
មេដឹកនាំKim Jong-unអវត្តមានយ៉ាងអាថ៌កំបាំង
លោកKim Jong-unត្រូវបានគេនិយាយថាបានអវត្តមានពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងរយៈពេល ៣០ថ្ងៃកន្លងមកនេះ។យោងតាមសារព័ត៌មានNKNewsដែលជាគេហទំព័រព័ត៌មានឯកទេសតាមដានស្ថានការណ៍កូរ៉េខាងជើងគិតត្រឹមថ្ងៃទី១១/១១ មេដឹកនាំKim Jong-un មិនបានបង្ហាញខ្លួននៅលើបណ្តាញសារព័ត៌មានរដ្ឋអស់រយៈពេល៣០ថ្ងៃ។នេះជាការអវត្តមានយូរបំផុតរបស់លោកKim Jong-unពីសកម្មភាពសាធារណៈ ចាប់តាំងពីឆ្នាំ២០១៤។លើកចុងក្រោយដែលមេដឹកនាំ Kim Jong-un បង្ហាញមុខតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងគឺនៅថ្ងៃទី ១២ ខែតុលា។ នៅពេលនោះ ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសបានរាយការណ៍នៅក្នុងការតាំងពិព័រណ៍ការពារជាតិនៅថ្ងៃទី១១ ខែតុលាក្នុងរដ្ឋធានីព្យុងយ៉ាង។ការតាំងពិព័រណ៌ការពារជាតិនៅទីក្រុងព្យុងយ៉ាងធ្វើឡើងក្នុងឱកាសខួបលើកទី៧៦នៃការបង្កើតគណបក្សពលករកូរ៉េ។ ថ្លែងនៅឯការតាំងពិពណ៌លោក Kim Jong-un ជាថ្មីម្តងទៀតបានចោទប្រកាន់សហរដ្ឋអាមេរិកថាជា”ប្រភព”នៃអស្ថិរភាពនៅលើឧបទ្វីបកូរ៉េ ហើយបាននិយាយថាគោលដៅកំពូលមួយរបស់កូរ៉េខាងជើងគឺការកសាងក្រុមយោធាInvincible ។យោងតាម NK News ចាប់តាំងពីព្រឹត្តិការណ៍ខាងលើរូបភាពពីផ្កាយរណបបង្ហាញថា មានសកម្មភាពកាន់តែច្រើនកើតឡើងនៅបរិវេណរបស់លោកKim Jong-un ។ នេះបង្ហាញថាមេដឹកនាំកូរ៉េខាងជើងប្រហែលបានចំណាយពេលច្រើននៅផ្ទះនៅពេលដែលលោកមិននៅទីសាធារណៈ។ចាប់តាំងពីដើមឆ្នាំនេះមកមេដឹកនាំKim Jong-un បានអវត្តមានជាសាធារណៈជាច្រើនដងដែលបង្កឱ្យមានការរំពឹងទុកថាលោកមានបញ្ហាសុខភាព។ ទោះជាយ៉ាងណាក៏ដោយចារកម្មកូរ៉េខាងត្បូងបានបញ្ជាក់ថាពាក្យចចាមអារ៉ាមទាក់ទងនឹងសុខភាពរបស់លោក Kim Jong-un គឺ “គ្មានមូលដ្ឋាន” ។ចារកម្មកូរ៉េខាងត្បូងកាលពីខែមុនបានរាយការណ៍ថា មេដឹកនាំKim Jong-un បានស្រកទម្ងន់ប្រហែល២០គីឡូក្រាម។ប៉ុន្តែថាលោកមិនមានបញ្ហាសុខភាពទេ។ ប្រភពមួយបានលាតត្រដាងថាឆ្នាំនេះពេលវេលាដែលលោកKim Jong-un បានចំណាយពេលនៅជនបទរបស់កូរ៉េខាងជើងបានកើនឡើងបើធៀបនឹងឆ្នាំមុនៗ។NK News ក៏បានរកឃើញតម្រុយនៅក្នុងរូបថតដែលបង្ហាញនៅឯការតាំងពិព័រណ៍សិល្បៈឧស្សាហកម្មជាតិរបស់កូរ៉េខាងជើងនៅទីក្រុងព្យុងយ៉ាង។ រូបថតទាំងនេះបង្ហាញថាKim Jong-un បានចំណាយពេល “លាក់បាំង” វាយតម្លៃការរចនាឧស្សាហកម្ម។រូបថតដែលចេញផ្សាយនាពេលថ្មីៗនេះ ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបង្ហាញថាមេដឹកនាំKim Jong-un ហាក់ដូចជាស្រកទម្ងន់គួរឲ្យកត់សម្គាល់។ កាលពីខែមិថុនា ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងបានរាយការណ៍ថាប្រជាជននៃប្រទេសនេះមានការសោកស្ដាយយ៉ាងខ្លាំង នៅពេលដែលមេដឹកនាំមានសភាពស្គមគួរឲ្យកត់សម្គាល់។នៅពេលដែលលោក Kim Jong-un បង្ហាញខ្លួនសារជាថ្មីនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងនៅដើមខែមិថុនាបន្ទាប់ពីអវត្តមានជិតមួយខែ អ្នកវិភាគបានរកឃើញថានាឡិកាដៃរបស់លោកហាក់ដូចជាធូរជាងកាលពីមុន ហើយកដៃរបស់លោកហាក់ដូចជាកាន់តែតូចទៅៗ។ព័ត៌មានលម្អិតទាំងនេះហាក់ដូចជាបង្ហាញថាមេដឹកនាំកូរ៉េខាងជើងបានស្រកទម្ងន់។យោងតាមអ្នកសង្កេតការណ៍ ការលើកឡើងភ្លាមៗនៃការបង្ហាញខ្លួនរបស់លោកKim Jong-un ដោយប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង ប្រហែលជាមានបំណងផ្ញើសារដែលមេដឹកនាំចង់បង្ហាញការអាណិតអាសូរដល់មហាជនក្នុងបរិបទនៃទឹកដ៏លំបាក។លោក Kim Jong-unធ្លាប់បានសារភាពថា កូរ៉េខាងជើងកំពុងខ្វះខាតស្បៀងអាហារ ដោយសារឥទ្ធិពលនៃគ្រោះធម្មជាតិនិងជំងឺរាតត្បាត Covid-19។ សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើងអស់រយៈពេលជាច្រើនឆ្នាំត្រូវបានរងផលប៉ះពាល់ដោយការដាក់ទណ្ឌកម្មអន្តរជាតិទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែរនិងអាវុធរបស់ខ្លួន ក៏ដូចជាគ្រោះមហន្តរាយធម្មជាតិទឹកជំនន់ និងជំងឺរាតត្បាត៕យោងតាមNK News
មេដឹកនាំKim Jong-un ថ្លែងក្នុងពិធីអបអរសាទរការបង្កើតគណបក្សពលករកូរ៉េ នៅថ្ងៃទី ១១ ខែតុលា មុនពេលអវត្តមានរយៈពេល ៣០ ថ្ងៃ (រូបថត៖ Reuters) ។