សម្តេចហ៊ុនសែ​ន​កោត​សរសើរ​កិច្ចសហប្រតិប​ត្តិការល្អរវា​ងកងទ័ពកម្ពុ​ជានិងឥណ្ឌូ​នេស៊ី

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកងទ័ពឥណ្ឌូនេស៊ី និងកម្ពុជា។យោង​តាម​លោក អ៊ាង សុផល្លែត ជំនួយការ​លោក ហ៊ុន សែន បានអោយដឹងថា លោកនាយករដ្ឋមន្ត្រី បានសម្តែងការកោតសរសើរ ក្នុងឱកាសទទួលជួបសម្តែងការគួរសម ពីរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូនេស៊ី លោក Prabowo Subianto នៅវិមានសន្តិភាព រាជធានីភ្នំពេញ នារសៀលថ្ងៃនេះ។លោក Subianto បានពាំនាំការនឹករលឹកពីលោកប្រធានាធិបតី ជូនចំពោះ លោក ហ៊ុន សែន ហើយបានកត់សម្គាល់ពីការអភិវឌ្ឍន៍ដ៏ឆាប់រហ័សរបស់ប្រទេសកម្ពុជា បើធៀបនឹងដំណើរទស្សនកិច្ចរបស់លោកកាលពីប្រាំឆ្នាំមុន។លោក Subianto បានជម្រាបជូនលោកនាយករដ្ឋមន្រ្ដីពីដំណើរទស្សនកិច្ចរបស់លោកទៅកាន់បញ្ជាការដ្ឋានកងពលពិសេស៩១១ក្នុងអំឡុងពេលដែលលោកសម្រេចផ្តល់អាហារូបករណ៍ដល់នាយទាហានកម្ពុជាទៅសិក្សានៅសាលាការពារជាតិឥណ្ឌូនេស៊ីលើមុខវិជ្ជាសុខាភិបាល ឱសថ វិស្វកម្ម គណិតវិទ្យា និងវិទ្យាសាស្ត្រ។រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូនេស៊ីបានមានប្រសាសន៍ថា លោកក៏បានជួបជាមួយប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការផ្លាស់ប្តូរការហ្វឹកហ្វឺនក្បាច់គុនដល់កម្លាំងប្រដាប់អាវុធគ្នាទៅវិញទៅមក។
លោក ហ៊ុន សែន បានថ្លែងអំណរគុណចំពោះភាគីឥណ្ឌូណេស៊ី ដែលបានផ្ដល់អាហារូបករណ៍ និងគាំទ្រដល់ការផ្លាស់ប្តូរការហ្វឹកហាត់ក្បាច់គុន ដោយសង្កត់ធ្ងន់ថា នេះជាវប្បធម៌នៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ៕KhmerTime,AKP