រាយការណ៍ជូន​៖បទល្មើសនេសាទប្រភេ​ទ​ឆ្នុកកំពុ​​ងតែ​កក្រើក​ផ្ទៃទឹកស្រុក​ជីក្រែង​សៀមរាប

តាមប្រភពពីប្រជាពលនេសាទបទល្មើសនេសាទល្មើសច្បាប់ប្រភេទឆ្នុកកំពុងតែកក្រើកលើផ្ទៃទឹក។ប្រជានេសាទនៅស្រុកជីក្រែងខេត្តសៀមរាបបានឲ្យដឹងថាសព្វថ្ងៃនៅចំណុចភូមិសាស្ត្រ (ព្រែកមាត់ខ្លា)(ព្រែកប៉ាលហាល)(ព្រែកគងមាស)(ព្រែកថ្នឹង)(ព្រែកដីក្រហម)ស្ថិតក្នុង
ស្រុកជីក្រែងខេត្តសៀមរាបយ៉ាងអានាធិតេយ្យនៅក្នុងភូមិសាស្ត្រទឹកដីស្រុកនេះ។បទល្មើសជលផលទាំងនេះមានការសង្ស័យថាបានផ្ដល់ផលប្រយោជន៍យ៉ាងច្រើនដល់មន្រ្តីជំនាញទើបមិនមានការបង្រ្កាប។ប្រជានេសាទរាយមងចងសន្ទួចនិយាយថាទាំងមន្ត្រីអាជ្ញាធរភូមិ.ឃុំមន្ត្រីសហគមន៍មន្ត្រីជំនាញនិងសមត្ថកិច្ចស្រុកខេត្តមួយចំនួនតូចដែរបាននាំគ្នាសំរុកប្រមូលលុយពីការដាក់បទល្មើសយ៉ាងអានាធិបតេយ្យព្រោងព្រាតដូចភ្លើងបណ្ដែតប្រទីតនៅពេលយប់ដែលពន្លឺអំពូលឆ្នុកនេះត្រូវបានគេដាក់ពង្រាយពាសពេញមើលដូចទីក្រុងបណ្ដែតលើផ្ទៃទឹកទន្លេសាប។បើយោងតាមប្រភពពីអ្នកធ្លាប់រត់ការប្រមូលលុយពីអ្នកដាក់ឆ្នុកបានបង្ហើបឲ្យដឹងថាមន្រ្តីជំនាញអាចប្រមូលលុយពីបទល្មើសនេសាទក្នុងរដូវបិទពិសេសអ្នកដាក់ឆ្នុកក្នុងមួយរដូវៗរាប់រយលានរៀលនេះមិនមែនទើបតែមួយឆ្នាំនេះទេគឺកើតឡើងជារៀងរាល់ឆ្នាំបង្កវិនាសកម្មធនធានមច្ឆជាតិស្ទើរតែផុតពូជ។ទោះបីជាយ៉ាងណាក៏ដោយអង្គភាពយើងនាព្រឹកថៃ្ង១ខែវិច្ឆិកាបានទំនាក់ទំនងទៅនាយខណ្ឌជលផលដែលទើបតែឡើងកាន់តំណែងថ្មីខេត្តសៀមរាបដែរតែមិនអាចទាក់ទងបានទេ។
ស្រុកជីក្រែងខេត្តសៀមរាបដែលជាចំណុចតំបន់សេដ្ឋកិច្ចក្នុងការចរាចរណ៍ត្រីដែលរកបានពីបទល្មើសឧបករណ៍ឆ្នុកហើយអ្នកដែលប្រមូលទិញត្រីពីតំបន់ដែលប្រើឧបករណ៍ឆ្នុកចាប់អំពូលខាងលើត្រូវបានគេស្គាល់ជនល្មើសមុខដដែលដុះស្លែរាប់ឆ្នាំមកហើយដែលម្ចាស់មានទូកឌុកធំៗច្រើនគ្រឿងហើយធ្វើសកម្មភាពដឹកត្រីនុយពីតំបន់ខាងលើយកមកឡើងឡាននៅទីផ្សារមាត់ទឹកជារៀងរាល់ថ្ងៃដោយក្នុងមួយថ្ងៃៗដឹកបានចំនួនពីទៅបីទូកឌុកក្នុងមួយម្ចាស់ដោយយកពីកន្លែងផ្សេងៗគ្នាបើសរុបទិន្នផលត្រីក្នុងមួយថ្ងៃៗមិនតិចជាង(៥០)តោននោះទេដែលថ្ងៃរថយន្តចូលដឹកត្រីនុយយ៉ាងហោចណាស់ក៏មានចំនួនចាប់ពីដប់គ្រឿងទៅ។ប្រភពខាងលើបានបន្តអោយដឹងថាការដាក់ឆ្នុកនេះកើតមានជារៀងរាល់យប់លើផ្ទៃទឹកទន្លេសាប។នេះសារមួយសម្រាប់ផ្ញើជូនដល់ថ្នាក់ដឹកនាំខេត្តមេត្តាមានវិធានការទប់ស្កាត់បើមិនដូច្នោះទេពូជត្រីនិងហិនហោចអស់ជាក់ជាមិនខានឡើយ៕កែវបូរិន

រូបឯកសារតំណាងនៅស្រុកជីក្រែងកន្លងមកបទល្មើសយ៉ាងអានាធិបតេយ្យព្រោងព្រាតដូចភ្លើងបណ្ដែតប្រទីតនៅពេលយប់ដែលពន្លឺអំពូលឆ្នុកនេះត្រូវបានគេដាក់ពង្រាយពាសពេញមើលដូចទីក្រុងបណ្ដែតលើផ្ទៃទឹកទន្លេសាប។