មន្ត្រីជាន់ខ្ពស់​អាមេរិក-ចិនបានពិភា​ក្សាដោយ​ស្មោះ​ត្រង់រយៈ​ពេ​ល៤ម៉ោ​ងក្នុ​ងប្រទេស​លុចសំបួ

ទីប្រឹក្សាសន្តិសុខជាតិអាមេរិកបានជួបអ្នកការទូតកំពូលរបស់ចិន។មានការរំពឹងទុកថាកិច្ចប្រជុំនេះអាចត្រួសត្រាយផ្លូវសម្រាប់ជំនួបរវាងមេដឹកនាំអាមេរិកនិងចិននាពេលអនាគត។CNNបានរាយការណ៍ថាទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោកJakeSullivanបានជួបជាមួយលោកYangJiechiប្រធានការិយាល័យនៃគណៈកម្មាធិការកណ្តាលសម្រាប់កិច្ចការបរទេសនៃបក្សកុម្មុយនិស្តចិនក្នុងប្រទេសលុចសំបួកាលពីថ្ងៃទី១៣ខែមិថុនា។ភាគីទាំង២ត្រូវបានគេនិយាយថាមាន”ការពិភាក្សាដោយស្មោះត្រង់ជាក់ស្តែងនិងប្រកបដោយផលិតភាព” ជាពិសេសនៅក្នុងបរិបទនៃទំនាក់ទំនងដ៏តានតឹងខ្លាំងរវាងប្រទេសទាំង២។ជំនួប​នៅ​ប្រទេស​លុចសំបួ​រវាង​មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​និង​ចិន​មិន​ត្រូវ​បាន​ប្រកាស​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​មុន​ទេ។តាម​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹង​ថាជំនួប​នេះ​មាន​រយៈពេល​ប្រហែល៤ម៉ោង​កន្លះ។នេះអាចជាការសន្និដ្ឋានសម្រាប់ជំនួបរវាងប្រធានាធិបតីអាមេរិក Joe Biden និងប្រធានាធិបតីចិន Xi Jinping ដែលសេតវិមាននិយាយថាអាចប្រព្រឹត្តទៅនៅប៉ុន្មានខែខាងមុខ។ការខ្វែងគំនិតគ្នាលើកោះតៃវ៉ាន់ពាណិជ្ជកម្មនិងសកម្មភាពយោធាឯកតោភាគីរបស់ចិនបានធ្វើឱ្យទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងកាន់តែតានតឹងក្នុងរយៈពេលថ្មីៗនេះ។ លើសពីនេះ ការអត្ថាធិប្បាយរបស់ប្រធានាធិបតី Joe Biden កាលពីខែមុនថាអាមេរិកនឹងធ្វើអន្តរាគមន៍ផ្នែកយោធា ប្រសិនបើតៃវ៉ាន់ត្រូវបានវាយប្រហារក៏បង្កើនភាពតានតឹងផងដែរ។បន្ទាប់ពីកិច្ចប្រជុំ Sullivan ជាមួយលោក Yang Jiechi មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់សហរដ្ឋអាមេរិកបានបង្ហើបថា ភាគីទាំង២នឹងរៀបចំ “កិច្ចប្រជុំបន្ថែមនៅក្នុងប៉ុន្មានខែខាងមុខនេះ”។ទោះជាយ៉ាងណាក៏ដោយផែនការជាក់លាក់សម្រាប់ជំនួបផ្លូវការរវាងលោក Biden និងលោក Xi មិនទាន់ត្រូវបានប្រកាសនៅឡើយទេ៕យោងតាមCNN

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan ក្នុងអំឡុងពេលសន្និសីទកាសែតនៅសេតវិមាន (រូបភាព: Getty)