ឈើ​ពូជប្រភេទគ្រញូងចំ​នួន៤ដើ​មដែលមា​នអាយុកាលប្រមាណ​៥០ឆ្នាំត្រូវ​ចោរលួច​កាប់

មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាបសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថាៈ នាពេលថ្មីៗកន្លងមកនេះមានជនខិលខូចមិនស្គាល់អត្តសញ្ញាណចូលលួចកាប់ដើមឈើពូជប្រភេទគ្រញូងចំនួន៤ដើមដែលមានអាយុកាលប្រមាណ៥០ឆ្នាំមកហើយដែលជាបទល្មើសឧក្រិដ្ឋបង្កការបាត់បង់ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋដ៏មានតម្លៃនៅក្នុងចម្ការពូជឈើគ្រញូងដែលមានទំហំ១.៨៨០ហិកតាស្ថិតនៅភូមិសាស្ត្រឃុំកន្ទួតស្រុកស្វាយលើនិងឃុំឃុនរាមស្រុកបន្ទាយស្រីខេត្តសៀមរាបត្រូវបានគ្រប់គ្រងនិងអភិវឌ្ឍតាំងពីឆ្នាំ២០០១ក្នុងគោលបំណងថែរក្សាជីវចម្រុះអភិរក្សធនធានសេនទិចព្រៃឈើតំបន់លំហែកំសាន្តនិងសម្រាប់ស្រាវជ្រាវវិទ្យា សាស្ត្រ ។ ដោយតំបន់នេះមានសក្តានុពលធនធានព្រៃឈើដ៏មានតម្លៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាន ចេញប្រកាសលេខ៦០២ ប្រក.កសកទទួលស្គាល់ ជាតំបន់ស្តារនិងអភិវឌ្ឍន៍ព្រៃឈើ ចុះថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០១៦។មន្ទីរកសិកម្មសូមអំពាវនាវដ៏ទទូចចំពោះ សាធារណជនដែលបានស្គាល់ ដឹង ដំណឹង ពាក់ព័ន្ធនិងជនល្មើសហើយបានរាយការណ៍ និងផ្តល់ព័ត៌មានដល់សមត្ថកិច្ចរហូតឈានទៅចាប់ជនល្មើស បាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាបនិងជូនរង្វាន់ជាប្រាក់ចំនួន ១.០០០ដុល្លារ (មួយពាន់ដុល្លារអាមេរិក ហើយព័ត៌មានត្រូវបានរក្សាជាការសម្ងាត់ជូនមិនអោយមានបញ្ហាដល់អ្នកផ្តល់ព័ត៌មានខាងលើនេះឡើយ ។ សូមទំនាក់ទំនងផ្តល់ព័ត៌មានមកលេខទូរស័ព្ទ ០៩២ ២២.៥៥ ៥៥ និង ០៩៧ ៦៦ ៦៦ ៨៤៤ (លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប)។