ឆ្លងថ្មី៦៨សះស្បើយមានចំនួន៧២និងស្លាប់ថ្មី៦នាក់
ថ្ងៃចេញផ្សាយៈ November 8, 2021
រហូតដល់ថ្ងៃទី៨វិច្ឆិកា២០២១យើងរកឃើញករណីជំងឺកូវីដ-១៩សរុបចំនួន៦៨នាក់(ឆ្លងសហគមន៍៦១និង នាំចូល៧)និងមានជាសះស្បើយ៧២នាក់ ។ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកើន១១៩១៦០នាក់ និងចំនួនជាសះស្បើយសរុបកើន១១៥៥១៩នាក់និងស្លាប់ថ្មី៦នាក់(ក្នុងនោះមិនបានចាក់វ៉ាក់សាំង៤នាក់) សរុបស្លាប់២៨៣៥នាក់។សូមបន្តអនុវត្តន៍៣កុំ៣ការពារនិងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។សូមបញ្ជាក់ថា ប្រទេសយើងរកឃើញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០។ព័ត៌មានបន្ថែមសូមទាក់ទងលេខ១១៥