អាមេរិក​ដាក់ទណ្ឌកម្មមន្ត្រី​យោធាកម្ពុជា​២រូប

សហរដ្ឋ​អាមេរិ​ក​បាន​ពិ​ន័យ​ម​ន្ត្រី​​យោធា​ជាន់​ខ្ពស់​កម្ពុជា២​រូប​ដោយ​ចោទ​ប្រកាន់​ពួក​គេ​ពី​ការ​ចំណេញ​ពី​ការ​សាងសង់នៅ​មូលដ្ឋានទ័ពជើងទឹកធំបំផុតរបស់កម្ពុជា​។ក្រសួងការបរទេ​​សរតនាគារនិងពាណិជ្ជកម្មសហរដ្ឋអាមេរិកកាលពីថ្ងៃទី១០ខែវិច្ឆិកាបានប្រកាសដាក់ទណ្ឌកម្មលើមន្ត្រីកម្ពុជា២រូបដែលត្រូវបានចោទប្រកាន់ពីបទកេងចំណេញពីការសាងសង់នៅមូលដ្ឋានទ័ពជើងទឹករាមដែលផ្តល់មូលនិធិដោយសហរដ្ឋអាមេរិក។មន្ត្រីទាំង២រូបនោះរួមមាននាយឧត្តមសេនីយ៍​ចៅ ភិរុណអគ្គនាយក​នៃអគ្គនាយកដ្ឋាន​សម្ភារបច្ចេកទេស​នៃក្រសួងការពារជាតិ​និង​នាយឧត្ដមនាវី ទៀវិញ​មេបញ្ជាការ​កងទ័ពជើងទឹក​កម្ពុជា។តាមនោះអាមេរិកនឹងបង្កកទ្រព្យសម្បត្តិទាំងអស់ដែលទាក់ទងនឹងមន្ត្រីទាំងពីរនៅអាមេរិក។ប្រសិនបើមាន ហាមពលរដ្ឋអាមេរិកនិងអាជីវកម្មមិនឲ្យធ្វើជំនួញជាមួយពួកគេ។ លើសពីនេះក្រសួងការបរទេសអាមេរិក ក៏បានប្រកាសថាខ្លួនកំពុងរារាំងមន្ត្រីខាងលើនិងសមាជិកគ្រួសាររបស់ពួកគេមិនឱ្យចូលសហរដ្ឋអាមេរិក។ក្រសួងការបរទេសនិងការពារជាតិកម្ពុជាមិនទាន់ធ្វើអត្ថាធិប្បាយលើចំណាត់ការនេះ របស់ទីក្រុងវ៉ាស៊ីនតោននៅឡើយទេ។ចំណែកសម្តេចទៀបាញ់ដែលជារដ្ឋមន្រ្តីក្រសួងការពារជាតិវិញអាចទា​ក់ទងបាន។ប៉ុន្តែសម្តេចមិនឆ្លើយតបនឹងបញ្ហានេះទេ ដោយសារតែសម្តេចថាកំពុងជាប់រវល់។នេះបើតាមការបញ្ជាក់របស់ប្រាប់វិទ្យុបារាំង។ការផ្លាស់ប្តូរនេះកើតឡើងក្នុងបរិបទដែលកាលពីមួយឆ្នាំមុនកម្ពុជាបានប្រកាសថាខ្លួនបានបង្រួបបង្រួមកន្លែងផ្តល់មូលនិធិដោយសហរដ្ឋអាមេរិកនៅមូលដ្ឋានទ័ពជើងទឹករាមដើម្បីបម្រើដល់ការពង្រីកបរិក្ខារនេះ។កន្លង​មកកម្ពុជា​ធ្លាប់​បដិសេធ​សំណើ​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ជួសជុល​មូលដ្ឋាន​នេះ។កាលពីខែតុលាសហរដ្ឋអាមេរិកបានចោទប្រកាន់កម្ពុជាពីកង្វះតម្លាភាពអំពីសកម្មភាពសាងសង់របស់ចិននៅឯមូលដ្ឋានដោយជំរុញឱ្យមន្ត្រីកម្ពុជាបង្ហាញឱ្យបានពេញលេញនូវ “ចេតនានៃទំហំនៃគម្រោង ឬតួនាទីរបស់យោធាចិន”។កម្ពុជា​បាន​បដិសេធ​ម្តង​ហើយ​ម្តង​ទៀត​ថា​ខ្លួន​មិន​អនុញ្ញាត​ឲ្យ​ចិន​បញ្ជូន​កម្លាំង​ទៅ​មូលដ្ឋាន​នោះ​ទេ។អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោកផៃស៊ីផានមានប្រសាសន៍ថា ការសាងសង់របស់ចិននៅមូលដ្ឋានរាមគឺជាផ្នែកមួយនៃសកម្មភាពជំនួយអភិវឌ្ឍន៍។គួររំឮកជូនថា ការដាក់ទណ្ឌកម្មរបស់អាមេរិកនៅពេលនេះមិនមែនជារឿងថ្មីនោះទេ។កន្លងមកអាមេរិកតាមរយៈច្បាប់ Global ​Magnitsky​ បានដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិទៅលើមន្រ្តីជាន់ខ្ពស់កម្ពុជា ដូចជា លោក​​ហ៊ីង ប៊ុនហៀង​ ​មេ​បញ្ជាការ​​បញ្ជាការដ្ឋាន​អង្គរក្ស​របស់​សម្តេច​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែនលោកគន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក​ឧកញ៉ា ​ទ្រី ភាព ​អគ្គនាយក​ក្រុមហ៊ុន​ទ្រី ភាព​គ្រុប ។ អាមេរិកបានចោទពួកគេថាបានប្រព្រឹត្តអំពើពុករលួយ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ៕យោងតាមReuters,វិទ្យុបារាំង


កំពង់ផែយោធារាម របស់កម្ពុជា (រូបថត៖ Reuters)