លោក​ទៀបាញ់៖គ្មានមូលដ្ឋានយោ​ធាបរ​ទេសណាមួ​យ​ត្រូវ​បានអ​នុញ្ញា​តនោះ​​ទេផ្ទុយនឹ​ង​រដ្ឋធ​ម្មនុញ្ញ

រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាលោកទៀបាញ់បានអះអាងជាថ្មីកាលពីថ្ងៃពុធថាគ្មានមូលដ្ឋានយោធាបរទេសណាមួយត្រូវបានអនុញ្ញាតនៅក្នុងប្រទេសនេះទេដោយសារវាផ្ទុយនឹងរដ្ឋធម្មនុញ្ញរបស់ខ្លួន។ក្នុងពិធីបើកការដ្ឋានសាងសង់ទំនើបកម្មគ្រឿងបរិក្ខារនៅមូលដ្ឋានទ័ពជើងទឹករាមក្រោមជំនួយពីចិនលោកទៀបាញ់ឧបនាយករដ្ឋមន្ត្រីបាននិយាយថាមានប្រទេសមួយចំនួនបានផ្សព្វផ្សាយព័ត៌មានមិនពិតអំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន។លោក ទៀ បាញ់ បានបន្តថា “ទោះជាយ៉ាងនេះក្តី កម្ពុជាបើកទទួលជំនួយផ្នែកយោធាគ្រប់ប្រភេទពីប្រទេសណាមួយ រួមទាំងប្រទេសចិនផងដែរ ដើម្បីបង្កើនសមត្ថភាពការពារខ្លួនបន្ថែមទៀត”។នៅក្នុងពិធីនេះ ក៏មានការចូលរួមពីឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wang Winthean ដោយលោករដ្ឋមន្ត្រីក្រសួងការពារជាតិ បានបន្ថែមថា ប្រទេសរបស់លោកមិនមានគោលនយោបាយជ្រើសរើសប្រទេសមួយដើម្បីប្រឆាំងប្រទេសមួយផ្សេងទៀតនោះទេ។ទន្ទឹមនឹងនេះដែរ ឯកអគ្គរដ្ឋទូតចិនបាននិយាយថា ការធ្វើឱ្យប្រសើរឡើង ឬសាងសង់រចនាសម្ព័ន្ធនៅមូលដ្ឋានទ័ពជើងទឹក រួមទាំងផែស្ងួត ដែលត្រូវបានជួយដោយទីក្រុងប៉េកាំង គឺជា “លទ្ធផលនៃការគោរពគ្នាទៅវិញទៅមក” ។លោកបានបន្ថែមថា “ដូចសព្វដង កងទ័ពចិននឹងផ្តល់ជំនួយដល់កងទ័ពកម្ពុជាដើម្បីជំរុញកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរដល់កម្រិតថ្មីមួយ”។ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប្រទេសកម្ពុជាត្រូវបានចោទប្រកាន់ដោយសហរដ្ឋអាមេរិក និងប្រព័ន្ធផ្សព្វផ្សាយបរទេសថាអនុញ្ញាតឱ្យចិនពង្រីកវត្តមានយោធារបស់ខ្លួននៅប្រទេសនេះ។
ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ទៀ បាញ់ បានបដិសេធម្តងហើយម្តងទៀតនូវទស្សនៈ ដោយនិយាយថារដ្ឋធម្មនុញ្ញមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ឬអនុញ្ញាតឱ្យយោធារបស់ខ្លួនបង្កើតមូលដ្ឋាននៅក្រៅប្រទេស លើកលែងតែក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរបស់អង្គការសហប្រជាជាតិ។
គម្រោងជួសជុលមូលដ្ឋានទ័ពជើងទឹកនៅឈូងសមុទ្រថៃ ក្បែរសមុទ្រចិនខាងត្បូង រំពឹងថានឹងចំណាយពេលពីរឆ្នាំ៕KhmerTime, Kyodo News

កំពង់ផែយោធារាម របស់កម្ពុជា (រូបថត៖ Reuters)