ឯ​កឧត្តមវេងសាខុនប្រធានក្រុមកា​ងារបានអញ្ជើញចូលថ្វាយបង្គំព្រះចៅអ​​ធិការវត្តពោធិសា​វ័ន្តនិងពិនិត្យការក​សាងទីសេនា​សេណាក់

អញ្ជើញចេញពីស្នាក់ការគណបក្សស្រុកតំបែរឯកឧត្តមវេងសាខុនប្រធានក្រុមការងារបានអញ្ជើញចូលថ្វាយបង្គំព្រះចៅអធិការវត្តពោធិសាវ័ន្តហៅវត្តថ្មីក្នុងឃុំគោកស្រុកដើម្បីមកពិនិត្យការកសាងទីសេនាសេណាក់ក្នុងវត្តដែលព្រះតេជគុណព្រះចៅអធិការបានលើកសំណើស្នើសុំឲ្យឯកឧត្តមប្រធានជួយកសាងកុដ្ឋ ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ កន្លងទៅ ។ក្នុងឱកាសនោះឯកឧត្តមបានចូលរួមប្រគេនបច្ច័យចំនួន២លានរៀលទុកសម្រាប់ប្រើប្រាស់តាមការចាំបាច់ចំពោះមុខហើយបានសន្យាថាក្រុមការងារនឹងរៀបចំកឋិនទានដង្ហែរមកកាន់ស្រុកតំបែរនៅឆ្នាំនេះ៕