លោក​ហ៊ុន​ម៉ា​ណែ​ត​​ជំរុញឱ្យ​ការ​ប្រ​ឡង​ជ្រើសរើ​សពលទាហា​ន​មាន​​តម្លា​ភាព​

ឧត្តម​សេនីយ៍ឯក​ហ៊ុន​ ​ម៉ា​ណែ​ត​ ​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា​បាន​ជំរុញ​ឲ្យ​យុវជន​ជឿ​ទៅ​លើ​សមត្ថភាព​ក្នុង​ការ​ប្រលង​ជ្រើស​រើស​មន្រ្ត​ី ក្នុង​ជួរកងទ័ព ដោយមិន​ពឹងលើខ្សែរបណ្តាញ ឬការ​សូកប៉ាន់​។​​ឧត្តមសេនីយ៍ឯក​ហ៊ុន​ ​ម៉ា​ណែ​ត​បាន​បង្ហោះ​ក្នុង​ទំព័រ​Face​book​របស់​លោក​ថា​ ​ម​ន្រ្តីជាន់​ខ្ពស់ត្រូវ​បាន​ព្រ​មាន​មិន​​ឱ្យ​ធ្វើ​អន្ត​រា​គមន៍​នៅ​ពេល​ដែល​សមាជិក​ក្រុម​គ្រួសារ​ ​និង​ ​សាច់​ញាតិ្ត​បំពេញ​ពាក្យ​ចូល​បំរើ​កងទ័ព ហើយ​ករណី​ល្មើស​នឹង​ត្រូវ​ប្រឈម​ជាមួយ​ពិន័យ​រដ្ឋបាល​។​
​លោក​បន្ត​ថា​ ​លោក​ធានា​ថា​ ​ដំណើរការ​ជ្រើស​រើស​កងទ័ព​និង​និស្សិត​នាយ​ទាហាន​នឹង​ត្រូវ​ធ្វើ​ឡើង​ដោយ​តម្លា​ភាព​និង​យុត្តិធម៌​។​​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​ ​ផ្ដាំផ្ញើ​​ដល់​បេក្ខ​ជន​​ទាំងអស់​ ឱ្យ​ត្រូវ​ខិតខំ​យក​ចិត្ត​ទុក​ដាក់​ឱ្យ​បាន​ល្អ​ ​ហើយ​ប្រសិនបើ​លទ្ធផល​ប្រកាស​មក​យ៉ាង​ណា​នោះ​ ​គឺ​ត្រូវ​ទទួល​យក​ ​ដោយ​ថា​យើង​បាន​ប្រឹងប្រែង​អស់ពី​សមត្ថភាព​។​មួយវិញទៀត​ ​លោក​ថា​ ​បេក្ខភាព​ទាំង​អស់​ ​គឺ​មិន​ត្រូវ​ពឹង​ ​ឬ​អាង​លើ​ឪពុក​ម្ដាយ​ ​សាច់ញាតិ​ដែល​ធ្វើការ​ក្នុង​អង្គភាព​ឱ្យ​ជួយ​អន្តរាគមន៍​ឡើយ​ ​ព្រោះថា​អ្វី​ដែល​បាន​មក​គឺ​កើត​ចេញ​ពី​សមត្ថភាព​រៀងខ្លួន​ៗ​។​លោក​ថា​៖​ ​«​អីចឹងយើង​នឹង​ខិតខំ​ ​ធ្វើ​ឱ្យ​ការ​ទុក​ចិត្ត​ប្អូន​ៗ​ ​ប្អូន​ចេះ​ ​ប្អូន​ជាប់​ ​អ្នកជា​ប់​ៗ​ដោយ​មោទនភាព​ខ្លួនឯង​បើ​ ​អ​​ត់​ទាន់​ជាប់​ក៏​អស់ចិត្ត​ ​ដែរ​ ​ព្រោះ​បាន​ធ្វើ​ត្រឹមត្រូវ​។​អញ្ចឹង​ ​គឺ​សុំ​កិច្ចការ​នេះ​ ​ប៉ុន្តែ​ត្រូវ​ការ​ការ​ចូល​រួម​ពី​ប្អូនៗ​ដែរ​ ​ទី​១​គឺ​ខំប្រឹង​ខ្លួនឯង​មិន​បាច់​ចែករំលែក​ ​ដូច​បង​និយាយ​អញ្ចឹង​។​ ​ទី​២​ ​មិនបាច់​ទៅ​រក​អ្នក​ណា​ទៅ​អន្តរាគមន៍​អី​នោះ​ទេ​..​ពឹង​លោក​ពុក​ម្ដាយ​ ​ពឹង​អ៊ំ​ ​ពឹង​អី​នៅ​ទាហាន​ឱ្យ​ជួយ​អន្តរាគម​ឱ្យ​ជាប់​អត់​ទេ​។​ ​ហើយ​ទី​៣​ ​កុំ​ពឹង​អ្នក​ស៊ី​ឡាក់​ ​ព្រោះ​អាច​មាន​ ​បង​ប្រកាស​ប៉ុណ្ណឹង​ហើយ​ប្រហែល​ជា​អាច​មាន​ទៀត​»​។​​លោក​ ​សន​ ​ជ័យ​ ​ជា​ប្រធាន​អង្គការ​ស​ម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ ​មាន​ប្រសាសន៍​ថា​លោក​បានឮពី​ម​ន្រ្តី​ជាន់ខ្ពស់​ក្នុង​ការ​សន្យា​ពួក​គេ​អាច​ជាប់​។​ ​លោក​ថា​៖​ ​«​អ្នក​ដែល​ប្រាថ្នា​ចង់​ចូលយោធា​គួរ​តែ​ធ្វើតាម​តាម​ការណែនាំ​និង​អង្គុយ​ក្នុង​បន្ទប់​ការ​ប្រលង​»​។​
លោក​បន្ត​ថា​៖​ ​«​ ​ការ​ធ្វើជា​យ​ោធា​គឺ​ជា​រឿង​ល្អ​ ​ប្រកបដោយ​ ​កិត្តិយស​ ​ហើយ​ពួក​យើង​ចង់​យុវជន​ជំនាន់​ក្រោយ​ដែល​មានគ្រួសារ​ជា​កសិករ​ក៏​អាច​ចូល​យោធា​បាន​ដែរ​»​។​​លោក​ ​ហេង​ ​គឹម​ហុង​ ​ប្រធាន​កម្មវិធី​ស្រាវជ្រាវ​ ​និង​តស៊ូ​មតិ​ ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា​ ​បានឲ្យ​ដឹង​ថា​ការ​ជ្រើសរើស​​មន្រ្តី​ធ្វើការ​ក្នុង​ក្រសួង​ ​និង​ ​ស្ថាប័នរដ្ឋ​ដូចជា​ប៉ូលិស​ ​និង​យោធា​គួរតែ​ធ្វើ​ឡើង​តម្លា​ភាព​។​លោក​ថា​៖​ ​«​ ​ពួក​យើង​ត្រូវ​ការ​អ្នក​ចេះ​ដឹង​ ​និង​អាច​បំរើ​សាធារណ​ជន​ឲ្យ​មាន​ប្រ​សិទ្ឋ​ភាព​ ​និង​ ​បំពេញ​តម្រូវ​ការ​សាធារណៈ​ជន​»​។​លោក​ថា​ ​ម​ន្រ្តី​ជាន់ខ្ពស់​ត្រូវតែ​ដោះស្រាយ​ពី​បញ្ហា​​ពុក​រលួយ​និង​ស្វែង​រក​អ្នក​ប្រព្រឹត្ត៕KhmerTime


ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកកម្ពុជា។រូបភាព៖ហ្វេសបុក

==============================================================================================================================
ចាន់មុន្នីពៅអចលនទ្រព្យ


👉👉បងប្អូនប្រញាប់ចូលមកទិញនិងបង់រំលស់ផ្ទះនៅកោះកុងជាខេត្តដែលមានសក្តានុពលទេសចណ៍
#បង់១៥០ដុល្លារក្នុង១ខែបានទំាងដីបានទំាងផ្ទះទីតំាងខេត្តកោះកុងជិតរោងចក្រកាស៊ីណូ និងជាប់និងជាយដែនខ្មែរថៃ
#ផ្ទះលក់តម្លៃ៣៥០០០ដុល្លារមានបន្ទប់គេង១បន្ទប់ទឹកផ្ទះបាយ១កន្លែងទទួលភ្ញៀវ១ ទីតំាងខេត្តកោះកុង!
#មានតែ១០០រហូតដល់១៥០ដុល្លារក៏អាចទិញផ្ទះបានដែរទីតំាងខេត្តកោះកុងយើងហ្នឹង!
#ដីផ្ទះនៅជិតរោងចក្រកន្លែងកំសាន្តជាច្រើនបង់តែ១៥០ដុល្លារក្នុង១ខែប៉ុណ្ណោះ!
#ដីផ្ទះបង់រំលស់១ខែ១៥០ដុល្លារទីតំា​ងភូមិចំាយាមឃុំបាក់ខ្លងស្រុកមណ្ឌលសីមាខេត្តកោះកុងបើចំណាប់អារម្មណ៍ទំនាក់ទំនងពួកយើងឥឡូវនេះ☎0967155168,011705078
សូមបញ្ជាក់ថាខេត្តកោះកុងជាខេត្តដែលប្រកបដោយសក្តានុពលទេសចរណ៍ធម្មជាតិសត្វព្រៃតំបន់បូរាណដែលកំពុងទាក់ទាញអ្នកស្រឡាញ់ដំណើរកំសាន្តបែបផ្សងព្រេង។