លោកនាយករដ្ឋម​ន្រ្តីចែករំលែ​​កគំនិតចំនួន​៣ដើម្បីបញ្ចប់​អំ​ពើហិង្សាលើ​កុមារ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែនបាន​ចែករំលែក​គំនិត​សំខាន់ៗ​ចំនួន​៣ក្នុង​គោលបំណង​បញ្ចប់​អំពើហិង្សា​លើ​កុមារ​ជា​សាកល​នៅក្នុង​ព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអ្នកដឹកនាំ ស្ដីពីដំណោះស្រាយ “រួមគ្នា​ដើម្បី ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ” នៅថ្ងៃទី ១៤ ខែមិថុនា។
លោក ហ៊ុន សែន បានសង្កត់ធ្ងន់លើការលើកកម្ពស់ស្មារតីឯកភាព ក៏ដូចជាការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដែលមានស្រាប់ ដើម្បីលើកកម្ពស់សុខុមាលភាពកុមារ និងការការពារកុមារ ជាពិសេសការកែលម្អយន្តការសម្របសម្រួលក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីចែករំលែកទិន្នន័យ និងព័ត៌មានសំខាន់ៗ ដើម្បីធ្វើសកម្មភាពទាន់ពេលវេលា ប្រឆាំងនឹងគ្រប់ទម្រង់នៃអំពើហិង្សាលើកុមារ។លោកបាននិយាយថាវាក៏មានសារសំខាន់ផងដែរក្នុងការជំរុញការប្តេជ្ញាចិត្តជាសកលដោយការកៀរគរទាំងធនធានហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ដើម្បីគាំទ្រ និងធានានិរន្តរភាពនៃចលនាដើម្បីបញ្ចប់អំពើហិង្សាលើកុមារក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ ក៏ដូចជាអង្គការក្នុងតំបន់ដទៃទៀត។
លើសពីនេះលោកនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីការពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាពិសេសគោលដៅ ១៦.២៖ ការបញ្ចប់គ្រប់ទម្រង់នៃអំពើហិង្សាលើកុមារនៅឆ្នាំ២០៣០៕KhmerTime, AKP-Heng Panha

 

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។រូបភាពសហការី