
ក្រសួងកសិកម្មបង្ហាញពីលទ្ធផលនៃការនាំចេញកសិផលកម្ពុជាទៅកាន់គោលដៅ៩០ប្រទេសក្នុងរយៈពេល៩ខែឆ្នាំ២០២១
ថ្ងៃចេញផ្សាយៈ October 14, 2021
យោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) របស់អគ្គនាយកដ្ឋានកសិកម្ម នៃកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា លទ្ធផលនៃការនាំចេញកសិផលទៅកាន់ ៩០ប្រទេស នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២១ មានចំនួន ៥,៩៣ លានតោន ដែលក្នុងនេះការនាំចេញទៅកាន់៖
១. ប្រទេសវៀតណាម មានចំនួន ៦៤,១១%
២. ប្រទេសថៃ មានចំនួន ២១,៤៩%
៣. ប្រទេសចិន មានចំនួន ៩,៦៩%
៤. ទៅកាន់គោលដៅប្រទេសចំនួន ៨៧ ផ្សេងទៀតមានចំនួន ៤,៧១% តែប៉ុណ្ណោះ៕