ឯកឧ​ត្តមរដ្ឋមន្ត្រីវេង​​សាខុននិងលោ​កជំទាវព្រម​ទាំងថ្នាក់​ដឹកនាំក្រុមការងារចុះមូលដ្ឋានស្រុកជើងព្រៃបាននាំយកបច្ច័យមកវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះ​វស្សាអស់​ត្រី​មាសក្នុងពុទ្ធសី​មាក្នុងវត្តម​នោព្រហ្ម

នៅរសៀលថ្ងៃទី៦ខែវិច្ឆិកាវេលាម៉ោង១៣:៣០នាទីឯកឧត្តមរដ្ឋមន្ត្រីវេងសាខុននិងលោក ជំទាវ ព្រមទាំងឯកឧត្តមថ្នាក់ដឹកនាំក្រុមការងារចុះមូលដ្ឋានស្រុកជើងព្រៃបាននាំយកបច្ច័យមក វេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមាក្នុងវត្តមនោព្រហ្ម ស្ថិតនៅភូមិផ្តៅជុំកើត ឃុំផ្តៅជុំ និងវត្តចំនួន ៤ទៀត គឺវត្តកោះចំប៉ា វត្តពោធិវង្ស (រវៀងលិច) វត្តព្រីងជ្រុំ និងវត្តផ្តៅជុំ ក្នុងស្រុកជើងព្រៃខេត្តកំពង់ចាម។ស្ថិតក្នុងបរិយាកាសអំណរសាទរសប្បាយរីករាយនៃពិធីបុណ្យកឋិនទានដែលជាប្រពៃណីជាតិខ្មែរនិងមានការជួបជុំពុទ្ធបរិស័តចំណុះជើងវត្តដោយអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងធម្មការ និងសាសនា ឯកឧត្តមប្រធានក្រុមការងារបានធ្វើការសំណេះ សំណាលខ្លីជាមួយពុទ្ធបរិស័ត សមាជិកក្រុមការងារ ព្រះសង្ឃ តាជី ដូនជីថា៖ ដោយអត្រានៃការចាក់វ៉ាក់សាំងជិតសម្រេចបានតាមគោលដៅដែលបានគ្រោងទុក និងដោយមើលឃើញពីការវិវត្តន៍នៃស្ថានភាពជាក់ស្តែងជំងឺឆ្លងកូវីដ-១៩កាន់តែល្អប្រសើរឡើង រាជរដ្ខាភិបាលបានសម្រេចបើកសាលារៀងឡើងវិញហើយគ្រោងនឹងបើកដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ច ពេញលេញឡើងវិញជាបណ្តើរៗតាម “គន្លងប្រក្រតីភាពថ្មី” ដោយត្រូវបន្តប្រកាន់យ៉ាងខ្ជាប់ខ្ជួន និងក្នុងស្មារតីប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច និងគ្រប់ពេលវេលា ដោយមិនគួរធ្វេសប្រហែស បណ្តែតបណ្តោយដោយប្រការណាមួយឡើយចំពោះជំងឺឆ្លងផ្លូវដង្ហើមដ៏កាចសាហាវមួយនេះ “យើងអាចភ្លេចកូវីដ ប៉ុន្តែកូវីដមិនអាចភ្លេចយើងបានឡើយ” ហើយត្រូវប្រកាន់ខ្ជាន់ ៣កុំ និង ៣ការពារ។ ជាថ្មីម្តងទៀត ឯកឧត្តមប្រធានក្រុមការងារបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី សមាជិក សមាជិកា និងពុទ្ធបរិស័ទទាំងអស់ដែលបានចូលជាបច្ច័យសម្រាប់យកមកកសាងវិស័យពុទ្ធចក្រ និងបន្តកសាងសមិទ្ធផលនានាក្នុងវត្តទាំង៥ សូមទទួលបាននូវ អនិសង្ឃ ៤ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។សូមបញ្ជាក់ជូនថា បុណ្យកឋិនទានសាមគ្គីនេះ ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងពុទ្ធបរិស័ទជិតឆ្ងាយបានទទួលបច្ច័យចំនួន ៩៥ ០០០ដុល្លារ សម្រាប់ប្រគេនព្រះសង្ឃវត្តមនោព្រហ្មចំនួន ៣០ ០០០ដុល្លារ វត្តកោះចំប៉ា វត្តពោធិវង្ស (រវៀងលិច) និងវត្តព្រីងជ្រុំ ដោយវត្ត នីមួយៗទទួលបាន ១៥ ០០០ដុល្លារ ដោយឡែកវត្តផ្តៅជុំទទួលបាន ២០ ០០០ដុល្លារ៕សហការី