កម្ពុជារ​ក​​ឃើញ​ករណី​កូ​​វីដ-១៩ថ្មី​ចំ​នួ​ន​​៧៣នាក់(​PCR)​ខ​​ណៈ​ឣ្នកជា​​សះស្បើយ​ចំ​នួន​​៧​៨នា​ក់និ​ង​ស្លាប់​​ថ្មី៦​នា​ក់

កម្ពុជារកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​៧៣នាក់(PCR)ខណៈ​ឣ្នកជាសះស្បើយចំនួន​៧៨នាក់ និងករណីស្លាប់ថ្មី៦នាក់(៤នាក់មិនបានចាក់វ៉ាក់សាំង)។នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅព្រឹក​ថ្ងៃ​សៅរ៍​ទី​០៦ខែវិច្ឆិកា​​​​​​ឆ្នាំ២០២១។នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី​០៥ ខែវិច្ឆិកា​​​​​​​ ឆ្នាំ​២០២១​ រកឃើញ​អ្នកឆ្លងថ្មី៧៣នាក់ទៀតជាសះស្បើយ៧៨នាក់និងស្លាប់​ ០៦នាក់។
-ករណីឆ្លងសហគមន៍៦៣នាក់
– អ្នកដំណើរពីបរទេស១០នាក់
គិតត្រឹមព្រឹក ថ្ងៃទី០៦ខែវិច្ឆិកាឆ្នាំ២០២១
-អ្នកឆ្លងសរុប= ១១៩,០២១នាក់
-អ្នកជាសះស្បើយ=១១៥,៣៦៧នាក់
-អ្នកស្លាប់=២,៨២៤នាក់
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកទូរស័ព្ទទាន់ហេតុការណ៍ក្រសួងសុខាភិបាលលេខ១១៥