រុស្ស៊ី​រារាំ​ង​អា​​មេរិ​ក​ពី​ការ​ត្រួតពិ​និត្យ​ឃ្លាំង​អាវុធ​នុ​យក្លេអ៊ែរ​រប​ស់​ខ្លួន

រុស្ស៊ីបានផ្អាកការត្រួតពិនិ​ត្យឃ្លាំងអាវុធនុយក្លេអ៊ែររបស់​ខ្លួនក្រោមសន្ធិសញ្ញាNewSTARTដោយសារតែការដាក់ទណ្ឌកម្មដោ​យសហរដ្ឋអាមេរិក។”លក្ខខណ្ឌអធិការកិច្ចដែលស្នើឡើងដោយទីក្រុងវ៉ាស៊ីនតោន បានបង្កើតនូវអត្ថប្រយោជន៍ឯកតោភាគីសម្រាប់សហរដ្ឋអាមេរិកហើយក្នុងពេលជាមួយគ្នានេះបានរារាំងប្រទេសរុស្ស៊ីពីការត្រួតពិនិត្យឃ្លាំងអាវុធនៅលើទឹកដីសហរដ្ឋអាមេរិក។យើងនៅតែប្តេជ្ញាចិត្តចំពោះគ្រប់បទប្បញ្ញត្តិនៃសន្ធិសញ្ញា”។ក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅលើថ្ងៃទី០៨ខែសីហាបន្ទាប់ពីបានប្រកាសផ្អាកការត្រួតពិនិត្យឃ្លាំងអាវុធនុយក្លេអ៊ែររបស់ទីក្រុងម៉ូស្គូក្រោមសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី (NewSTART)។សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តបានបិទដែនអាកាសរបស់ពួកគេចំពោះយន្តហោះរុស្ស៊ីដែលជាទណ្ឌកម្មមួយក្នុងចំណោមទណ្ឌកម្មជាច្រើនប្រឆាំងនឹងទីក្រុងម៉ូស្គូក្នុងការឆ្លើយតបទៅនឹងយុទ្ធនាការយោធានៅអ៊ុយក្រែន។ នេះ​ធ្វើ​ឲ្យ​អធិការ​រុស្ស៊ី​មិន​អាច​មក​អាមេរិក​ដើម្បី​ពិនិត្យ​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​ក្រុង​វ៉ាស៊ីនតោន។មន្ត្រីអាមេរិកមិនបានធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះទេ។NewSTARTគឺជាសន្ធិសញ្ញាគ្រប់គ្រងអាវុធចុងក្រោយរវាងរុស្ស៊ីនិងសហរដ្ឋអាមេរិកដែលអនុញ្ញាតឱ្យប្រទេសនីមួយៗដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរមិនលើសពី១,៥៥០ ដែលជាកម្រិតទាបបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍។ ប្រទេសទាំង២ក៏មានកម្រិតក្នុងចំនួនមីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹកនិងដីគោក ក៏ដូចជាយន្តហោះទម្លាក់គ្រាប់បែកដែលផ្ទុកគ្រាប់បែកនិងកាំជ្រួចនុយក្លេអ៊ែរផងដែរ។រុស្ស៊ី និងអាមេរិកនៅដើមឆ្នាំ២០២១បានបន្តសន្ធិសញ្ញា New START សម្រាប់រយៈពេល៥ឆ្នាំទៀត ត្រឹមតែប៉ុន្មានថ្ងៃមុនពេលកិច្ចព្រមព្រៀងនេះផុតកំណត់។ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយកាលពីសប្តាហ៍មុនថាទីក្រុងវ៉ាស៊ីនតោនត្រៀមខ្លួនជាស្រេចក្នុងការបង្កើនល្បឿនការចរចាលើក្របខ័ណ្ឌថ្មីដើម្បីជំនួស New START ប្រសិនបើរុស្ស៊ីបង្ហាញពីទង្វើនៃសុច្ឆន្ទៈ និងត្រៀមខ្លួនជាស្រេចក្នុងការបន្តការចរចាគ្រប់គ្រងអាវុធនុយក្លេអ៊ែរជាមួយអាមេរិក។ទោះជាយ៉ាងណាក៏ដោយបេសកកម្មរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិបាននិយាយថាទីក្រុងវ៉ាស៊ីនតោនបានដកខ្លួនចេញពីកិច្ចសន្ទនាជាមួយទីក្រុងម៉ូស្គូលើស្ថានភាពស្ថិរភាពនយោបាយជុំវិញជម្លោះនៅអ៊ុយក្រែនហើយបានព្រមានថា”ពេលវេលាជិតអស់ហើយ”ដើម្បីចរចាកិច្ចព្រមព្រៀងថ្មីមួយដើម្បីជំនួស New START៕យោងតាម Reuters


សមយុទ្ធមីស៊ីលឆ្លងទ្វីប Yars របស់រុស្ស៊ីក្នុងឆ្នាំ ២០១៦។ រូបថត៖ TASS