ថៃ្ងនេះ​ករណីឆ្លងថ្មីបានថយ​ចុះដោយរក​ឃើញ៨៩នា​ក់(លទ្ធផលPCR)សះ​ស្បើយថ្មី១១៥នាក់​និងស្លាប់ថ្មី៦​នាក់

រហូតដល់ថ្ងៃទី២​វិច្ឆិកា​​​២០២១​យើងរកឃើញករណីជំងឺកូវីដ-១៩​សរុបចំនួន​៨៩នាក់(ឆ្លងសហគមន៍៨៥និង​ នាំចូល៤)និងមានជាសះស្បើយ​១១៥នាក់។ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កើន​១១៨៧០២នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បើយសរុប​កើន​១១៥០១៧នាក់​​​​​​​​​​​​​​​​​និងស្លាប់ថ្មី​៦នាក់​(ក្នុងនោះមិនបានចាក់វ៉ាក់សាំង​៤នាក់)​ សរុបស្លាប់២៨០០នាក់។សូមបន្តអនុវត្តន៍៣កុំ៣ការពារនិងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ​ ។ សូមបញ្ជាក់ថា​ប្រទេសយើងរកឃើញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ព័ត៌មានបន្ថែមសូមទាក់ទងលេខ​១១៥