
(លទ្ធផលPCR)កម្ពុជាករណីឆ្លងថ្មីរកឃើញ៩១នាក់ជាសះស្បើយថ្មី១៧៥នាក់និងករណីស្លាប់ថ្មី៦នាក់
ថ្ងៃចេញផ្សាយៈ November 1, 2021
កម្ពុជារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន៩១នាក់(PCR)ខណៈឣ្នកជាសះស្បើយចំនួន១៧៥នាក់ និងករណីស្លាប់៦នាក់(០៤នាក់មិនបានចាក់វ៉ាក់សាំង)។នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជានៅព្រឹកថ្ងៃចន្ទទី០១ខែវិច្ឆិកាឆ្នាំ២០២១។ នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី៣១ខែតុលាឆ្នាំ២០២១រកឃើញអ្នកឆ្លងថ្មី ៩១នាក់ទៀតជាសះស្បើយ១៧៥នាក់និងស្លាប់ថ្មី៦នាក់។
-ករណីឆ្លងសហគមន៍៧៥នាក់
-អ្នកដំណើរពីបរទេស១៦នាក់
គិតត្រឹមព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១
-អ្នកឆ្លងសរុប=១១៨,៦១៣នាក់
-អ្នកជាសះស្បើយ=១១៤,៩០២នាក់
-អ្នកស្លាប់=២,៧៩៤នាក់
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកទូរស័ព្ទទាន់ហេតុការណ៍ក្រសួងសុខាភិបាលលេខ១១៥