ណា​តូជឿថាអាវុ​ធរបស់លោ​កខា​ងលិ​ចអា​ចជួយអ៊ុ​យក្រែន​ដ​ណ្តើមបានDonbassមក​វិញ

ប្រធានអង្គការណាតូបានព្រមានថាជម្លោះរុស្ស៊ី-អ៊ុយក្រែនអាចអូសបន្លាយពេលជាច្រើនឆ្នាំ ហើយលោកខាងលិចនឹងបន្តផ្តល់ជំនួយរហូតដល់ក្រុងគៀវវាយលុកកងកម្លាំងរបស់ទីក្រុងម៉ូស្គូនៅតំបន់ Donbass។នៅក្នុងបទសម្ភាសន៍ជាមួយកាសែតអាល្លឺម៉ង់ Bild នៅថ្ងៃទី ១៨ខែមិថុនា អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានព្រមានម្តងទៀតថា “យើងត្រូវរៀបចំសម្រាប់ការពិតដែលថាវាអាចចំណាយពេលច្រើនឆ្នាំដើម្បីបញ្ចប់ជម្លោះ។ យើងមិនត្រូវបោះបង់ចោលការគាំទ្រអ៊ុយក្រែនឡើយ។វា​មាន​តម្លៃ​ខ្ពស់មិន​ត្រឹម​តែ​ដោយសារ​ការ​គាំទ្រ​ខាង​យោធា​ប៉ុណ្ណោះ​ទេ។ ប៉ុន្តែ​ក៏​ដោយសារ​ការ​ឡើង​ថ្លៃ​អាហារនិង​ថាមពល​ដែរ»។លោក Stoltenberg បាននិយាយថាសម្ព័ន្ធភាពយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិកនឹងបន្តផ្តល់ជំនួយយោធាដល់អ៊ុយក្រែនទោះបីជាចាំបាច់ជាច្រើនឆ្នាំក៏ដោយដើម្បីជួយក្រុងគៀវ រុញច្រានកងកម្លាំងរុស្ស៊ីពី Donbass មកវិញ។ ប្រមុខ​ណាតូសង្ឃឹម​ថាសព្វាវុធ​បច្ចុប្បន្ន​ដែល​ជួយ​ដោយ​លោកខាងលិច​នឹង​ជួយ​បង្កើន​សមត្ថភាព​ឈ្នះ​អ៊ុយក្រែន។ ទោះបីជាយ៉ាងណាក៏ដោយ លោក Stoltenberg ក៏បានសង្កត់ធ្ងន់ថាណាតូនឹងមិនបញ្ជូនកងទ័ពទៅកាន់អ៊ុយក្រែនទេ។ប៉ុន្តែនឹងផ្តោតលើកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងសមត្ថភាពការពាររបស់គៀវ។ការអត្ថាធិប្បាយខាងលើត្រូវបានធ្វើឡើងចំពេលអ៊ុយក្រែនអំពាវនាវឱ្យលោកខាងលិចបន្តផ្តល់សព្វាវុធដោយនិយាយថានេះគឺជាកត្តាសម្រេចចិត្តក្នុងស្ថានភាពជម្លោះនាពេលអនាគត។សូម្បីតែរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Alexey Reznikov សង្ឃឹមថា សព្វាវុធរបស់លោកខាងលិចនឹងជួយអ៊ុយក្រែន ដណ្តើមយកមកវិញនូវទឹកដីទាំងអស់ ដែលរុស្ស៊ីបានគ្រប់គ្រងរួចហើយរួមទាំងតំបន់គ្រីមៀនិងបង្កើនជំហររបស់អ៊ុយក្រែនយ៉ាងសំខាន់ ក្នុងតារាងចរចា។ក្រុមបំបែកខ្លួនដែលគាំទ្រដោយរុស្ស៊ីនិងម៉ូស្គូគ្រប់គ្រងភាគច្រើននៃ Donbass រួមទាំងខេត្ត២គឺ Lugansk និង Donetsk នៅភាគខាងកើតអ៊ុយក្រែន។ កាលពីដើមខែនេះ ទីក្រុងម៉ូស្គូបានប្រកាសពីការបង្កើតច្រករបៀងដីពី Donbass ទៅឧបទ្វីបគ្រមៀ មិនយូរប៉ុន្មានបន្ទាប់ពីបានគ្រប់គ្រងទាំងស្រុងនូវទីក្រុងកំពង់ផែយុទ្ធសាស្ត្រ Mariupol៕យោងតាមRT

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg។រូបភាពAP