មន្ត្រីKhersonបាន​និយាយថា​​មនុស្សរាប់ពា​ន់នាក់បានដា​ក់ពាក្យសុំស​ញ្ជាតិរុស្ស៊ី

មេដឹកនាំKhersonដែលជាខេត្តភាគខាងត្បូងអ៊ុយក្រែនបច្ចុប្បន្នគ្រប់គ្រងដោយទីក្រុងម៉ូស្គូបាននិយាយថា មនុស្សរាប់ពាន់នាក់កំពុងតម្រង់ជួរដើម្បីដាក់ពាក្យសុំសញ្ជាតិរុស្ស៊ី។លោក Kirill Stremousov ដែលត្រូវបានតែងតាំងដោយរុស្ស៊ីជាអនុប្រធានរដ្ឋាភិបាលយោធា-ស៊ីវិលនៃខេត្ត Kherson ថ្ងៃនេះបាននិយាយថា “រំភើបខ្លាំងណាស់។ មនុស្សកាន់តែច្រើនឡើងចង់ទទួលបានសញ្ជាតិរុស្ស៊ី” ។លោក Stremousov បាននិយាយថា ប្រជាជននៃខេត្ត Kherson “តម្រង់ជួរជាច្រើនដើម្បីដាក់ពាក្យសុំសញ្ជាតិរុស្ស៊ី”ដោយសារតែ “រុស្ស៊ីអាចការពារផ្តល់អាហារ និងជំនួយសង្គមដល់ពលរដ្ឋរបស់ខ្លួន”។Stremousov បាននិយាយថាមនុស្សជាង១០,០០០នាក់បានដាក់ពាក្យសុំចូលសញ្ជាតិហើយលិខិតឆ្លងដែនរុស្ស៊ីដំបូងត្រូវបានចេញឱ្យអ្នកស្រុក Kherson ចាប់តាំងពីថ្ងៃទី១១ខែមិថុនា។រដ្ឋាភិបាលអ៊ុយក្រែនមិនបានធ្វើអត្ថាធិប្បាយលើព័ត៌មាននេះទេ។ខេត្ត Kherson ស្ថិតនៅភាគខាងជើងនៃ Crimeaដែលរុស្ស៊ីដាក់បញ្ចូលបន្ទាប់ពីប្រជាមតិឆ្នាំ២០១៤។បន្ទាប់ពីបើកប្រតិបត្តិការយោធានៅអ៊ុយក្រែននៅថ្ងៃទី២៤ខែកុម្ភៈ កងកម្លាំងរុស្ស៊ីបានប្រកាសគ្រប់គ្រងទាំងស្រុងលើ Kherson ចាប់ពីពាក់កណ្តាលខែឧសភា៣។លោក Stremousov បានប្រកាសកាលពីខែមុនថា លោកគ្រោងនឹងស្នើសុំប្រធានាធិបតី Vladimir Putin ឱ្យបញ្ចូល Kherson ទៅក្នុងទឹកដីរុស្ស៊ីមុនដំណាច់ឆ្នាំនេះ។ មន្ត្រីបាននិយាយនៅថ្ងៃទី១៤ខែមិថុនាថា Kherson នឹង “ជាកម្មសិទ្ធិអចិន្ត្រៃយ៍របស់រុស្ស៊ី” ។មន្ត្រី Kherson ក៏បានប្រើប្រាក់រូប្លិ៍ជាផ្លូវការ រួមជាមួយនឹង hryvnia អ៊ុយក្រែនផងដែរ។ សាខាធនាគាររុស្ស៊ីអាចចាប់ផ្តើមដំណើរការនៅក្នុងខេត្តមុនដំណាច់ខែនេះ។ ទូរទស្សន៍ និងវិទ្យុរុស្ស៊ីផ្សាយនៅទីនេះ។Kherson បានចាប់ផ្តើមចេញលិខិតឆ្លងដែនរុស្ស៊ីដល់អ្នកស្រុកជាមួយនឹង “នីតិវិធីសាមញ្ញ” ក្រោមក្រឹត្យដែលចុះហត្ថលេខាដោយប្រធានាធិបតីPutinកាលពីខែមុន។ យោងតាមក្រឹត្យនេះ អ្នកប្រាថ្នាចូលសញ្ជាតិមិនតម្រូវឱ្យរស់នៅក្នុងប្រទេសរុស្ស៊ីបញ្ជាក់ហិរញ្ញវត្ថុ ឬឆ្លងកាត់ការប្រឡងភាសារុស្សីឡើយ។កាលពីចុងខែមេសា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានចោទប្រកាន់ទីក្រុងម៉ូស្គូពីផែនការ “ធ្វើប្រជាមតិក្លែងក្លាយ” នៅ Kherson ដើម្បីបង្កើត “សាធារណរដ្ឋប្រជាមានិត Kherson” ។ Zelenskyបានទទូចថាផែនការនឹងមិនដំណើរការដោយព្រមានទីក្រុងម៉ូស្គូឱ្យប្រឈមមុខនឹងទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរប្រសិនបើវាកើតឡើង។ក្រសួងការបរទេសអ៊ុយក្រែនក៏បានរិះគន់ក្រឹត្យស្តីពីការចូលសញ្ជាតិរបស់រុស្ស៊ីថា “បំពានច្បាប់អន្តរជាតិ រំលោភលើអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់អ៊ុយក្រែន ក៏ដូចជាបទដ្ឋាននិងគោលការណ៍នៃច្បាប់មនុស្សធម៌អន្តរជាតិ”។ទីក្រុងគៀវបានចោទប្រកាន់នេះជាភស្តុតាងដែលបង្ហាញថាគោលបំណងរបស់ទីក្រុងម៉ូស្គូគឺដើម្បីបញ្ចូលទឹកដីអ៊ុយក្រែនដែលគ្រប់គ្រងដោយយោធារុស្ស៊ីចូលទៅក្នុងតំបន់ច្បាប់ នយោបាយ និងសេដ្ឋកិច្ចរបស់រុស្ស៊ី៕យោងតាមGuardian

ប្រជាជន​នៅ​ខេត្ត Kherson ភាគ​ខាង​ត្បូង​អ៊ុយក្រែន​ចូល​រួម​ក្នុង​ការ​ប្រារព្ធ​ទិវា​ឯករាជ្យ​របស់​រុស្ស៊ី​នៅ​ថ្ងៃ​ទី ១២ ខែ​មិថុនា។ រូបថត៖ AFP