ប្រធានាធិ​បតីBiden​មានបញ្ហាជាមួយ​ជណ្តើរយន្តនៅ​ឯកិច្ចប្រ​ជុំG20

ប្រធានាធិបតីអាមេរិកលោកJoeBidenបានសុំទោសចំពោះការយឺតយ៉ាវ២០នាទីនៅក្នុងសន្និសីទសារព័ត៌មានមួយនៅខាងក្រៅកិច្ចប្រជុំកំពូលG20នៅក្នុងប្រទេសអ៊ីតាលីដោយសារមានបញ្ហាជាមួយជណ្តើរយន្ត។”ខ្ញុំសុំទោសដែលទុកអ្នកឱ្យរង់ចាំ។យើងមានបញ្ហាជាមួយជណ្តើរយន្ត។វាជារឿងវែងឆ្ងាយ” Fox News បានដកស្រង់សម្តីប្រធានាធិបតីអាមេរិកJoeBidenនៅពេលមកដល់យឺតក្នុងសន្និសីទសារព័ត៌មានមួយនៅខាងក្រៅកិច្ចប្រជុំកំពូលG20នៅទីក្រុងរ៉ូម(Rom)ប្រទេសអ៊ីតាលី។យ៉ាង​ណា​មិញម្ចាស់​សេតវិមាន​មិន​បាន​ពន្យល់ច្បាស់ពីបញ្ហា​ដែ​លលោកមានបញ្ហាជាមួយនឹងជណ្តើរយន្តនោះ​​ទេ។សេតវិមានមិនទាន់ធ្វើអត្ថាធិប្បាយនៅឡើយទេ។ប្រធានាធិបតីJoeBidenនៅថ្ងៃទី២៩ខែតុលាបានមកដល់ប្រទេសអ៊ីតាលីដោយចាប់ផ្តើមដំណើរទស្សនកិច្ចអឺរ៉ុបរបស់លោក។ ក្នុងដំណើរទស្សនកិច្ចនេះមេដឹកនាំអាមេរិកបានចូលរួមកិច្ចប្រជុំកំពូល G20 នៅទីក្រុងរ៉ូមនៅថ្ងៃទី៣០-៣១ខែតុលានិងកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុ COP26 នៅទីក្រុងGlasgowចក្រភពអង់គ្លេសនៅថ្ងៃទី១ខែវិច្ឆិកា។នៅទីក្រុងរ៉ូមក្បួនរថយន្ត៨៥គ្រឿងដែលអមដំណើរលោកប្រធានាធិបតីBidenត្រូវបានរិះគន់ថាបង្កការបំពុលបរិស្ថាន។មូលហេតុដែលក្បួនរបស់លោកBiden មានសភាពយឺតខុសពីធម្មតាគឺដោយសារតែយោងតាមបទប្បញ្ញត្តិនៃការទប់ស្កាត់ការរាតត្បាតនៃជំងឺរបស់ប្រទេសអ៊ីតាលីយានជំនិះនីមួយៗត្រូវបានអនុញ្ញាតិឱ្យដឹកមនុស្សបានត្រឹមតែ៣នាក់ប៉ុណ្ណោះ រួមទាំងអ្នកបើកបរផងដែរ។ការដោះស្រាយការប្រែប្រួលអាកាសធាតុគឺជាអាទិភាពមួយនៃគោលនយោបាយរបស់រដ្ឋបាលBiden។យោងតាមកាសែត South China Morning Post នៅឯកិច្ចប្រជុំនៅទីក្រុងរ៉ូម មេដឹកនាំក្រុមប្រទេសG20បានឈានដល់ការឯកភាពគ្នាលើការគ្រប់គ្រងការកើនឡើងសីតុណ្ហភាពពិភពលោកឱ្យនៅក្រោម២អង្សាសេនិង១.៥ អង្សាសេ។
សេចក្តីថ្លែងការណ៍របស់G20រួមបញ្ចូលការប្តេជ្ញាចិត្តក្នុងការបញ្ឈប់ការផ្តល់មូលនិធិដល់ការផលិតថាមពលធ្យូងថ្មនៅបរទេសនៅចុងឆ្នាំនេះ។ប៉ុន្តែមិនបានកំណត់កាលបរិច្ឆេទសម្រាប់ការបញ្ឈប់ថាមពលធ្យូងថ្មនោះទេ ដោយគ្រាន់តែសន្យាថានឹងបញ្ឈប់វា”ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន”៕យោងតាមFox News


ប្រធានាធិបតីអាមេរិក Joe Biden កំពុងបំពេញទស្សនកិច្ចនៅអឺរ៉ុប (រូបថត៖ Reuters)