ប្រធានា​​ធិបតី​Biden៖ណាតូនឹងខ្លាំង​ជាងពេល​ណាៗទាំ​ង​អស់

ប្រធានាធិបតីអាមេរិកលោក Joe Biden ជឿជាក់ថា នៅពេលដែលប្រទេសហ្វាំងឡង់និងស៊ុយអែតត្រូវបានទទួលស្គាល់សម្ព័ន្ធភាពយោធារបស់អង្គការណាតូនឹង “រឹងមាំជាងពេលណាៗទាំងអស់”។RT បានរាយការណ៍ថា ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃទី០៩ខែសីហាបានចុះហត្ថលេខាលើក្រឹត្យមួយដែលផ្តល់សច្ចាប័នលើការទទួលយកប្រទេសហ្វាំងឡង់និងស៊ុយអែតទៅក្នុងអង្គការណាតូ ដែលជាជំហានឆ្ពោះទៅរកការពង្រីកសម្ព័ន្ធភាពយោធាដឹកនាំដោយសហរដ្ឋអាមេរិក។ថ្លែងមុនពេលចុះហត្ថលេខាលើការផ្តល់សច្ចាប័ន លោកប្រធានាធិបតី Biden បានសរសើរអង្គការណាតូ ដោយនិយាយថាសម្ព័ន្ធភាពបានធ្វើឱ្យអាមេរិកមានអារម្មណ៍សុវត្ថិភាព ហើយអាចចាត់ទុកថាជា “មូលដ្ឋានគ្រឹះនៃសន្តិសុខជុំវិញពិភពលោក”។ម្ចាស់សេតវិមានបាននិយាយថា “សម្ព័ន្ធភាពរបស់យើងគឺមានភាពស្អិតរមួតជាងពេលណាៗទាំងអស់។ នៅពេលដែលហ្វាំងឡង់និងស៊ុយអែតចូលរួម សមាជិកភាពរបស់យើងនឹងឈានដល់៣២យើងនឹងរឹងមាំជាងពេលណាទាំងអស់” ។ប្រទេសអព្យាក្រឹតទាំង២ហ្វាំងឡង់ និងស៊ុយអែត បានប្រកាសពីចេតនាចូលរួមជាមួយអង្គការណាតូក្នុងខែឧសភា ឆ្នាំនេះ មិនយូរប៉ុន្មានបន្ទាប់ពីរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធានៅអ៊ុយក្រែន។កាល​ពី​ខែ​មុន តំណាង​ប្រទេស​ជា​សមាជិក​ណាតូ​ចំនួន ៣០ បាន​ចុះ​ហត្ថលេខា​លើ​ពិធីសារ​មួយ​ដើម្បី​ទទួល​យក​ប្រទេស​ហ្វាំងឡង់ និង​ស៊ុយអែត​ចូល​ក្នុង​សម្ព័ន្ធភាព។ នៅដំណាក់កាលបន្ទាប់ សភានៃប្រទេសជាសមាជិកនឹងផ្តល់សច្ចាប័នលើពិធីសារនេះ។ ដំណើរការនេះជាធម្មតាចំណាយពេល៨-១២ខែ។មកទល់នឹងពេលនេះ មានប្រទេសសមាជិកជាង២០ក្នុងចំណោមប្រទេសចំនួន៣០របស់អង្គការណាតូ បានផ្តល់សច្ចាប័នលើការចូលប្រទេសហ្វាំងឡង់ និងស៊ុយអែត។ ប៉ុន្តែការចូលជាសមាជិកទាមទារការយល់ព្រមពីសមាជិកទាំងអស់។រុស្ស៊ី​បាន​ប្រឆាំង​ជា​យូរ​មក​ហើយ​នូវ​យុទ្ធសាស្ត្រ “ឆ្ពោះទៅ​ទិស​ខាង​កើត” របស់​ណាតូ។ ទីក្រុងម៉ូស្គូជឿថាការពង្រីកវត្តមានរបស់អង្គការណាតូកំពុងបង្កើតការគំរាមកំហែងដល់សន្តិសុខជាតិរបស់រុស្ស៊ី៕យោងតាមRT

ប្រធានាធិបតីអាមេរិកលោក Joe Biden។រូបភាពAP