សម្តេ​ចហ៊ុន​​សែន​​បានឆ្លើយតប​នឹងអ្នករិះគន់​ថា​ការ​កែរដ្ឋធ​ម្មនុញ្ញ

ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចហ៊ុន​ សែន​បានឆ្លើយតបនឹងអ្នករិះគន់​ថាការ​កែរដ្ឋធម្មនុញ្ញ​ពី​សំឡេង​២/៣មក​ជា​៥០​បូក​១ គឺ​ខុស​នឹង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​អគារ​ទីស្តី​ក្រសួង​រៀបចំ​ដែន​ដី នគរូបនីយកម្ម និង​សំណង់​នៅ​ព្រឹក​ថ្ងៃចន្ទ​នេះសម្តេច​ហ៊ុន សែន បាន​ហៅការ​រិះគន់​បែប​នេះ​ថាជាប្រមាថហើយ​ព្រមាន​ឱ្យអាជ្ញា​ធរសមត្ថកិច្ច​ចាត់ការ​ទៅតាម​ផ្លូវច្បាប់បើសិន​នៅបន្ត​លើក​ឡើង​ខុសពី​ការពិត​នេះទៀត។វាគឺជារឿងដ៏«អាក្រក់អាក្រីណាស់» វាគឺជាការ«ប្រមាថ» ដល់ស្ថាប័នកំពូលៗរបស់ជាតិ និងព្រះមហាក្សត្រកម្ពុជាផង។សម្តេចហ៊ុន សែន បាននិយាយខ្លាំងៗទៅកាន់អ្នកអត្ថាធិប្បាយដែលរិះគន់ថា ការកែរដ្ឋធម្មនុញ្ញពីសំឡេង២/៣មក៥០បូក១ ជារឿងខុសនឹងស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស ឆ្នាំ១៩៩១។ ការកែរដ្ឋធម្មនុញ្ញពីសំឡេង២/៣មក៥០បូក១នេះ គឺធ្វើឡើងនៅក្នុងឆ្នាំ២០០៦ ដែលជាកែមកជាយ៉ាងនេះថាបើមានសំឡេងគាំទ្រលើសពី៥០ភាគរយនៅក្នុងរដ្ឋសភា គឺអាចបង្កើតរដ្ឋាភិបាលបានហើយ។ប្រតិកម្មខ្លាំងៗរបស់សម្តេចនេះមិនបានចុចឱ្យចំឈ្មោះបុគ្គលណា ឬក្រុមណាមួយទេ។ប៉ុន្តែសម្តេចទំនងជាចង់សំដៅទៅលើអ្នកអត្ថាធិប្បាយក្នុងស្រុកមួយរូបដែលតែងតែលើកឡើងទាក់ទងទៅបញ្ហាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ អ្នកអត្ថាធិប្បាយរូបនោះបានលើកឡើងថា ការកែរដ្ឋធម្មនុញ្ញពីសំឡេង២/៣មកជា៥០បូក១របស់រដ្ឋសភាជាតិគឺខុសនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ប៉ុន្តែ សម្រាប់សម្តេចហ៊ុន សែនវិញ សម្តេចចោទសួរទៅវិញថា តើខុសត្រង់ណាទៅ បើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមិនបានចែងតម្រូវឱ្យរដ្ឋធម្មនុញ្ញកម្ពុជាត្រូវតែប្រើប្រាស់សំឡេង២/៣ជាដាច់ខាតឯណាផងនោះ។ស្របទៅនឹងបកស្រាយបែបនេះសម្តេចហ៊ុនសែនក៏បានព្រមានកុំអ្នកអត្ថាធិប្បាយបកស្រា​យព្រហើនបែបនេះ។ សម្តេចសង្កត់ធ្ងន់ថា ការបកស្រាយដោយចោទថា រដ្ឋសភាធ្វើខុសនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសគឺគេមានសិទ្ធិទៅវាយខ្នោះយកទៅអនុវត្តតាមផ្លូវច្បាប់ហើយ។សម្តេចក៏បានឆ្លើយតបទៅនឹងការរិះគន់និងការចង់ឱ្យកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីសមកគ្របដណ្តប់លើបញ្ហាកម្ពុជាឬចង់សើរើកិច្ចព្រមព្រៀងនេះឡើងវិញផងដែរ។ សម្តេចហ៊ុន សែន ការចង់បានបែបហ្នឹងគឺមិនខុសនឹងការចង់ហៅបរទេសមកឱ្យត្រួតត្រាលើប្រទេសកម្ពុជាឡើងវិញនោះទេ។ ប៉ុន្តែទោះបីជាការចង់បានបែបនេះក្តីបែបនោះក្តីនិងរិះគន់បរិហារយ៉ាងណាក៏ដោយចុះក៏សម្តេចនៅតែអនុវត្តទៅតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជាដដែលព្រោះខ្លឹមសារទាំងប៉ុន្មានដែលមាននៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសគឺបានបញ្ចូលមកក្នុងរដ្ឋធម្មនុញ្ញអស់ហើយ។សូមជម្រាបជូនថាច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ថ្មីមាត្រា៨២ថ្មីមាត្រា១០៦ថ្មី(មួយ)មាត្រា១១៩ថ្មីនិងមាត្រា១៣៧ថ្មីនៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជានិងមាត្រា៣និងមាត្រា៤នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិដោយកំណត់អោយមានសញ្ជាតិខ្មែរតែមួយសម្រាប់ប្រធានព្រឹទ្ធសភាប្រធានរដ្ឋសភានាយករដ្ឋមន្ត្រីនិងប្រធានក្រុមប្រឹក្សាធម្មនុញ្ញដែលបានឡាយព្រះហស្ថលេខាដោយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាឲ្យដំណើរការជាផ្លូវការចាប់ពីថ្ងៃទី០៣ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ៕សហការី