សម្ដេច​​ក្រឡា​ហោ​មស​​ខេ​ងអនុញ្ញាតឱ្យឯ​កអគ្គរដ្ឋទូត​អូស្ត្រា​​លី​​ចូលជួប​ពិ​​ភាក្សា​កា​រងារ

នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបពិភាក្សាការងារ។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះអូស្ត្រាលី ដែលតែងបានជួយគាំទ្រដល់កម្ពុជាតាមគ្រប់លទ្ធភាព ជាពិសេសការចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅកម្ពុជា។ សម្ដេចបន្ថែមថាក្រៅពីនេះក៏មានកិច្ចសហការដែលភាគីអូស្ត្រាលីបានជួយគាំទ្រលើវិស័យសំខាន់ៗ ជាច្រើនទៀតដល់កម្ពុជាផងដែរ។
សម្ដេចក្រឡាហោម បានមានប្រសាសន៍បន្តថា ក្រសួងមហាផ្ទៃ និងភាគីអូស្ត្រាលី ក៏មានកិច្ចសហការទៅលើការងារសន្តិសុខផងដែរ ដែលភាគីទាំងពីរក៏មានក្របខណ្ឌជាអនុស្សរណៈក្នុងកិច្ចសហប្រតិបត្តិការលើកិច្ចការសំខាន់ៗ មួយចំនួន ដូចជា៖ ការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ឧក្រិដ្ឋកម្មឆ្លងដែន និងការប្រយុទ្ធប្រឆាំងគ្រឿងញៀនជាដើម។
សម្ដេចក្រឡាហោម ក៏បានចូលរួមអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អកន្លងមក ក្រោមក្របខណ្ឌ នៃអនុស្សរណៈដែលបានចុះហត្ថលេខាជាមួយគ្នានេះ ហើយសម្តេចក៏សង្ឃឹមជឿជាក់ថា លទ្ធផលដ៏ល្អប្រសើរតាមរយៈការអនុវត្តអនុស្សរណៈនេះ នឹងរួមចំណែកធ្វើឱ្យកម្ពុជាទទួលបានសុខសុវត្ថិភាព ពិសេសបម្រើដល់ការប្រារព្ធព្រឹត្តិការណ៍សំខាន់ៗនានានៅពេលខាងមុខដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ជាការឆ្លើយតប ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលី បានថ្លែងអំណរគុណ និងគាំទ្រការវាយតម្លៃរបស់ សម្ដេចក្រឡាហោម ស ខេង ទៅលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកន្លងមក ជាក់ស្ដែងអូស្ត្រាលីពិតជាបានចូលរួមផ្ដល់កិច្ចសហការដែលមិនត្រឹមតែជាមួយក្រសួងមហាផ្ទៃប៉ុណ្ណោះទេ តែក៏ជាមួយក្រសួងស្ថាប័នដទៃទៀត ដែលមានកិច្ចសហការល្អជាមួយភាគីអូស្ត្រាលីដែរ។
ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏យកឱកាសនេះជម្រាបជូន សម្ដេចក្រឡាហោម អំពីថ្នាក់ដឹកនាំ និងគណៈប្រតិភូអូស្ត្រាលីដែលគ្រោងនឹងចូលរួមក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែវិច្ឆិកាខាងមុខនេះ។
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការកងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរវិញ ឯកឧត្តម បានបង្ហាញការកត់សម្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងមហាផ្ទៃក្នុងការបង្កើននូវយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ដោយឯកឧត្តម ក៏បានជម្រាបជូនដែរថាអូស្ត្រាលីត្រៀមខ្លួនផ្ដល់ការគាំទ្រដល់កម្ពុជាទៅលើកិច្ចការងារនេះ។
ឯកឧត្តម បន្តថាជាក់ស្ដែងក្នុងរយៈពេលកន្លងមក នគរបាលសហព័ន្ធអូស្ត្រាលី ក៏បានចូលរួមចំណែកក្នុងការងារពាក់ព័ន្ធនឹងក្របខណ្ឌ MOU ដែលភាគីទាំងពីរមានជាមួយគ្នា ដោយបានផ្ដល់នូវវគ្គបណ្ដុះបណ្ដាលលើកកម្ពស់សមត្ថភាពកងកម្លាំងនគរបាលកម្ពុជា ព្រមទាំងបានផ្ដល់នូវសម្ភារឧបករណ៍បច្ចេកទេសក្នុងការបង្កើនសមត្ថភាពការងារធ្វើកោសល្យវិច្ច័យឯកសារ ធ្វើដំណើររបស់ជនបរទេសសម្រាប់បម្រើដល់ការងារអន្តោប្រវេសន៍ផងដែរ។
លើសពីនេះ ឯកឧត្តម បន្តថា នគរបាលសហព័ន្ធអូស្ត្រាលី ក៏បាននឹងកំពុងដំណើរការវគ្គបណ្ដុះបណ្ដាលមួយចំនួនទៀត ជូនដល់កងកម្លាំងនគរបាលកម្ពុជា ជាពិសេសពាក់ព័ន្ធនឹងកិច្ចសហការលើការងារប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ បទល្មើសបច្ចេកវិទ្យា ការធ្វើកោសល្យវិច្ច័យឌីជីថល ដែលកិច្ចការទាំងនេះឯកឧត្តម សង្ឃឹមថានឹងរួមចំណែកជួយគាំទ្រដល់កម្ពុជាបង្កើនសមត្ថភាព ក៏ដូចជាធ្វើយ៉ាងណាចូលរួមគាំទ្រដល់កម្ពុជាចេញពីបញ្ជីប្រផេះនៃការងារប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ផងដែរ។
ពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឯកឧត្តម បានជម្រាបជូនសម្ដេចថាបញ្ហានេះជាបញ្ហាសកល និងជាបញ្ហាតំបន់ មិនមែនជាបញ្ហាសម្រាប់តែកម្ពុជានោះទេ ដូច្នេះឯកឧត្តម ក៏សង្ឃឹមថានឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយភាគីកម្ពុជា ដើម្បីរួមគ្នាដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនដ៏ស្មុគស្មាញនេះ។
ជាការឆ្លើយតប សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណឯកឧត្តម ឯកអគ្គរដ្ឋទូត ដែលបានវាយតម្លៃជាវិជ្ជមានចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស និងថ្លែងអំណរគុណអូស្ត្រាលីដែលបានជួយគាំទ្រដល់ការបណ្ដុះបណ្ដាលលើកម្ពស់សមត្ថភាពរបស់កងកម្លាំងអនុវត្តច្បាប់របស់កម្ពុជា។
សម្ដេច ក៏បានឯកភាព និងបញ្ជាក់ជូនឯកឧត្តមដែរថា ជាការពិត ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គឺជាកិច្ចការដែលទាមទារឱ្យមានការសហការជិតស្និតជាមួយបណ្ដាប្រទេសពាក់ព័ន្ធ ទាំងក្នុងតំបន់ និងសកលលោក។ សម្ដេច បន្តថា ដោយផ្អែកលើបទពិសោធន៍កន្លងមក ប្រទេសសាម៉ីដែលមានពលរដ្ឋរងគ្រោះក៏មានកាតព្វកិច្ចក្នុងការប្រយុទ្ធប្រឆាំង និងបង្ក្រាបក្រុមឧក្រិដ្ឋជនក្នុងប្រទេសខ្លួនដែរ ធ្វើយ៉ាងណាទប់ស្កាត់ប្រភពនាំ ឬជួញដូរមនុស្សឆ្លងដែននេះ ខណៈកម្ពុជានឹងបន្តខិតខំស្រាវជ្រាវ បង្ការទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋជន ដែលប្រព្រឹត្តអំពើនេះនៅកម្ពុជា។
ជាមួយគ្នានេះ សម្ដេចក្រឡាហោម ក៏បានបង្ហាញក្ដីរីករាយ និងស្វាគមន៍ចំពោះការជួយគាំទ្រពីសំណាក់ភាគីអូស្ត្រាលីមកលើកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាលើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការងារប្រយុទ្ធប្រឆាំងការសម្អាតប្រាក់។ សម្ដេច បានជម្រាបបន្ថែមថា ក្រៅពីការងារនេះ បញ្ហាគ្រឿងញៀនក៏ជាបញ្ហាមួយដ៏ស្មុគស្មាញដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់ផងដែរ។សម្ដេច បន្ថែមថាជាក់ស្ដែងចុងក្រោយនេះមានកំណើននៃការបង្ក្រាប និងរឹបអូសបាននូវសារធាតុផ្សំជាគ្រឿងញៀន និងគ្រឿងញៀនជាច្រើន។ សម្ដេច សង្ឃឹមថាភាគីអូស្ត្រាលីក្រោមក្របខណ្ឌនៃ MOU ដែលមានស្រាប់ នឹងបន្តជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងការផ្ដល់កិច្ចសហការប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រឿងញៀនដែលមាននិន្នាការកើនឡើងនេះ។ឯកឧត្តមឯកអគ្គរដ្ឋទូតបានសម្ដែងការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃ ទាំងលើការងារប្រតិបត្តិការ ក៏ដូចជាកិច្ចសហប្រតិបត្តិការលើការងារបណ្ដុះបណ្ដាលលើកកម្ពស់សមត្ថភាពកងកម្លាំងអនុវត្តច្បាប់។ ឯកឧត្តម ក៏បានសម្តែងក្តីរីករាយក្នុងការបន្តខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការងារដ៏មានសារៈសំខាន់ទាំងនេះ ឱ្យកាន់តែរីកចម្រើនថែមទៀត៕
ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា


==============================================================================================================================
ចាន់មុន្នីពៅអចលនទ្រព្យ


👉👉បងប្អូនប្រញាប់ចូលមកទិញនិងបង់រំលស់ផ្ទះនៅកោះកុងជាខេត្តដែលមានសក្តានុពលទេសចណ៍
#បង់១៥០ដុល្លារក្នុង១ខែបានទំាងដីបានទំាងផ្ទះទីតំាងខេត្តកោះកុងជិតរោងចក្រកាស៊ីណូ និងជាប់និងជាយដែនខ្មែរថៃ
#ផ្ទះលក់តម្លៃ៣៥០០០ដុល្លារមានបន្ទប់គេង១បន្ទប់ទឹកផ្ទះបាយ១កន្លែងទទួលភ្ញៀវ១ ទីតំាងខេត្តកោះកុង!
#មានតែ១០០រហូតដល់១៥០ដុល្លារក៏អាចទិញផ្ទះបានដែរទីតំាងខេត្តកោះកុងយើងហ្នឹង!
#ដីផ្ទះនៅជិតរោងចក្រកន្លែងកំសាន្តជាច្រើនបង់តែ១៥០ដុល្លារក្នុង១ខែប៉ុណ្ណោះ!
#ដីផ្ទះបង់រំលស់១ខែ១៥០ដុល្លារទីតំា​ងភូមិចំាយាមឃុំបាក់ខ្លងស្រុកមណ្ឌលសីមាខេត្តកោះកុងបើចំណាប់អារម្មណ៍ទំនាក់ទំនងពួកយើងឥឡូវនេះ☎0967155168,011705078
សូមបញ្ជាក់ថាខេត្តកោះកុងជាខេត្តដែលប្រកបដោយសក្តានុពលទេសចរណ៍ធម្មជាតិសត្វព្រៃតំបន់បូរាណដែលកំពុងទាក់ទាញអ្នកស្រឡាញ់ដំណើរកំសាន្តបែបផ្សងព្រេង។