កម្ពុជាឆ្លងថ្មីថៃ្ងនេះ៦៦នាក់សះស្បើយថ្មី៧១នាក់និងស្លាប់ថ្មី៥នាក់
ថ្ងៃចេញផ្សាយៈ November 11, 2021
ថៃ្ងនេះកម្ពុជារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន៦៦នាក់(PCR)ខណៈឣ្នកជាសះស្បើយចំនួន ៧១នាក់និងករណីស្លាប់៥នាក់(៣នាក់មិនបានចាក់វ៉ាក់សាំង)។នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជានៅព្រឹកថ្ងៃព្រហស្បតិ៍ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។ នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១០ខែវិច្ឆិកា ឆ្នាំ២០២១ រកឃើញអ្នកឆ្លងថ្មី ៦៦នាក់ទៀតជាសះស្បើយ ៧១នាក់និងស្លាប់ថ្មី៥នាក់។
-ករណីឆ្លងសហគមន៍៥៨នាក់
-អ្នកដំណើរពីបរទេស៨នាក់
គិតត្រឹមព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១
-អ្នកឆ្លងសរុប= ១១៩,៣៥៨នាក់
-អ្នកជាសះស្បើយ= ១១៥,៧៣០នាក់
– អ្នកស្លាប់= ២,៨៥០នាក់
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកទូរស័ព្ទទាន់ហេតុការណ៍ក្រសួងសុខាភិបាលលេខ១១៥