ភ្លៀងនឹ​ងបន្តធ្លាក់ស្ទើរគ្រប់ទី​កន្លែងក្នុងកម្រិត​ពីតិច​ទៅ​បង្គួរនិងច្រើន​ចាប់ពី​ថ្ងៃទី​១​៥ដល់ថ្ងៃទី១៩ខែ​សីហា

ក្រសួងធនធានទឹកនិងឧតុនិយមបានបញ្ជាក់នៅថ្ងៃអាទិត្យត្រូវនឹង ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ថា យោងតាមការវិវត្តជាក់ស្តែងនៃស្ថានភាពអាកាសធាតុបានបង្ហាញឲ្យឃើញថាជ្រលងសម្ពាធទាបឥណ្ឌា នឹងរំកិលធ្លាក់ចុះជាមួយនឹងប្រព័ន្ធសម្ពាធទាប( ITCZ )ដែលអូសបន្លាយនៅភាគខាងជើងប្រទេសថៃ ឡាវ និងវៀតណាមដោយភ្ជាប់ជាមួយនឹងសម្ពាធទាបស្ថិតនៅក្នុងសមុទ្រចិនខាងត្បូងនិងរបបខ្យល់មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅបង្គួរ ។លក្ខណៈបែបនេះ នឹងធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២២ ភ្លៀងនឹងបន្តធ្លាក់ក្នុងសភាពជាលក្ខណៈឡូកាល់ស្ទើរគ្រប់ទីកន្លែងជាបន្តបន្ទាប់ ក្នុងកម្រិតពីតិចទៅបង្គួរនិងច្រើនដោយអន្លើ។ស្ថិតក្នុងស្ថានភាពបែបនេះអាចធ្វើឲ្យបណ្តាតំបន់ផ្ទៃរងទឹកភ្លៀង និងបណ្តាខេត្តមួយចំនួនដែលកន្លងមក ទទួលបាននូវបរិមាណទឹកភ្លៀងបង្គួរនិងច្រើនរួចមកហើយ រួចបន្ថែមបរិមាណកើនឡើងទៀត ដែលជាហេតុបង្កើតឡើងនូវជំនន់ទឹកភ្លៀង។