ឯក​ឧ​ត្តម​វេង សាខុ​ន​​និងស​​ហ​ការីបា​​​ន​អញ្ជើញទៅ​​​​​គោ​​រពវិញ្ញា​ណក្ខន្ធស​ពឯក​​ឧត្ត​មគុយ ​ម៉ា​រិ​​ន​ឌី​រដ្ឋលេ​​​ខាធិ​កា​រក្រសួង​ក​សិ​កម្ម

នាវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការីបានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម គុយ ម៉ារិនឌី រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដែលបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីពុទ្ធសាសនា នៅគេហដ្ឋាននៃសព ស្ថិតនៅភូមិខ្ទរ សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ឯកឧត្តម បានសម្តែងការសោកស្តាយជាទីបំផុតជាមួយក្រុមគ្រួសារសព។មរណភាពរបស់ឯកឧត្តម គុយ ម៉ារិនឌី មិនត្រឹមជាការបាត់បង់ស្វាមី លោកឪពុក លោកឪពុកក្មេក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រឡាញ់យ៉ាងខ្លំាងបំផុតនោះទេ តែជាការបាត់បង់នូវ ធនាធានមនុស្សដ៏ល្អមួយរូប ដែលបានលះ បង់កម្លំាងកាយចិត្ត ធនធាន និងបញ្ញាស្មារតី ក្នុងបម្រើប្រទេសជាតិ មាតុភូមិ ដោយពុំក្លាចនឿយហត់ជារៀងរហូតមក។សូមបញ្ជាក់ថា៖ ឯកឧត្តម គុយ ម៉ារិនឌី បានទទួលមរណភាព នៅថ្ងៃចន្ទ ទី ០៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៧:យប់ នាទីអាទ្រាត ក្នុងជន្មាយុ ៦២ឆ្នាំ ដោយរោគាពាធ។
យើងខ្ញុំ សូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធសព ឯកឧត្តម គុយម៉ារិនឌីបានទៅសោយសុខក្នុងឋានសុគតិភពជានិច្ចនិរន្តកុំបីឃ្លៀងឃ្លាតឡើយ៕សហការី