ឯកឧត្តមរដ្ឋមន្ត្រីវេងសា​ខុននិងស​ហ​ការីអញ្ជើញពិនិត្យក​សិដ្ឋានចិញ្ចឹម​គោ

ឯកឧត្តមរដ្ឋមន្ត្រីវេងសាខុននិងសហការីអញ្ជើញពិនិត្យកសិដ្ឋានចិញ្ចឹមគោរបស់លោកនង សាវុធ ស្ថិតនៅក្នុងភូមិអូររំដេង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ពិនិត្យឃើញទិដ្ឋភាពជារួម ៖ ការចិញ្ចឹម ផ្តល់ចំណី ធ្វើអនាម័យ ដាំស្មៅ។ល។ ឯកឧត្តមរដ្ឋមន្ត្រីបានចូលរួមអបអរសាទរ និងបង្ហាញពីការគាំទ្រ និងលើកទឹកចិត្តម្ចាស់កសិដ្ឋានឲ្យខិតខំបន្តពង្រីកការងារចិញ្ចឹមគោថែមទៀត ដោយត្រូវយកចិត្តទុកដាក់លើពូជ ចំណី និងការថែរទាំសុខភាពសត្វឲ្យបានល្អ ទើបឲ្យផលិតកម្មចិញ្ចឹមគោនេះបន្តរីកចម្រើន។គួរពង្រឹកកិច្ចសហប្រតិបត្តិការជាមួយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ តាមរយ:មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រកពូជ គោល្អៗ (ទឹកមេជីវិត) រួមទាំងបច្ចេកទេសបង្កាត់សប្បនិម្មិត មកបង្កាត់ឲ្យគោក្នុងកសិដ្ឋាន ហើយនិងផ្តល់វ៉ាក់សាំងឲ្យបានទាន់ពេលវេលាដើម្បីទទួលបានជោគជ័យក្នុងការពង្រីកផលិតកម្មចិញ្ចឹមគោនាពេលអនាគត៕សហការី