
លោកខាងលិចបដិសេធមិនបញ្ជូនយន្តហោះចម្បាំងទៅអ៊ុយក្រែន
លោកប្រធានាធិបតីMacronបាននិយាយថាប្រទេសលោកខាងលិចរួបរួមគ្នាមិនផ្តល់យន្តហោះចម្បាំងដល់អ៊ុយក្រែនដើម្បីជៀសវាងជម្លោះដោយផ្ទាល់ជាមួយរុស្ស៊ី។ប្រធានាធិបតីបារាំងលោក Emmanuel Macron បានប្រាប់អ្នកយកព័ត៌មានថា”យើងជួយអ៊ុយក្រែនឱ្យការពារខ្លួន។ប៉ុន្តែយើងនឹងមិនធ្វើសង្រ្គាមជាមួយរុស្ស៊ីទេ។ ដូច្នេះហើយយើងបានយល់ព្រមមិនផ្តល់អាវុធជាក់លាក់ដូចជាយន្តហោះចម្បាំងឬរថក្រោះ” ។ នេះស្ទើរតែជាជំហរផ្លូវការរបស់ដៃគូណាតូហើយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky “ត្រូវបានជូនដំណឹងអំពីកិច្ចព្រមព្រៀងនេះ”។Macronបាននិយាយថា។អ៊ុយក្រែនបានអំពាវនាវម្តងហើយម្តងទៀតឱ្យអង្គការណាតូផ្តល់យន្តហោះចម្បាំងផលិតដោយលោកខាងលិចនិងរថក្រោះប្រយុទ្ធសំខាន់ៗ ដើម្បីប្រយុទ្ធជាមួយរុស្ស៊ី។ ទោះបីជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន មានការស្ទាក់ស្ទើរក្នុងការផ្ទេរអាវុធទាំងនេះដោយខ្លាចហានិភ័យនៃការបង្កជម្លោះដោយផ្ទាល់ជាមួយរុស្ស៊ី។ប្រធានាធិបតីបារាំងបានសង្កត់ធ្ងន់ថាទីក្រុងប៉ារីសភាគច្រើនផ្គត់ផ្គង់ដល់ទីក្រុងគៀវនូវគ្រាប់រំសេវ “ប្រភេទអាវុធមួយចំនួន”រួមជាមួយនឹងរថពាសដែក Ceasar ចំនួន ១២គ្រឿង។ លោក Macron បានបន្ថែមថា “ប្រធានាធិបតី Zelensky បានស្នើសុំឱ្យមានការផ្ទេរបន្ថែមទៀតហើយយើងនឹងបន្ថែមប្រព័ន្ធ Ceasar ចំនួន៦ទៅក្នុងបញ្ជីជំនួយ” ។ការថ្លែងនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Macron ទៅកាន់ទីក្រុងគៀវជាមួយនាយករដ្ឋមន្ត្រីអ៊ីតាលី Mario Draghi និងអធិការបតីអាល្លឺម៉ង់ Olaf Scholz។ អធិការបតីអាល្លឺម៉ង់បានសន្យាថានឹងធានាការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ មនុស្សធម៌និងអាវុធដល់អ៊ុយក្រែនឱ្យបានយូរតាមតែចាំបាច់។ លោក Macron បានបញ្ជាក់ថា លោកនឹងឈរជាមួយអ៊ុយក្រែនជានិច្ចហើយជឿជាក់ថាគៀវនឹងឈ្នះខណៈនាយករដ្ឋមន្ត្រីអ៊ីតាលី បាននិយាយថាលោកនឹងជួយអ៊ុយក្រែនកសាងអ្វីៗគ្រប់យ៉ាងឡើងវិញ។ព្រឹត្តិការណ៍នេះបានកើតឡើងក្នុងបរិបទនៃយុទ្ធនាការយោធាពិសេសរបស់រុស្ស៊ី ដែលបានបង្វែរការផ្តោតអារម្មណ៍របស់ខ្លួនទៅកាន់តំបន់ Donbassភាគខាងកើតអ៊ុយក្រែនជាកន្លែងដែលមានលក្ខខណ្ឌសមរភូមិប្រយុទ្ធសម្រាប់រុស្ស៊ីក្នុងការទាញយកអត្ថប្រយោជន៍ដ៏លើសលប់របស់ខ្លួននៅក្នុងកម្លាំងបាញ់ជាមួយនឹងអាវុធធុនធ្ងន់។ រុស្ស៊ីស្ថិតក្នុងការគ្រប់គ្រងភាគច្រើននៃទីក្រុង Severodonetsk ដែលជាទីតាំងចុងក្រោយរបស់កងកម្លាំងអ៊ុយក្រែនក្នុងខេត្ត Lugansk។ប្រសិនបើរុស្ស៊ីដណ្តើមបាន Severodonetsk និង Lysychansk នោះរុស្ស៊ីនឹងគ្រប់គ្រងខេត្ត Lugansk ទាំងស្រុងដោយហេតុនេះបង្កើតជាច្រកផ្លូវទៅកាន់ទីក្រុង Sloviansk និង Kramatorsk ដែលជាទីក្រុងនៅតំបន់ Donetsk ។ ទាំងនេះនឹងក្លាយជាគោលដៅចុងក្រោយសម្រាប់រុស្ស៊ីក្នុងការបំពេញគោលដៅ “រំដោះ” តំបន់ Donbass នៅភាគខាងកើតអ៊ុយក្រែន។ប្រទេសប្រហែល២០ដែលភាគច្រើនជាសមាជិកណាតូនិងសហភាពអឺរ៉ុប កំពុងចាក់អាវុធចូលអ៊ុយក្រែនដើម្បីឆ្លើយតបនឹងយុទ្ធនាការយោធារបស់រុស្ស៊ី។បស្ចឹមប្រទេសកំពុងបង្កើនការបូមសម្ភារៈធុនធ្ងន់ទៅកាន់អ៊ុយក្រែននាពេលកន្លងមកលែងកំណត់ចំពោះអាវុធការពារឯកទេស ដូចជាមីស៊ីលប្រឆាំងរថក្រោះឬមីស៊ីលការពារដែនអាកាសចល័តបន្ទាប់ពីវាយតម្លៃអរិភាពនៅអ៊ុយក្រែនបានឈានចូលដំណាក់កាលថ្មីមួយ។ ហើយត្រូវការការចូលរួមពីអាវុធធំៗ។រុស្ស៊ីបានព្រមានថា ជំនួយសព្វាវុធដល់អ៊ុយក្រែនអាចបង្កើនហានិភ័យនៃការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងរុស្ស៊ី និងអង្គការណាតូ។ មុននោះទីក្រុងម៉ូស្គូបាននិយាយម្តងហើយម្តងទៀតថា ខ្លួនកំណត់គោលដៅដឹកជញ្ជូនអាវុធលោកខាងលិចនៅពេលដែលពួកគេទៅដល់ទឹកដីអ៊ុយក្រែន៕យោងតាមUkrinform
លោកប្រធានាធិបតី Macron ធ្វើសន្និសីទកាសែតក្នុងទីក្រុងគៀវប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី១៦ ខែមិថុនា។ រូបថត៖ AFP។