ឯកឧត្តមរដ្ឋមន្ត្រីវេងសា​ខុនបង្ហាញពីជីវិតប្រជាកសិ​​ករមួយរូបមា​នកូនក្នុង​​បន្ទុក៩នា​ក់ខ្លះជាគ្រូប​ង្រៀន

លោកពូ ឡាយ ជីវ អាយុ៦៥ឆ្នាំរស់នៅក្នុងភូមិត្រោះឃុំអូរតាគីស្រុកថ្មគោលប្រកាន់យករបបដាំក្រសាំងទាប និងជីផ្ពាល់ត្រី បន្ទាប់ពីដំណាំស្រូវ គ្រាន់ជាប្រភពចំណូលបន្ថែម។ ជាមធ្យម គាត់អាចរកចំណូលបាន ២,៥លានរៀលក្នុង ១ខែ មានចំណូលល្អជាងដំណាំស្រូវ។ ក្នុងភូមិមានចេក បន្លែ ជី ក្រូចឆ្មា និងមាន់ ទុកគ្រាន់ដោះស្រាយជីវភាពប្រចាំថ្ងៃ ដោយមានកូនក្នុងបន្ទុក ៩នាក់ ខ្លះជាគ្រូបង្រៀន កំពុងសិក្សានិងបម្រើការក្នុងរោងចក្រ។
ឃើញជីវភាពក្នុងក្រុមគ្រួសារធូរធា រស់នៅជួបជុំគ្រួសារ ឯកឧត្តមរដ្ឋមន្ត្រីវេងសាខុនបានកោតសរសើរ និងគាំទ្រ ឲ្យលោកពូខិតខំបន្តទៀត ទាន់មានឱកាស ដើម្បីលើកកម្ពស់កម្រិតជីវភាព ក្នុងបរិបទដែលប្រទេសទើបងើបចេញពីវិបត្តិជំងឺឆ្លងកូវីដ-១៩។ ឯកឧត្តមរដ្ឋមន្ត្រីក៏សុំឲ្យកសិករផ្សេងទៀត ដែលធ្វើតែស្រែ គួរយកលោកពូ ឡាយ ជីវ ជាគំរូ គឺត្រូវដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វ និងត្រី ដើម្បីជួយកាត់ បន្ថយការចំណាយប្រចាំថ្ងៃ។ មន្ទីរកសិកម្ម ត្រូវជំរុញ លើកទឹកចិត្ត និងគាំទ្របន្ថែមលើការងារបច្ចេកទេស និងផ្គត់ផ្គង់ធាតុចូលកសិកម្មតាមរយ:គម្រោង ឬកម្មវិធីផ្សេងៗ ដែលស្ថិតនៅក្រោយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។ការជួយជាគំនិតនិងបច្ចេកទេសគឺជាដើមទុកយ៉ាងសំខាន់សម្រាប់ប្រជាកសិករយើងពង្រឹង និងពង្រីកមុខរបរឲ្យកាត់តែរឹងមាំនិងនិរន្តរភាព៕សហការី