ហុងគ្រីនិយា​យថាសហភាពអឺ​រ៉ុប”បំផ្លាញ​សេដ្ឋកិច្ច”ប្រសិនបើ​ខ្លួនហាមឃា​ត់ឧស្ម័​នរុស្ស៊ី

នាយករដ្ឋមន្ត្រីហុងគ្រីOrbanបាននិយាយថាEUនឹងទទួលរងការបំផ្លិចបំផ្លាញសេដ្ឋកិច្ចប្រសិនបើខ្លួនដាក់បម្រាមលើឧស្ម័នរុស្ស៊ីដោយទទូចថាប្រទេសនេះចង់ផ្តោតលើសន្តិភាព។នាយករដ្ឋមន្ត្រីហុងគ្រីលោក Viktor Orban បានប្រាប់វិទ្យុ Kossuth កាលពីថ្ងៃទី១០ ខែមិថុនាថា “ប្រទេសហុងគ្រី គឺជារដ្ឋាភិបាលតែមួយគត់នៅក្នុងទ្វីបអឺរ៉ុបទាំងមូលដែលមិននិយាយអំពីការដាក់ទណ្ឌកម្មនិងអរិភាព ។ប៉ុន្តែនិយាយអំពីការចង់បានសន្តិភាពនិងការវិនិយោគក្នុងសន្តិភាព”។ ជម្លោះរុស្ស៊ី-អ៊ុយក្រែន។សេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីហុងគ្រីត្រូវបានធ្វើឡើងក្នុងបរិបទដែលសហភាពអឺរ៉ុប (EU) បានដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាប្រឆាំងនឹងរុស្ស៊ីសម្រាប់យុទ្ធនាការយោធានៅអ៊ុយក្រែនដែលចុងក្រោយបង្អស់គឺការហាមប្រាមប្រេងនិងការឈានទៅដល់ផែនការហាមឃាត់ឧស្ម័ននៅក្នុងប្រទេសនេះ។ហុងគ្រីថ្កោលទោសចំពោះការប្រើប្រាស់កម្លាំងនៅអ៊ុយក្រែននិងផ្តល់ជំនួយមនុស្សធម៌ដល់ទីក្រុងគៀវ ។ប៉ុន្តែបដិសេធមិនគាំទ្រសព្វាវុធហើយបានរិះគន់ម្តងហើយម្តងទៀតចំពោះផែនការហាមឃាត់ឥន្ធនៈហ្វូស៊ីលរបស់រុស្ស៊ី។ លោក Orban បានព្រមានថា”ប្រសិនបើពួកគេដាក់ការហ៊ុមព័ទ្ធឧស្ម័ន ពួកគេនឹងបំផ្លាញសេដ្ឋកិច្ចអឺរ៉ុប”។ប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen កាលពីខែមុនបានរំលឹកឡើងវិញនូវគោលដៅរយៈពេលវែងរបស់ EU ក្នុងការ “កម្ចាត់ការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីលរុស្ស៊ី រួមទាំងឧស្ម័ន ប្រេង និងធ្យូងថ្ម”។ សហភាពអឺរ៉ុបបានប្រកាសកាលពីដើមខែមេសាអំពីចេតនារបស់ខ្លួនក្នុងការបញ្ឈប់ការនាំចូលឧស្ម័នពីប្រទេសរុស្ស៊ីនៅឆ្នាំ២០២៧។ប្រទេសរុស្ស៊ីកំពុងផ្គត់ផ្គង់៤០% នៃតម្រូវការឧស្ម័នរបស់អឺរ៉ុប ដែលក្នុងនោះប្រទេសអាល្លឺម៉ង់អ៊ីតាលីនិងបណ្តាប្រទេសអឺរ៉ុបកណ្តាលជាច្រើនពឹងផ្អែកយ៉ាងខ្លាំងលើការផ្គត់ផ្គង់នេះ។ ប្រហែល ២៥% នៃការផ្គត់ផ្គង់ប្រេងទៅអឺរ៉ុបក៏មកពីប្រទេសរុស្ស៊ីផងដែរ។សហភាពអឺរ៉ុបកាលពីថ្ងៃទី០៣ខែមិថុនាបានអនុម័តកញ្ចប់ទណ្ឌកម្មចំនួនប្រឆាំងនឹងរុស្ស៊ីសម្រាប់យុទ្ធនាការយោធារបស់ខ្លួននៅអ៊ុយក្រែនរួមទាំងការហាមឃាត់ទាំងស្រុងលើការដឹកជញ្ជូនប្រេងតាមសមុទ្រ។ ក្រសួងការបរទេសរុស្ស៊ីបានព្រមានថាការហាមឃាត់ប្រេងរបស់រុស្ស៊ីអាចធ្វើឲ្យទីផ្សារថាមពលពិភពលោកមានអស្ថិរភាព ឲនិងជាសកម្មភាព “បំផ្លាញខ្លួនឯង” សម្រាប់សហភាពអឺរ៉ុប៕យោងតាមRT

 

នាយករដ្ឋមន្ត្រីហុងគ្រីលោក Viktor Orban។រូបភាពReuters