សមា​គមសម្ព័ន្ធសារ​ព័ត៌មាន​ឯករាជ្យចុះអ​នុស្សរណៈនៃ​ការយោ​​គយល់គ្នាជាមួយក្រុម​ហ៊ុនញូ ធី រី​ច

ភ្នំពេញ៖ដើម្បីបង្កើតនិងពង្រីកដៃគូរសហការថែមទៀតនៅរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) តំណាងដោយឯកឧត្តមបណ្ឌិតទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន ញូ ធី រីច ឯ.ក តំណាងដោយលោកហាន សីហា ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ក្រោមអធិបតីភាពឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម នៅទីស្នាក់ការក្រុមហ៊ុន The Premier Land Sensok ក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
អនុស្សរណៈ នៃការយោគយល់គ្នានេះ មានគោលបំណងសំខាន់ៗរួមមាន៖ទី១. សហការគ្នាដោយឈរលើស្មារតីភាពជាដៃគូរដើម្បីផលប្រយោជន៍រួម ទី២. ស្វែងរកគម្រោងអភិវឌ្ឍន៍នានាដែលផ្តល់ផលប្រយោជន៍រួមទី៣. បំពេញឲ្យគ្នានូវរាល់តម្រូវការចាំបាច់ទៅតាមលទ្ធភាព ទី៤. រក្សាផលប្រយោជន៍ជូនគ្នាដោយភាពស្មោះត្រង់ ទី៥. រក្សាតម្លៃ កិត្តិយស កេរ្តិ៍ឈ្មោះ ផ្លូវច្បាប់ ឲ្យគ្នាទៅវិញទៅមក និងទី៦. រួមគ្នាធ្វើសកម្មភាពសង្គម មនុស្សធម៌ សាសនា ជាប្រយោជន៍ដល់ប្រទេសជាតិ៕សេង បូលីន


រូបភាព៖ទឹម ស៊ីវឿន


================================================================================================================================
សេចក្តីជូនដំណឹងចាន់មុន្នីពៅអចលនទ្រព្យ

#ផ្ទះលក់តម្លៃ៣៥០០០ដុល្លារមានបន្ទប់គេង១បន្ទប់ទឹកផ្ទះបាយ១កន្លែងទទួលភ្ញៀវ១ ទីតំាងខេត្តកោះកុង
#មានតែ១០០ដុល្លារក៏អាចទិញផ្ទះបានដែរទីតំាងខេត្តកោះកុងយើងហ្នឹង!
#ដីផ្ទះនៅជិតរោងចក្រកន្លែងកំសាន្តជាច្រើនបង់១៥០ដុល្លារក្នុង១ខែ
#ទីតំាងភូមិចំាយាមឃុំបាក់ខ្លងស្រុកមណ្ឌលសីមាខេត្តកោះកុងទិញផ្ទះបង់១៥០ដុល្លារក្នុង១ខែ
#ដីផ្ទះបង់រំលស់១ខែ១៥០ដុល្លារទីតំា​ងខេត្តកោះកុងបើចំណាប់អារម្មណ៍ទំនាក់ទំនងពួកយើងឥឡូវនេះ☎0967155168,011705078
សូមបញ្ជាក់ថាខេត្តកោះកុងទាំងមូលជាខេត្តដែលប្រកបដោយសក្តានុពលទេសចរណ៍ធម្មជាតិសត្វព្រៃតំបន់បូរាណដែលកំពុងទាក់ទាញអ្នកស្រឡាញ់ដំណើរកំសាន្តបែបផ្សងព្រេង។