សម្ដេចហ៊ុន សែនសម្តែងនូវមោទនភាព​ចំពោះរូបភាព​មួយសន្លឹក​ដែលបង្ហាញចៅ​ៗចង់​រៀនសូត្រ

សម្ដេចហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានសម្ដែងនូវមោទនភាពចំពោះរូបភាពមួយសន្លឹកដែលបង្ហាញថាចៅៗចង់រៀនសូត្រក្រោយពីក្រសួងអប់រំយុវជននិងកីឡាបានបើកឱ្យដំណើរការសាលារៀនគ្រប់កម្រិតឡើងវិញនោះ។សម្តេចហ៊ុនសែននៅលើផេកផ្លូវការនាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១បានរៀបរាប់ថា “ទោះជារូបភាពមួយសន្លឹកនេះខ្ញុំមិនដឹងថានៅទីណា និងចៅតូចនេះឈ្មោះអ្វី អាយុប៉ុន្មាន តែខ្ញុំពិតជា មានមោទនភាពចំពោះចៅៗ ដែលចង់រៀនសូត្រ”។បើតាមសម្ដេចប័ណ្ណចាក់វ៉ាក់សាំងពាក់នៅក បង្ហាញថាខ្ញុំបានចាក់វ៉ាក់សាំងរួចហើយនិងចូលរៀនដោយគ្មានការភ័យខ្លាចជាមួយនឹងការ ពាក់ម៉ាសបានត្រឹមត្រូវ។ ទោះចៅមិនមានស្បែកជើងពាក់។តែតាជឿថាចៅច្បាស់ជាលាង ដៃនិងរក្សាអនាម័យបានល្អ។សម្តេចហ៊ុនសែនក៏សូមជូនពរចៅៗប្រកប ដោយសេចក្តីសុខ សេចក្តីចម្រើន និងរៀន សូត្របានល្អ៕សហការី