រថយន្តឈ្មួញ​ឈើឧក្រិដ្ឋជនតុ​លាជា​ប់ខ្នោះ

រថយន្តដឹកឈើរបស់ឈ្មួញជើងខ្លាំងឈ្មោះតុលាត្រូវសមត្ថកិច្ចជាប់ខ្នោះ។បន្ទាប់ពីមានសេចក្តីរាយការណ៍ពីអ្នកសារព័ត៌មានកាលវេលាល្ងាចថ្ងៃ ទី១១ ខែសីហា ឆ្នាំ២០២២ នៅកន្លែងលើកឈើ ផ្ទះរបស់ឈ្មោះឈឿនស្ថិតក្នុង ភូមិពោ ឃុំរុៈរាន់ ស្រុករវៀង ខេត្តព្រះវិហារ ។តាមប្រភពព័ត៌មានបានអោយដឹងថា បន្ទាប់ពីមានសេចក្តីរាយការណ៍ពីអ្នកសារព័ត៌មាន ថា មានរថយន្ត ហាយលេនឌើ ពណ៌សគ្មានស្លាកលេខ១គ្រឿងកំពុងលើកឈើសុក្រម នៅចំណុចទីតាំងខាងលើរួច លោក ចាប ផាត មេបញ្ជាការអាវុធហតមូលដ្ឋានស្រុករវៀងសហការ លោក ស៊ុំ សុវុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវៀង និង នគរបាល បានចុះទៅដល់កន្លែងបទល្មើសដើម្បីធ្វើការឃាត់រិបអុសវត្ថុតាងជាក់ស្តែងតែម្តង។ ចំណែកជនសង្ស័យមិនត្រូវបានឃាត់ខ្លួននោះទេ ដោយសារពេលក្រុមចម្រុៈទៅដល់អ្នកបើកឡានដឹកបទល្មើសរត់បាត់ស្រមោល ។សូមបញ្ជាក់ជូនផងដែរថា ក្រោយពីមានបទបញ្ជារបស់ឯកឧត្តម គីម រិទ្ឋី អភិបាលនៃគណៈអភិបាលខេត្តព្រៈវិហារនឹងបទបញ្ជារបស់ឯកឧត្តម កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អោយគ្រប់កងរាជអាវុធហត្ថទាំង៨ក្រុង ស្រុក ធ្វើការល្បាតទប់ស្កាត់ នឹងបង្ក្រាបបទល្មើសធនធានធម្មជាតិអោយមានប្រសិទ្ឋភាពខ្ពស់បំផុត ចំណែកចំនួនឈើមិនទាន់បានដឹងនោះទេ រង់ចាំមន្រ្តីជំនាញអនុវត្តនិតិវិធីបន្ត៕កែវបូរិន

រូបភាពនគរមាស