បង់១៥០ដុល្លារក្នុង១ខែបានទំាងដីបានទំាងផ្ទះទីតំាងខេត្តកោះកុងជិតរោងចក្រកាស៊ីណូ និងជាប់និងជាយដែនខ្មែរថៃ
#ផ្ទះលក់តម្លៃ៣៥០០០ដុល្លារមានបន្ទប់គេង១បន្ទប់ទឹកផ្ទះបាយ១កន្លែងទទួលភ្ញៀវ១ ទីតំាងខេត្តកោះកុង!
#មានតែ១០០រហូតដល់១៥០ដុល្លារក៏អាចទិញផ្ទះបានដែរទីតំាងខេត្តកោះកុងយើងហ្នឹង!
#ដីផ្ទះនៅជិតរោងចក្រកន្លែងកំសាន្តជាច្រើនបង់តែ១៥០ដុល្លារក្នុង១ខែប៉ុណ្ណោះ!
#ដីផ្ទះបង់រំលស់១ខែ១៥០ដុល្លារទីតំា​ងភូមិចំាយាមឃុំបាក់ខ្លងស្រុកមណ្ឌលសីមាខេត្តកោះកុងបើចំណាប់អារម្មណ៍ទំនាក់ទំនងពួកយើងឥឡូវនេះ☎0967155168,011705078
សូមបញ្ជាក់ថាខេត្តកោះកុងជាខេត្តដែលប្រកបដោយសក្តានុពលទេសចរណ៍ធម្មជាតិសត្វព្រៃតំបន់បូរាណដែលកំពុងទាក់ទាញអ្នកស្រឡាញ់ដំណើរកំសាន្តបែបផ្សងព្រេង។