សម្តេ​ចក្រឡាហោមស​ខេង​អញ្ជើ​ញដាក់​ស​ម្ពោធឱ្យប្រើប្រាស់វេ​ទិ​កាអុំទូកក្នុ​ងខេត្តបាត់​ដំ​បង

នាព្រឹកថ្ងៃសៅរ៍ ទី៨ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញសម្ពោធដាក់ឱ្យប្រេីប្រាស់វេទិកាអុំទូក មាត់ទន្លេ ស្ទឹងសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីសំណាក់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ អភិបាលខេត្ត មន្ត្រីជាន់ខ្ពស់ដែលពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋជាច្រើនរូបទៀតផងដែរ។
សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការអបអរសាទរ និងកោតសរសើររដ្ឋបាលខេត្តបាត់ដំបង រួមទាំងក្រុមស្ថាបត្យករ វិស្វករ និងកម្មករ កម្មការិនី ទាំងអស់ដែលបានដឹកនាំ និងមានការទទួលខុសត្រូវខ្ពស់ ក្នុងការសាងសង់វេទិកាអុំទូកនេះបានយ៉ាងលឿន ប្រកបដោយគុណភាព និងសោភ័ណភាព។
សម្ដេចបានមានប្រសាសន៍ថា កីឡាប្រណាំងទូក គឺជាកីឡាប្រពៃណី ជាកីឡាមហាជន ប៉ុន្តែកីឡានេះបានសម្ដែងឱ្យឃើញពីការរក្សាប្រពៃណីទំនៀមទម្លាប់ ការរួមសាមគ្គីគ្នារបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះក៏ជាការរួមចំណែកលើកកម្ពស់វប្បធម៌ជាតិ។ សម្ដេចបន្តថា រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ជាប្រមុខរាជរដ្ឋាភិបាល បានជំរុញលើកស្ទួយគ្រប់ប្រភេទកីឡាទាំងអស់។សម្តេច បន្តថា តាមរយៈវេទិកាអុំទូកដ៏ប្រណិតនេះ និងតាមរយៈការៀបចំសោភ័ណភាពស្ទឹងសង្កែ ព្រមទាំងស្ទឹងសង្កែសម្បូរទឹកផងនោះ ពិធីប្រណាំងទូកខេត្តបាត់ដំបងនៅឆ្នាំនេះ នឹងប្រារព្ធឡើងយ៉ាងរីករាយ បង្កបង្កើតបានបរិយាកាសកាន់តែអធិកអធមជូនដល់ប្រជាពលរដ្ឋបានចូលរួមកំសាន្តក្នុងពេលកូវីដ-១៩មានភាពធូរស្រាល។
វេទិកាអុំទូកថ្មីមានបណ្តោយ ៣៦ម៉ែត្រ ទទឹង ១៦ម៉ែត្រ និងកម្ពស់ ១៥,០៥ម៉ែត្រ ដោយបានចំណាយរយៈពេលសិក្សាប្លង់ចំនួន ៥ខែ និងរយៈពេលនៃការសាងសង់ចំនួន ៤ខែ បានក្រុងពាលីសាងសង់នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ នឹងបានបញ្ចប់ការសាងសង់ជាស្ថាពរ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ដោយបានប្រើប្រាស់នូវសសរគ្រឹះចំនួន ៩៨ដើម នឹងបានប្រើប្រាស់នូវវិស្វករជំនាញចំនួន ៥នាក់ និងកម្លាំងកម្មករជាមធ្យមចំនួន ៨០នាក់ ដល់ខ្ពស់បំផុត ១៣៤នាក់ ។
វេទិកាអុំទូកថ្មី ត្រូវបានរៀបចំឡើងតាមលំនាំនៃស្នាដៃស្ថាបត្យកម្មពីរចនាបទសំណង់វត្តអារាមបុរាណចាស់ៗ អគារសាលាខេត្តចាស់ និងអគារព្រះរាជដំណាក់ផែ ដែលមានលក្ខណៈពិសេសនោះគឺ មានដំបូលកាកបាទ សញ្ញាបូកបួនទិសធំៗ និងមានបង្ហាញនូវហោជាងយ៉ាងស្រស់ឆើតឆាយ។
ផ្នែកដំបូល ក្បឿងស្រកាលេញ ត្រូវបានសិក្សា និងយកមកប្រើនៅក្នុងគម្រោងវេទិកាអុំទូក ដោយក្បឿងស្រកាលេញ គឺជាក្បឿងខ្មែរដែលត្រូវបានប្រើប្រាស់នៅតាមដំបូលផ្ទះ ដំបូលកុដិ ដំបូលព្រះវិហារចំណាស់ៗជាដើម។ នៅចំកណ្តាលដំបូលមានស្លាកកសាងដ៏ស្រស់ស្អាត ដែលបានរចនាដោយមានជើងទម្រ និងស៊ុមយ៉ាងល្អប្រណិតដោយមានឆ្លាក់ជាឆ្នាំកសាងនៅខាងក្នុងផងដែរ ម្យ៉ាងទៀតនៅខាងលើព្រំដំបូលវេទិកា មានរំលេចនូវបង្គោលខ្លីៗ ឈររកឹងតំរៀបគ្នាតាមបណ្តោយ និងទទឹងព្រំដំបូលដែលគេហៅថា នាងច្រាល ជាគ្រឿងសិល្បៈលម្អរបស់ខ្មែរ ដែលបានបំពាក់នៅតាមប្រាសាទ និងវត្តអារាមនានាដូចជា ប្រាសាទអង្គរវត្ត ប្រាសាទតាព្រហ្ម ប្រាសាទបន្ទាយសម្រែ និងប្រាសាទបន្ទាយស្រីជាដើម និងខាងចុងដំបូលនីមួយៗមានបំពាក់ទៅដោយ ជហ្វាផងដែរ ។
ផ្នែកហោជាងខាងមុខ និងខាងក្រោយ ដំបូលមុខដាច់ដែលលយមកខាងមុខ ភ្ជាប់ជាមួយហោជាង និងមានរចនាស្លាបហោជាង ដោយបំពាក់ក្បាច់ភ្ងីទេសយ៉ាងស្រស់ស្អាត ជាការសិក្សាដោយយកទម្រង់តាមវត្តឥន្រ្ទាធិបតី ឬវត្តសង្កែ ហើយនៅខាងក្រោមហោជាងមានក្បាច់លម្អដែលហៅថា កញ្ចាំងទ្រអង្គ ដែលយកទម្រង់តាមវត្តពិភិទ្ធារាម។ ផ្នែកហោជាងសងខាងសម្រង់ចេញមកពីការសិក្សាទម្រង់វត្តសំរោងដែលមានដំបូលហោជាងហក់មកខាងមុខទ្រដោយសសរពីរដើម និងមានរំលេចនូវក្បាច់ភ្ងីទេស ដោយនៅខាងក្រោមហោជាងមានក្បាច់លម្អដែលហៅថា កញ្ចាំងទ្រអង្គ ដូចគ្នានឹងហោជាងខាងមុខ ខាងក្រោយផងដែរ។
ផ្នែកសសរ នៅខាងលើក្បាលសសរ ត្រូវបានបំពាក់ដោយទម្រទ្រេត ឬជន្ទល់ ដែលគេហៅថា ដៃស្នា ។ ដោយឡែកនៅអមជាប់តាមបណ្តោយក្បាលសសរជុំវិញអគារត្រូវបានរចនា និងបំពាក់ដោយក្បាច់ទម្រជញ្ចាំង។ ផ្នែកបាំងសាចដោយសារអគារវេទិកាអុំទូកខេត្ត ត្រូវបានរចនាដោយបើកលំហទូលាយច្រើន ដូច្នេះ ក្រុមស្ថាបត្យករ បានបំពាក់បាំងសាចខាងក្រៅ លម្អដោយជ្រីកំណោងកោងដើម្បីកាត់បន្ថយកុំឱ្យមានទឹកភ្លៀងសាចចូលក្នុងអគារ។
ផ្នែកបង្កាន់ដៃ សម្រាប់បង្កាន់ដៃត្រូវបានរចនាឱ្យមាននៅជុំវិញអគារ ដែលជាបង្គោលបញ្ឈរត្រង់ៗ ដែលហៅថា ជើងទាន ដោយត្រូវបានសិក្សាទម្រង់តាមជើងទានអគារសាលាខេត្តចាស់ ដោយមានការបន្ថែមផ្នែកខាងលើ និងខាងក្រោមខ្លះដើម្បីឱ្យសមាមាត្រជាមួយអគារវេទិកា ។ ផ្នែកខាងមុខ ច្រកចូលធំខាងមុខ មានរូបសំណាកតោធំៗចំនួន ២ ធ្វើពីថ្មភ្នំធម្មជាតិអមសងខាង ដែលត្រូវបានសិក្សា និងយកលំនាំពីតោនៅមុខស្ពានថ្មចាស់ ដែលជាស្ពានបានសាងសង់តាំងពីឆ្នាំ១៩១៦ នៅខាងមុខអគារសាលាខេត្តចាស់៕
ដោយ៖នាយកដ្ឋានព័ត៌មានវិទ្យា


==========================================================================================================
សេចក្តីជូនដំណឹងចាន់មុន្នីពៅអចលនទ្រព្យ

#ផ្ទះលក់តម្លៃ៣៥០០០ដុល្លារមានបន្ទប់គេង១បន្ទប់ទឹកផ្ទះបាយ១កន្លែងទទួលភ្ញៀវ១ ទីតំាងខេត្តកោះកុង
#មានតែ១០០ដុល្លារក៏អាចទិញផ្ទះបានដែរទីតំាងខេត្តកោះកុងយើងហ្នឹង!
#ដីផ្ទះនៅជិតរោងចក្រកន្លែងកំសាន្តជាច្រើនបង់១៥០ដុល្លារក្នុង១ខែ
#ទីតំាងភូមិចំាយាមឃុំបាក់ខ្លងស្រុកមណ្ឌលសីមាខេត្តកោះកុងទិញផ្ទះបង់១៥០ដុល្លារក្នុង១ខែ
#ដីផ្ទះបង់រំលស់១ខែ១៥០ដុល្លារទីតំា​ងខេត្តកោះកុងបើចំណាប់អារម្មណ៍☎0967155168,011705078