រុស្ស៊ីស្វែងរក​ការពង្រឹងថ្មីដើ​ម្បីជំនួ​សស្ពានគ្រីមៀដែ​លដួលរលំ

ប្រទេសរុស្ស៊ីត្រូវបានផ្គត់ផ្គង់កងកម្លាំងឡើងវិញនៅភាគខាងត្បូងអ៊ុយក្រែនតាមច្រករបៀងសមុទ្រ និងលើដីបន្ទាប់ពីស្ពានគ្រីមៀត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរដោយការវាយប្រហារផ្ទុះធុងប្រេងមួយ។CNNបានដកស្រង់ព័ត៌មានថា”ប្រតិបត្តិការពង្រឹងសម្រាប់កងទ័ពរុស្ស៊ីដែលចូលរួមក្នុងប្រតិបត្តិការយោធាពិសេសនៅNikolaev-Krivoy Rog និង Zaporizhia នឹងត្រូវបានអនុវត្តជាបន្តបន្ទាប់នៅតាមច្រករបៀងនៅលើដីនិងមួយផ្នែកតាមសមុទ្រ” ។ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅថ្ងៃនេះនៅថ្ងៃទី០៨ខែតុលា។នៅថ្ងៃដដែល ក្រសួងដឹកជញ្ជូនរុស្ស៊ីបាននិយាយថាសេវាសាឡាងឆ្លងកាត់ច្រកសមុទ្រ Kerch ដែលតភ្ជាប់ឧបទ្វីបគ្រីមៀជាមួយតំបន់ Krasnodar របស់រុស្ស៊ី បានដំណើរការឡើងវិញហើយ។ សាឡាង​ទី១​កំពុង​ធ្វើ​ដំណើរ​ទៅ​យក​ទំនិញ ខណៈ​សាឡាង​៣​គ្រឿង​ទៀត​រៀប​នឹង​ចេញ​ដំណើរ។”ក្រុមហ៊ុនដឹកជញ្ជូនកំពុងដំណើរការឡើងវិញនូវផ្លូវសាឡាងឆ្លងកាត់ច្រក Kerch ។ គិតត្រឹមម៉ោង ៨:៣០ព្រឹកនេះ សាឡាងទី១បានចេញដំណើរទៅកាន់កំពង់ផែទទួល ហើយសាឡាងចំនួន៣គ្រឿងផ្សេងទៀតក៏កំពុងរៀបចំចេញដំណើរផងដែរ។” ផ្លូវដឹកជញ្ជូនទាំងនេះបានកាត់ផ្តាច់ចរាចរណ៍រវាងឧបទ្វីបគ្រីមៀនិងដីគោករុស្ស៊ី បន្ទាប់ពីស្ពាន Crimean ឆ្លងកាត់ច្រក Kerch ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ។ រថភ្លើង​ទាំង​អស់​ទៅ​និង​មក​ពី Crimea ត្រូវ​បាន​បង្ខំ​ឱ្យ​ឈប់។ គេ​មិន​ដឹង​ថាតើ​ពេល​ណា​ចរាចរណ៍​ឆ្លង​កាត់​ស្ពាន​នឹង​បន្ត​ឡើង​វិញនោះទេ។មុននេះមន្ត្រីរុស្ស៊ីបាននិយាយថាជាក់ស្តែងរថយន្តដឹកទំនិញមួយគ្រឿងបានបង្កប់គ្រាប់បែកបានផ្ទុះនៅក្បែរនាវាដឹកប្រេងនៅលើស្ពាន Crimean ។ ការ​ផ្ទុះ​នេះ​បាន​បណ្តាល​ឱ្យ​ឆេះ​ធុង​ប្រេង​ចំនួន​៧ហើយ​ស្ពាន​២​បាន​បាក់​រលំ​។ វីដេអូនិង​រូបភាព​ដែល​បាន​ផ្សព្វផ្សាយ​នៅលើ​បណ្តាញ​សង្គម​បង្ហាញថាស្ពាន​បាន​បាក់​មួយ​ផ្នែក​ចូលទៅក្នុង​សមុទ្រ។យោង​តាម​ព័ត៌មាន​ដំបូង​របស់​គណៈកម្មាធិការ​ស៊ើបអង្កេត​រុស្ស៊ីការ​ផ្ទុះ​បាន​សម្លាប់​មនុស្ស​យ៉ាងតិច​៣​នាក់​។ ជនរងគ្រោះ​ត្រូវបាន​អ្នករួមដំណើរ​ក្នុង​រថយន្ត​ដែល​ផ្ទុះ​។ ក្នុង​នោះ​សាកសព​ជន​រង​គ្រោះ​ពីរ​២នាក់​ត្រូវ​បាន​ស្រង់​ចេញពី​សមុទ្រ។ភ្នាក់ងារស៊ើបអង្កេតក៏បានកំណត់អត្តសញ្ញាណម្ចាស់រថយន្តដែលផ្ទុះនោះថាជាអ្នករស់នៅ Krasnodar Krai ។ អាជ្ញាធរនឹងស្វែងរកកន្លែងលាក់ខ្លួនរបស់បុគ្គលនោះ ក៏ដូចជាកំណត់ប្រវត្តិធ្វើដំណើររបស់រថយន្តផងដែរ។លោក Sergei Aksyonov ប្រមុខរដ្ឋាភិបាល Crimeanបានអំពាវនាវឱ្យស្ងប់ស្ងាត់បន្ទាប់ពីឧប្បត្តិហេតុនេះ។ ក្រសួងថាមពលរុស្ស៊ីក៏បានធានាឡើងវិញថាគ្រីមៀនៅតែមានប្រេងឥន្ធនៈគ្រប់គ្រាន់សម្រាប់រយៈពេល១៥ថ្ងៃ ហើយកំពុងស្វែងរកមធ្យោបាយដើម្បីបំពេញទុនបម្រុង។អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ប្រធានាធិបតី Vladimir Putin បានបញ្ជាឱ្យបង្កើតគណៈកម្មាធិការមួយដើម្បីស៊ើបអង្កេតការផ្ទុះនេះ។ លោក Vladimir Konstantinov ប្រធានសភានីតិប្បញ្ញត្តិនៅ Crimea បាននិយាយថា “អ្នកបំផ្លិចបំផ្លាញអ៊ុយក្រែន” គឺជាអ្នកនៅពីក្រោយការទម្លាក់គ្រាប់បែកនេះ។ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Mykhailo Podolyak បានអត្ថាធិប្បាយលើ Twitter ថាការបំផ្លាញស្ពាន Crimean គ្រាន់តែជា “ការចាប់ផ្តើម” ប៉ុណ្ណោះ។ ទោះ​យ៉ាង​ណា លោក​មិន​ទទួល​ខុស​ត្រូវ​របស់​អ៊ុយក្រែន​ក្នុង​ឧប្បត្តិហេតុ​នេះ​ទេ។Crimeaត្រូវបានបញ្ចូលទៅក្នុងប្រទេសរុស្ស៊ីក្នុងឆ្នាំ២០១៤បន្ទាប់ពីការធ្វើប្រជាមតិដ៏ចម្រូងចម្រាស់មួយ។ ចាប់តាំងពីរុស្ស៊ីចាប់ផ្តើមយុទ្ធនាការយោធារបស់ខ្លួននៅអ៊ុយក្រែន គ្រីមៀបានបម្រើជាផ្លូវផ្គត់ផ្គង់អាវុធនិងគ្រាប់រំសេវដ៏សំខាន់របស់រុស្ស៊ីសម្រាប់កងកម្លាំងយោធារបស់ខ្លួននៅលើរណសិរ្សភាគខាងត្បូងនិងខាងកើតនៃអ៊ុយក្រែន។ ការដឹកជញ្ជូនកងទ័ព និងឧបករណ៍ភាគច្រើនធ្វើឡើងតាមរយៈស្ពានCrimean ។ស្ពាននេះត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅឆ្នាំ ២០១៨ប្រហែល៤ឆ្នាំបន្ទាប់ពី Crimea បញ្ចូលរុស្ស៊ីហើយបានក្លាយជាស្ពានដែលវែងជាងគេនៅអឺរ៉ុប។អាជ្ញាធរអ៊ុយក្រែនបានព្រមានម្តងហើយម្តងទៀតអំពីការវាយប្រហារលើស្ពាន Crimean ដើម្បីកាត់ផ្តាច់ផ្លូវផ្គត់ផ្គង់របស់រុស្ស៊ី៕យោងតាម Guardian

ស្ពាន Crimean ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីការផ្ទុះនៅព្រឹកថ្ងៃទី០៨ខែតុលា (រូបថត:TASS) ។
==========================================================================================================
សេចក្តីជូនដំណឹងចាន់មុន្នីពៅអចលនទ្រព្យ

#ផ្ទះលក់តម្លៃ៣៥០០០ដុល្លារមានបន្ទប់គេង១បន្ទប់ទឹកផ្ទះបាយ១កន្លែងទទួលភ្ញៀវ១ ទីតំាងខេត្តកោះកុង
#មានតែ១០០ដុល្លារក៏អាចទិញផ្ទះបានដែរទីតំាងខេត្តកោះកុងយើងហ្នឹង!
#ដីផ្ទះនៅជិតរោងចក្រកន្លែងកំសាន្តជាច្រើនបង់១៥០ដុល្លារក្នុង១ខែ
#ទីតំាងភូមិចំាយាមឃុំបាក់ខ្លងស្រុកមណ្ឌលសីមាខេត្តកោះកុងទិញផ្ទះបង់១៥០ដុល្លារក្នុង១ខែ
#ដីផ្ទះបង់រំលស់១ខែ១៥០ដុល្លារទីតំា​ងខេត្តកោះកុងបើចំណាប់អារម្មណ៍☎0967155168,011705078