សារជា​​តិម​នុ​ស្សក្បត់

សារជាតិមនុស្សក្បត់យើងដឹងហើយថាទោះបីគេប្រើឲ្យធ្វើអ្វីក៏ធើ្វដែរឲ្យតែបានផលប្រយោជន៏ដល់ខ្លួនទោះមេ,បងប្អូននិងមិត្តភ័ក្រ្កក៏មិនប្រណីដែរឲ្យបានតំណែងលុយកាក់។
ការស្គាល់ពីមនុស្សពិតជាមានសារសំខាន់ណាស់ហើយមានអ្នកប្រាជ្ញជាច្រើនបានផ្តល់ទស្សន:ទាក់ទងនិងសារជាតិរបស់មនុស្សផងដែរ។ទស្សនវិទូចិនបុរាណខុងជឺបានលើកឡើងថា«សារជាតិមនុស្សគឺស្លូតត្រង់» ចំណែកវ៉ៃយ៉ាងបាននិយាយថា«សារជាតិមនុស្សគឺកាចសាហាវ»។ចំណែកឯម្នាក់ទៀតថាមនុស្សល្អផងអាក្រក់ផង។ក្នុងចំណោមទស្សនវិទូទាំងនោះលោកsamuel enoch stumpf(សាំយូអែលអេណុកស្ទីមហ្វម) បានឱ្យនិយមន័យមនុស្សថា«ជាសត្វដែលមានតណ្ហានិងចំណង់»។លោកអះអាងថា «តាមធម្មជាតិមនុស្សគឺគោរពខ្លួនឯង»មានន័យថាមនុស្សច្រើនគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន។សារជាតិរបស់មនុស្សគឺអាក្រក់ឃោរឃៅមនុស្សគឺអាត្មានិយមហើយត្រូវបានដឹកនាំដោយតម្រូវការ២គឺការរស់នៅនិងសេចក្តីសុខផ្ទាល់ខ្លួន។ដូច្នេះជីវិតមនុស្សត្រូវជួបនិងការតស៊ូព្យាយាមនិងសង្គា្រមឥតឈប់ឈរ។លោកបានបង្ហាញថាមានហេតុផល៣ដែលនាំឱ្យមនុស្សឈ្លោះគ្នាគឺ ការប្រកួតប្រជែង ការភ័យខ្លាច និង សេចក្តីត្រូវការផ្នែកកិត្តិគុណ។ ធម្មជាតិមនុស្សពោរពេញទៅដោយតណ្ហាគឺការចង់តំណែងខ្ពស់ៗល្បី ចង់សុខ ចង់មានបាន ដែលជាហេតុនាំឱ្យមានជម្លោះហើយបង្កជាសង្គ្រាមឥតឈប់ឈរ។
stumpfបានអះអាងទៀតថា ក្នុងសភាពធម្មជាតិមនុស្សធ្វើអ្វីទៅតាមសភាវគតិនិងចំណង់របស់គេ។ មនុស្សប្រៀបបាននឹងគ្រឿងម៉ាស៊ីនដែលមានគ្រឿងយន្តជាសភាវគតិរក្សាខ្លួនឯងហើយពោរពេញទៅដោយអត្តទត្ថភាព។មនុស្សរស់នៅក្នុងស្ថានភាពធម្មជាតិតែងច្បាំងគ្នាផងប្រឆាំងគ្នាឯងផងប្រឆាំងនិងក្រុមដ៏ទៃផង គឺព្រោះតែតណ្ហានឹងចំណង់ភាពចង់បានផលប្រយោជន៍របស់គេនោះឯង៕ពុតសាម៉ាត់

រូបភាពInternet