ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​តែង​តាំង​លោ​ក​វេ​ង​សា​ខុ​ន​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អ​ម​នាយ​ករដ្ឋមន្ត្រី​

​ព្រះមហាក្សត្រ​ ​ព្រះបាទ​ ​នរោត្តម​ ​សី​ហ​មុនី​ ​បាន​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​លោក​ វេ​ង​ ​សា​ខុន​ ​អតីត​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ជា​ផ្លូវការ​ ​តប​តាម​សំណើ​របស់​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​កាល​ពីម្សិលមិញ​។​លោក​នាយករដ្ឋមន្ត្រី​ ​បាន​អះអាង​ថា​ ​ការ​បញ្ចប់​តំណែង​លោក​ វេ​ង​ ​សា​ខុន​ ​ពី​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​គឺ​គ្មាន​រឿង​ធ្ងន់ធ្ងរ​ហួសហេតុ​នោះ​ទេ​ ​គ្រាន់តែ​បំ​ពេញការ​ងារ​មួយ​ចំនួន​មិនបាន​ដូច​បំណង​ ​តែ​បាន​ស្នើ​ព្រះមហាក្សត្រ​តែងតាំង​លោក​ វេ​ង​ ​សា​ខុន​ ​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ជំនួស​វិញ​។​លោក​អះអាង​ខាងលើ​នេះ​ ​ធ្វើឡើង​កាល​ពីម្សិលមិញ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ​ (​P​P​I​U) ​ជាង​២​០​០​០​នាក់​។​ ​លោក​ ​ហ៊ុន​ ​សែន​ ​បញ្ជាក់​ថា​៖​ ​«​សួរ​ថា​ វេ​ង​ ​សា​ខុន​ ​ទៅណា​ គឺ​បញ្ហា​វា​មិន​ស្ថិត​ធ្ងន់ធ្ងរ​ហួសហេតុ​នោះ​ទេ។ ​ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ចង់បាន​ ​គឺ​វា​មិនបាន​ដូច​បំណង​ថ្ងៃនេះ​ ​ខ្ញុំ​ធ្វើ​លិ​ខិតចូល​ទៅ​ព្រះបរមរាជវាំង​តែងតាំង​ វេ​ង​ ​សា​ខុន​ ​ជា​រដ្ឋមន្ត្រី​ ​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ ​យ៉ាងណា​ក៏​ជា​សាច់ឈាម​របស់យើង​ជា​មន្ត្រី​ដែល​ធ្វើការជា​មួយ​យើង​តាំងពី​យូរ​»​។​លោក​បន្ថែម​ថា​ ​លោក​ វេ​ង​ ​សា​ខុន​ ​រៀនចប់​មហា​វិទ្យាល័យ​ ហើយ​បាន​ចេញ​មក​ធ្វើការ​ ​ដូច្នេះ​លោក​មិន​អាច​បោះបង់​ឱ្យ​ទៅណា​នោះ​ទេ​។ ​ប៉ុន្តែ​យើង​ត្រូវ​ទទួលខុសត្រូវ​ខ្ពស់​ជាង​នេះ​ ​ដើម្បី​ជំរុញ​វិ​ស័យ​កសិកម្ម​ឱ្យ​ដំណើរការ​លឿន​ទៅមុខ​។​​លោក​បាន​ចំអក​ដល់​អ្នករិះគន់​មួយ​ចំនួន​ថា​ ​ចំពោះ​ការ​បញ្ចប់​មុខ​តំណែង​លោក​ វេ​ង​ ​សា​ខុន​ ​ពី​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ ​គឺ​ខុស​នឹង​រដ្ឋធម្មនុញ្ញ​ ​ដោយ​បាន​អះអាង​ថា​ ​រដ្ឋធម្មនុញ្ញ​បាន​ចង្អុល​បង្ហាញ​មាត្រា​២​១​ ​គឺ​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​ ​ដើម្បី​ដំឡើង​ឋានៈ​ឬ​ដកហូត​តំណែង​របស់​មន្ត្រី​ជាន់ខ្ពស់​ ​ទាំង​មន្ត្រី​ស៊ីវិល​ ​យោធា​ ​គឺ​តាម​សំណើ​នាយក​រដ្ឋមន្ត្រី​។​លោក​បន្ថែម​ថា​៖​​«​និយាយ​អំពី​អង្គ​នីតិប្រតិបត្តិ​ទាក់ទិន​នឹង​រាជរដ្ឋាភិបាល​ច្បាប់​នៃ​ការចាត់តាំង​ និង​ការប្រព្រឹត្ត​ទៅ​នៃ​គណ​រដ្ឋមន្ត្រី​ ​គឺ​ចង្អុល​ទៅលើ​មាត្រា​ទី​២​០​ ​គឺ​នាយករដ្ឋមន្ត្រី​លើក​សំណើ​ទៅ​ព្រះមហាក្សត្រ​ ​ដើម្បី​បញ្ចប់​មុខតំណែង​សមាជិក​រាជរដ្ឋាភិបាល​ដោយ​ព្រះ​ក្រឹត្យ​»​។​កាលពី​ថ្ងៃអាទិត្យ​ ​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ឆ្លើយ​ទៅ​នឹង​អ្នករិះគន់​រឿង​បញ្ចប់​តំណែង​អតីត​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​លោក​ វេ​ង​ ​សា​ខុន​ ​ដែល​បាន​រិះគន់​ថា​ការ​បញ្ចប់​តំណែង​រដ្ឋមន្ត្រី​ដោយ​មិន​បាន​ឆ្លងកាត់​រដ្ឋសភា​គឺ​រំលោភ​រដ្ឋធម្មនុញ្ញ​កម្ពុជា​។​​ក្រោយ​រិះគន់​បែប​នេះ​ ​លោក​ ​ហ៊ុន​ ​សែន​ ​ដែល​ទំនងជា​ឆ្លើយតប​ទៅ​នឹង​សំណេរ​របស់​អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​លោក​ ​អេង​ ​ឆៃ​អ៊ា​ង​ ​ដែល​បាន​សរសេរ​ថា​៖​ «​ការ​បញ្ចប់​មុខតំណែង​រដ្ឋមន្ត្រី​ ​ដោយ​មិន​ឆ្លង​កាត់​ការ​អនុម័តយល់ព្រម​ពី​រដ្ឋសភា​ ​គឺ​រំលោភ​មាត្រា​១១៩​ ​នៃ​រដ្ឋធម្មនុញ្ញ​»​។​លោក​ ​ហ៊ុន​ ​សែន​ ​បាន​សរសេរ​ថា​៖​ ​«​បន្ទាប់​ទៅ​សូម​អាន​មាត្រា​២​០​ ​ជំពូក​ទី​៣​ ​នៃ​ច្បាប់​ស្តីពី​ ​ការរៀបចំ​និង​ការប្រព្រឹត្ត​ទៅ​នៃ​គណៈរដ្ឋមន្ត្រី​»​។​ ​
លោក​បន្ថែម​ថា​៖​ ​«​ដោយសារតែ​ខ្វះ​ការ​ចេះដឹង​ ទើបបាន​ចេះតែ​ជាប់គុក​ ​និង​រត់ចោលស្រុក​ ​ហើយ​មក​ចោទ​គេ​ថា​ផ្តាច់ការ​»​។​លោក​បន្ត​ថា​៖​ ​«​គួរ​ប្រឹងប្រែង​រៀនសូត្រ​បន្ថែម​ទៀត​ ​ដើម្បី​ឈាន​ទៅ​កាន់អំណាច​នៅ​ជាតិក្រោយ​និង​កុំ​វក់​ជាមួយ​ល្បែង​ច្រើន​ពេក​ ​ព្រោះ​នេះ​ជា​បំណង​ល្អ​របស់​ខ្ញុំ​សម្រាប់​ក្រុម​ល្ងង់​»​។​មាត្រា​២​១​ ​នៃ​រដ្ឋធម្មនុញ្ញ​ ​បាន​ចែង​ថា​ ​តាម​សេចក្ដីស្នើ​របស់​គណៈរដ្ឋមន្ត្រី​ ​ព្រះមហាក្សត្រ​ ​ទ្រង់​ឡាយ​ព្រះ​ហ​ស្ថ​លេខា​លើ​ព្រះរាជក្រឹត្យ​តែងតាំង​ផ្លាស់ប្ដូរ​ឬ​បញ្ចប់​ភារកិច្ច​មន្ត្រី​ជាន់ខ្ពស់​ស៊ីវិល​ ​និង​យោធា​ ​ឯក​ អគ្គរាជទូត​ ​និង​ប្រេសិត​ ​វិសាមញ្ញ​ ​និង​ពេញសមត្ថភាព​។​មាត្រា​​២​០​ ​នៃ​ច្បាប់​ស្តី​ពី​ការរៀប​ចំ​ ​និង​ការប្រ​​ព្រឹត្តទៅ​នៃ​​គណៈរដ្ឋមន្ត្រី​ ​បាន​ចែង​ថា​ ​នាយករដ្ឋមន្ត្រី​លើក​សំ​ណើ​ថ្វាយ​ព្រះមហាក្សត្រ​ ​ដើម្បី​បញ្ចប់​មុខតំណែង​សមាជិក​រាជរដ្ឋាភិបាល​តាម​ព្រះរាជក្រឹត្យ​។​
ប្រធាន​កម្មវិធី​ស្រាវជ្រាវ​ ​និង​តស៊ូ​មតិ​នៃ​សមាគម​បណ្ដាញ​យុវជន​ ​លោក​ ​ហេង​ ​គឹម​ហុង​ ​បាន​និយាយ​ថា​ ​ការ​ដក​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ចោល​នេះ​​គឺជា​រឿង​ភ្ញាក់ផ្អើល​មួយ​ដែល​មហាជន​ចង់​ដឹង​អំពី​មូលហេតុ​ ​ដូច្នេះ​រដ្ឋាភិបាល​គួរ​បកស្រាយ​ឱ្យ​បាន​ច្បាស់​អំពី​ការ​ដកហូត​មុខតំណែង​កំពូល​នេះ​ ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​អស់​ច​ម្ងល់​?។​លោក​បញ្ជាក់​ថា​៖​ ​«​បើ​លោក​ វេ​ង​ ​សា​ខុន​ ​មាន​កំហុស​មែន​ ​គួរ​ពន្យល់​ដល់​ប្រជាពលរដ្ឋ​​ព្រោះ​ជា​មន្ត្រី​សំខាន់​របស់​រដ្ឋាភិបាល​និង​ជា​សារ​មួយ​ដល់​មន្ត្រី​ផ្សេងៗ​ទៀត​ដែរ​ ​ដើម្បី​ធ្វើការ​ឱ្យ​មាន​ប្រសិទ្ធ​ភាព​និង​មិន​ធ្វេស​ប្រហែល​»​។​​លោក​និយាយ​ថា​ ​ការ​ដក​ដំណែង​នេះ​ ​បើ​មាន​កំហុស​គឺជា​រឿង​សម​ហេតុផល​ ​តែ​បើ​ដក​មន្ត្រី​មួយ​ពុំបាន​បង្ហាញ​ពី​មូលហេតុ​ច្បាស់លាស់​ទេ​ ​អាច​មាន​មតិ​រិះគន់​ច្រើន​លើកឡើង​ថា​អាចម​ក​ពី​បក្ខពួក​និយម​ ​ឬ​បែកបាក់​ដោយ​ប្រការ​ណាមួយ​។​
មាន​​ឥស្សរជន​សរុប​ចំនួន​១​៩​រូប​ ​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​សម្រាប់​នីតិកាល​ទី​៦​ ​នៃ​រដ្ឋសភា​ជាតិ​។​លោក​ វេ​ង​ ​សា​ខុន​ ​ត្រូវ​បាន​ព្រះមហាក្សត្រ​ ​នរោត្តម​ ​សី​ហមុនី​ ​ចេញ​ព្រះរាជក្រឹត្យ​បញ្ចប់​តំណែង​កាលពី​ថ្ងៃ​០៨​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​២​។​ ​នៅ​ថ្ងៃ​ទី​១​១​ ​ខែ​តុលា​ ​លោក​ វេ​ង​ ​សា​ខុន​ ​ត្រូវ​​​បាន​ព្រះ​​​ម​ហាក្សត្រ​​ចេញ​ព្រះ​រាជ​ក្រឹត្យ​តែង​តាំង​ជា​រដ្ឋ​មន្រ្តី​​​ប្រ​​
តិ​ភូ​​នាយករដ្ឋមន្ត្រី​។​​បន្ទាប់ពី​បញ្ចប់​មុខតំណែង​ ​លោក​ វេ​ង​ ​សា​ខុន​ ​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​បាន​ស្នើ​ដល់​រដ្ឋសភា​ ដើម្បី​រៀបចំ​បោះឆ្នោត​ផ្តល់​សេចក្តីទុក​ចិត្ត​ដល់​ ​រដ្ឋលេខាធិការ​នៃ​ក្រសួង​រ៉ែ​ ​និង​ថាមពល​ ​លោក​ ឌិ​ត​ ​ទីណា​ឡើង​ធ្វើជា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​។​​នៅ​ថ្ងៃ​១​៣​ ​ខែ​តុលា​ ​​ ​គណ​អ​ចិន្ត្រៃយ៍​រដ្ឋសភា​ ​នឹង​បើក​កិច្ចប្រជុំ​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ដល់​លោក​ឌិ​ត​ ​ទីណា​ ​​ធ្វើជា​រដ្ឋមន្ត្រី​ ​ជំនួស​លោក​ វេ​ង​ ​សា​ខុន​។សូមបញ្ជាក់ថា លោក ឌិត ទីណា កូនប្រុសលោក ឌិត មុន្ទី ប្រធានតុលាការកំពូល បច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពលគឺជាបញ្ញវន្តបន្តវេនមួយរូបរបស់គណបក្សប្រជាជនកម្ពុជាដែលធ្លាប់បានទទួលការសិក្សាពីសាលាជាតិជាន់ខ្ពស់ផ្នែករ៉ែ នៅទីក្រុងប៉ារីសប្រទេសបារាំង៕KhmerTime


លោក វេង សាខុន អតីតរដ្ឋមន្រ្តីក្រសួងកសិកម្ម។រូបភាពហ្វេសប៊ុក
================================================================================================================================
ចាន់មុន្នីពៅអចលនទ្រព្យ


👉👉បងប្អូនប្រញាប់ចូលមកទិញនិងបង់រំលស់ផ្ទះនៅកោះកុងជាខេត្តដែលមានសក្តានុពលទេសចណ៍
#បង់១៥០ដុល្លារក្នុង១ខែបានទំាងដីបានទំាងផ្ទះទីតំាងខេត្តកោះកុងជិតរោងចក្រកាស៊ីណូ និងជាប់និងជាយដែនខ្មែរថៃ
#ផ្ទះលក់តម្លៃ៣៥០០០ដុល្លារមានបន្ទប់គេង១បន្ទប់ទឹកផ្ទះបាយ១កន្លែងទទួលភ្ញៀវ១ ទីតំាងខេត្តកោះកុង!
#មានតែ១០០រហូតដល់១៥០ដុល្លារក៏អាចទិញផ្ទះបានដែរទីតំាងខេត្តកោះកុងយើងហ្នឹង!
#ដីផ្ទះនៅជិតរោងចក្រកន្លែងកំសាន្តជាច្រើនបង់តែ១៥០ដុល្លារក្នុង១ខែប៉ុណ្ណោះ!
#ដីផ្ទះបង់រំលស់១ខែ១៥០ដុល្លារទីតំា​ងភូមិចំាយាមឃុំបាក់ខ្លងស្រុកមណ្ឌលសីមាខេត្តកោះកុងបើចំណាប់អារម្មណ៍ទំនាក់ទំនងពួកយើងឥឡូវនេះ☎0967155168,011705078
សូមបញ្ជាក់ថាខេត្តកោះកុងជាខេត្តដែលប្រកបដោយសក្តានុពលទេសចរណ៍ធម្មជាតិសត្វព្រៃតំបន់បូរាណដែលកំពុងទាក់ទាញអ្នកស្រឡាញ់ដំណើរកំសាន្តបែបផ្សងព្រេង។