ណាតូ​ជំរុញ​ឲ្យ​មាន​​កា​រ​បញ្ជូន​​អាវុធ​ធុន​​ធ្ងន់​បន្ថែម​ទៀត​​ដល់​​អ៊ុយក្រែន

អគ្គលេខាធិការអង្គការណាតូលោកStoltenbergបានអំពាវនាវឱ្យប្រទេសលោកខាងលិចបញ្ជូនអាវុធធុនធ្ងន់បន្ថែមទៀតដើម្បីជួយអ៊ុយក្រែនទប់ទល់នៅក្នុងសមរភូមិភាគខាងកើត។អគ្គលេខាធិការអង្គការណាតូ លោកJensStoltenbergបាននិយាយកាលពីថ្ងៃទី១៤ខែមិថុនាក្នុងអំឡុងសន្និសីទសារព័ត៌មាននៅទីក្រុងឡាអេប្រទេសហូឡង់ថា “បាទអ៊ុយក្រែនត្រូវការអាវុធធុនធ្ងន់បន្ថែមទៀត។ ពួកគេពឹងផ្អែកទាំងស្រុងលើអាវុធទាំងនេះដើម្បីអាចទប់ទល់នឹងយុទ្ធនាការយោធារុស្ស៊ី” ។អគ្គលេខាធិកា Stoltenberg បាននិយាយថាណាតូបានពន្លឿនការបញ្ជូនសព្វាវុធដល់អ៊ុយក្រែនហើយថា មន្ត្រីមកពីប្លុកនឹងជួបប្រជុំគ្នានៅទីក្រុងប្រ៊ុចសែលដើម្បីពិភាក្សាអំពីវិធីបង្កើនការគាំទ្រដល់ក្រុងគៀវ រួមទាំងការផ្គត់ផ្គង់អាវុធធុនធ្ងន់ផងដែរ។អ៊ុយក្រែន​បាន​អំពាវនាវ​ម្តង​ហើយ​ម្តង​ទៀត​ទៅ​លោក​ខាង​លិច​ឲ្យ​មាន​ការ​គាំទ្រ​អាវុធ​ធុន​ធ្ងន់​បន្ថែម​ទៀតហើយ​បាន​រិះគន់​មេដឹកនាំ​អឺរ៉ុប​មួយ​ចំនួន​ថា​មិន​ផ្តល់​អាវុធ​ដែល​អ៊ុយក្រែន​ត្រូវ​ការ​ដើម្បី​វាយ​ប្រហារ​កម្លាំង​រុស្ស៊ី។នាយករដ្ឋមន្ត្រីហូឡង់ Mark Rutte និងនាយករដ្ឋមន្ត្រីដាណឺម៉ាក Mette Frederiksen បានពិភាក្សាជាមួយអគ្គលេខាធិការអង្គការណាតូ Stoltenberg និងមេដឹកនាំនៃប្រទេសប៉ូឡូញ រូម៉ានី ឡាតវី ព័រទុយហ្គាល់ និងបែលហ្សិក នៅមុនកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅទីក្រុងម៉ាឌ្រីតនៅចុងខែនេះ។នាយករដ្ឋមន្ត្រីប៉ូឡូញ លោក MateuszMorawieckiបាននិយាយថាលោកខាងលិចមិនបានធ្វើគ្រប់គ្រាន់ដើម្បីគាំទ្រអ៊ុយក្រែនជិតខាងនោះទេហើយបានអំពាវនាវឱ្យសម្ព័ន្ធមិត្តធ្វើបន្ថែមទៀត។”យើងមិនទាន់បានធ្វើគ្រប់គ្រាន់ដើម្បីការពារអ៊ុយក្រែន គាំទ្រប្រជាជនអ៊ុយក្រែន គាំទ្រសេរីភាព និងអធិបតេយ្យភាពរបស់ពួកគេ។ នេះជាហេតុផលដែលខ្ញុំអំពាវនាវសុំឱ្យអ្នកគ្រប់គ្នាធ្វើបន្ថែមទៀតដើម្បីបំពាក់អាវុធដល់ពួកគេ។ អ៊ុយក្រែន ពួកគេត្រូវការរបស់ទាំងនេះដើម្បីការពារប្រទេសរបស់ពួកគេ” ។ Morawiecki បាននិយាយ។វិទ្យាស្ថានសិក្សាអំពីសង្គ្រាម (ISW) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានព្រមានថា យោធារបស់អ៊ុយក្រែនកំពុងអស់ពីឃ្លាំងអាវុធនិងគ្រាប់រំសេវសម័យសូវៀត ដែលធ្វើឲ្យទីក្រុងគៀវ ត្រូវការជំនួយពីលោកខាងលិចជាប់ជានិច្ច។ទន្ទឹមនឹងនោះរុស្ស៊ីបានព្រមានម្តងហើយម្តងទៀតថា ចំណាត់ការរបស់បស្ចឹមលោកក្នុងការនាំសព្វាវុធទៅអ៊ុយក្រែននឹងអូសបន្លាយពេលជម្លោះ ហើយបានប្តេជ្ញាកំណត់គោលដៅដឹកជញ្ជូនអាវុធទាំងនេះនៅពេលដែលពួកគេទៅដល់ទឹកដីអ៊ុយក្រែន៕យោងតាមAFP

អគ្គលេខាធិការអង្គការណាតូ លោកJensStoltenberg។រូបភាពAFP